ព័ត៌មានជាតិ
ស្នងការខេត្តព្រះសីហនុ លោក ស រដ្ឋា រៀនជំនាញនគរបាលពីប្រទេសអូស្ត្រាលី និងអាល្លឺម៉ង់
ក្រោយផ្ទេរ និងតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ លោក ស រដ្ឋា ក៏បានទទួលភារកិច្ចជាស្នងការនគរបាលខេត្តព្រះសីហនុ ជំនួសលោក ជួន ណារិន្ទ ដែលត្រូវផ្ទេរមកធ្វើជាស្នងការនគរបាលរាជធានីភ្នំពេញ។ ស្នងការនគរបាលខេត្តព្រះសីហនុរូបនេះ បានរៀនជំនាញនគរបាលពីប្រទេសអូស្ត្រាលី និងអាល្លឺម៉ង់ ហើយត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ ថា លោក ជាកូនរបស់សម្ដេចក្រឡាហោម ស ខេង។

កើតក្នុងគ្រួសារ ដែលមានលោកឪពុកជាថ្នាក់ដឹកនាំ លោក ស រដ្ឋា បានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ នៅសហរដ្ឋ អាមេរិក និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅប្រទេសសឹង្ហបុរី ខណៈលោក បានរៀនចប់កម្រិតបឋមសិក្សានៅសាលាចតុមុខ រាជធានីភ្នំពេញ។ ក្រោយបញ្ចប់កម្រិតឧត្តមសិក្សា លោក ស រដ្ឋា បានចូលសិក្សាជំនាញនគរបាលជាន់ខ្ពស់ រយៈពេល១ឆ្នាំ នៅរាជបណ្ឌិត្យសភានគរបាល ប្រទេសអូស្ត្រាលី និងបានបន្តសិក្សាជំនាញនគរបាលនេះ នៅអាល្លឺម៉ង់ រយៈពេល១ឆ្នាំទៀត លើការប្រឆាំងភេរវកម្ម។ បន្ថែមពីការសិក្សានៅបរទេស លោកក៏បានចូលរៀនវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ នៅសាលាភូមិន្ទរដ្ឋបាលដែរ។

ដោយបានសិក្សាលើជំនាញនគរបាលពីបរទេស លោក ស រដ្ឋា បានចាប់ផ្ដើមចូលបម្រើការងារជានគរបាលជាតិកម្ពុជា នៅឆ្នាំ២០០៤ ដែលកាលណោះ ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។ បម្រើការបានប្រមាណ ៦ឆ្នាំ លោក ស រដ្ឋា បានទទួលការតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ហើយក្រោយមក នៅឆ្នាំ២០១២ លោក ធ្វើជាអនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ រហូតដល់ឆ្នាំ២០១៥ លោក ស រដ្ឋា ត្រូវបានផ្ទេរ និងដំឡើងតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ផ្អែកលើចំណេះដឹង និងអតីតភាពការងារជានគរបាលជាតិ រយៈពេល១៨ឆ្នាំ ហើយជាពិសេសផ្អែកលើបទពិសោធន៍ក្នុងការបំពេញការងារបានយ៉ាងល្អប្រសើរប្រកបដោយប្រសិទ្ធផល ទាក់ទងនឹងករណីចុះបង្ក្រាបបទល្មើសយ៉ាងក្ដៅគគុកនៅក្នុងខេត្តព្រះសីហនុ កន្លងមក លោក ស រដ្ឋា ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្ទេរភារកិច្ចពីអគ្គនាយករងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ មកជាអគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ។ រំលងបានមួយថ្ងៃ ពោលគឺនៅថ្ងៃទី២៤ ខែសីហា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានសម្រេចប្រគល់ភារកិច្ចដល់លោក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ ឱ្យទទួលជាស្នងការនគរបាលខេត្តព្រះសីហនុ នៅពេលនេះ ដែលមានឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ