Connect with us

ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យដេញថ្លៃចំនួន ៥០លានដុល្លារ ដើម្បីរក្សាតម្លៃប្រាក់រៀល

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យដេញថ្លៃប្រាក់ចំនួន ៥០លានដុល្លារអាមេរិក ជាមួយគ្រឹះស្ថានធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកតាមកាលបរិច្ឆេទរួមមាន៖ ថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន ១០ លានដុល្លារអាមេរិក, ថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន ១៥ លានដុល្លារអាមេរិក, ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន ១០ លានដុល្លារអាមេរិក និងថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន ១៥ លានដុល្លារអាមេរិក។

បើតាមធនាគារជាតិ សម្រាប់ការត្រៀមចាត់វិធានការរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិកបានកើនឡើងគួរឱ្យកត់សម្គាល់ ដែលមូលហេតុចម្បងនោះ គឺដោយសារ​កត្តារដូវកាល និងសម្ពាធនៃការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។ ចំពោះកត្តារដូវកាល កំណើន​តម្រូវការប្រាក់រៀលបានថយល្បឿន នៅក្នុងដំណាក់កាលនៃការបង្កបង្កើនផលកសិកម្ម និងរដូវកាល ដែលសកម្មភាព​វិស័យទេសចរណ៍មិនមានភាពមមាញឹក (low season)។

ចំណែកឯ ប្រាក់ដុល្លារអាមេរិក ជារួមបានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀត លើពិភពលោក ក្រោយពីធនាគារ​កណ្ដាលអាមេរិកបន្តដំឡើងអត្រាការប្រាក់គោល ដែលទាក់ទាញមូលធនឱ្យហូរចូលទៅសហរដ្ឋអាមេរិក និងបង្កើន​តម្រូវការប្រាក់ដុល្លារអាមេរិកលើទីផ្សារអន្តរជាតិ។

ធនាគារជាតិនៃកម្ពុជាបន្តប្រកាន់យករបបអត្រាប្តូរប្រាក់អណ្ដែតមានការគ្រប់គ្រង ដែលអនុញ្ញាតឱ្យអត្រាប្ដូរប្រាក់រៀល ប្រែប្រួលក្នុងកម្រិតសមស្រប។ ក្នុងទិសដៅនេះដែរ ធនាគារជាតិនៃកម្ពុជា ត្រៀមខ្លួនចាត់វិធានការតាមការចាំបាច់​ដែលរួមមានការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សា​តម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជា ឱ្យមានស្ថិរភាព៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ពលករខ្មែរ
ព័ត៌មានជាតិ១២ នាទីutes មុន

ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំតាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវា ចេញ-ចូល

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​ជនជាតិ​រ៉ូហ៊ីងយ៉ា១៨ម៉ឺនាក់ដែល​ភៀសខ្លួនទៅបង់ក្លាដែស​ទំនង​អា​ចធ្វើមាតុភូមិនិវត្តន៍ឆាប់ៗ​

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ការ​ប្រយុទ្ធ​គ្នានៅ​មីយ៉ាន់​ម៉ា​​នៅតែបន្ត ទោះភាគី​​ជម្លោះ​ប្រកាស​បទឈប់​បាញ់​​រៀងខ្លួន​

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

​រដ្ឋមន្ត្រី​ការពារជាតិហ្វាំងឡង់​តឿន​​អឺរ៉ុប​កាន់តែខ្លាំង​ឲ្យ​គិត​គួរ​ការពារជាតិ​ដោយគ្មានអាមេរិក​

ព័ត៌មានជាតិ៥៦ នាទីutes មុន

អាកាសចរណ៍ជាតិកម្ពុជា នឹងចាប់ផ្តើមប្រើអាកាសយានប្រភេទថ្មី ATR72-600 ចំនួន៣ គ្រឿងនៅពាក់កណ្តាលខែឧសភា ដើម្បីពង្រីក ជើងហោះហើរថ្មីៗបន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម