ព័ត៌មានជាតិ
កម្ពុជា-ថៃ នឹងបន្តជួយគ្នាទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ
ប្រទេសកម្ពុជា និងថៃ នឹងនៅតែបន្តពង្រឹងទំនាក់ទំនងកិច្ចសហការរវាងប្រទេសទាំង២ ដើម្បីចូលរួមបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែននៅព្រំដែនកម្ពុជា-ថៃ។ ការអះអាងបន្តកិច្ចសហប្រតិបត្តិការនេះ គឺធ្វើឡើងនៅក្នុងជំនួបរវាងលោក ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក Surachate Hakparn អគ្គស្នងការរងនគរបាលភូមិន្ទថៃ នៅទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។


នៅក្នុងជំនួប លោក Surachate Hakparn អគ្គស្នងការរងនគរបាលភូមិន្ទថៃ បានបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឱ្យមានភាពរឹងមាំ និងជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត ដើម្បីសម្រេចបានលទ្ធផលធំៗ និងការបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ។ ចំណែក លោក ស ថេត ក៏បានឯកភាពចំពោះការលើកឡើងរបស់អគ្គស្នងការរងនគរបាលភូមិន្ទថៃ ក្នុងការបន្តទំនាក់ទំនង និងកិច្ចសហប្រតិការ ដើម្បីទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនរវាងប្រទេសកម្ពុជា និងថៃផងដែរ

ឆ្លៀតក្នុងឱកាសនោះដែរ លោក Surachate Hakparn អគ្គស្នងការរងនគរបាលភូមិន្ទថៃ ក៏បានអបអរដល់លោក ស ថេត ដែលទើបតែត្រូវបានតែងតាំងជាអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ៕





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ