ព័ត៌មានជាតិ
អភិបាលខេត្តកែប ណែនាំឲ្យអាជីវករឈប់ដេញតាមបក់ដៃហៅភ្ញៀវ
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំឲ្យអាជីវករលក់ដូរម្ហូបអាហារនៅតាមតំបន់ទេសចរណ៍មួយចំនួន ត្រូវបញ្ឈប់សកម្មភាពដេញតាមបក់ដៃហៅភ្ញៀវ ព្រោះមើលទៅដូចជារញ៉េរញ៉ៃ។

លោកអភិបាលខេត្តកែប បានលើកឡើងនៅក្នុងពិធីសម្ពោធជាផ្លូវការនូវរូបសំណាកព្រះគណេសកាលពីថ្ងៃទី៣១ ខែសីហា កន្លងមកនេះថា រហូតដល់ថ្ងៃទី៥ ខែកញា ឆ្នាំ២០២៣នេះ អាជ្ញាធរបានព្យាយាមកែលម្អលើកកម្ពស់សោភ័ណភាពឆ្នេរលេងទឹកកែបដែលធ្វើឱ្យទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលចិត្តមកលេងកម្សាន្តជាច្រើនហើយទទួលបានលទ្ធផលល្អច្រើន ប៉ុន្តែអ្វីដែលនៅមិនទាន់កែបាន គឺអាជីវករមួយចំនួននៅមិនទាន់កែទម្លាប់មិនល្អរបស់ខ្លួន ជាពិសេសនោះអាជីវករនៅម្ដុំប៉ូយព្រះរាជដំណាក់នោះតែម្ដង នៅតែបន្តចេញមកបក់ដៃហៅភ្ញៀវ និងដេញតាមហៅរថយន្តភ្ញៀវទេសចរណ៍ដោយមិនកែទម្លាប់ដដែល។

លោក សោម ពិសិដ្ឋ បានសំណូមពរ ឱ្យអាជីវករឈប់ហៅភ្ញៀវនៅម្តុំឆ្នេរលេងទឹកកែប ដូចនៅមិនទាន់ផ្លាស់ប្តូរការចេញមកបក់ដៃហៅភ្ញៀវនៅឡើយ សកម្មភាពដេញតាមឡានរបស់អ្នកទេសចរនៅឡើយនោះទេ។ អាជីវករទាំងនេះជាទម្លាប់មិនល្អទាល់តែសោះ ហើយប្រែទៅជាការធុញទ្រាន់សម្រាប់ភ្ញៀវទេសចរទៅវិញ។

ទោះជាយ៉ាងណាក៏ដោយ អភិបាលខេត្តកែប បានបន្តទទួចឲ្យអាជីវករទាំងនោះ ត្រូវបញ្ឈប់ទង្វើរទាំងនេះ សូមងាកមកពង្រឹងដើម្បីទាក់ទាញ៣ចំណុចលើចិត្តភ្ញៀវអ្នកទេសចរវិញ។លោកអភិបាលខេត្តកែបបានសំណូមពរឲ្យអាជីវករទាំងនេះ ត្រូវបញ្ឈប់សកម្មភាពទាំងនោះដើម្បីចេញមកពង្រឹងចំណុចទាំង៣ នេះវិញ ដើម្បីទាក់ទាញយកចិត្តភ្ញៀវទេសចរ ទី១. ត្រូវរៀបចំម្ហូបអាហារឲ្យមានអនាម័យបានល្អ។ ទី២ ត្រូវមានកម្រិតតម្លៃឲ្យម្ហូបមានភាពសមរម្យ។ និងទី៣ ត្រូវរៀបចំខ្លួនឲ្យមានរបៀបមានពាក្យសម្តីសំដៅ ល្អនិងការស្លៀកពាក់។

ជាមួយសកម្មភាពអសកម្មរបស់អាជីវករទាំងនេះ ប្រជាពលរដ្ឋបានសម្តែងមតិក្នុងទំព័រហ្វេសប៊ុកព័ត៌មានខេត្តកែបថា ទៅលេងឆ្នេរកែបដើម្បីបន្ធូរអារម្មណ៍ស្មុកស្មាញ ពេលមកដល់បែរជារឹតតែមួម៉ៅទៅវិញ។ បក់ក៏បក់ចុះតែសុំកុំមកបក់ឈរនៅមុខឡាន ហើយនៅកណ្តាលផ្លូវ ឬក៏ចាប់ដៃចង្កូតម៉ូតូគេបន្តឈប់ និងឈរមុខឡានអ្នកទេសចរណ៍បន្តទៀត។

បើតាមអាជីវករមួយរូបដែលកំពុងដេញចាប់ភ្ញៀវនៅក្បែរឆ្នេរលេងទឹកកែបបានលើកឡើងថា តាមពិតទៅបើមិនបក់ដៃ ភ្ញៀវគាត់មិនចូលនោះទេ ហើយយើងក៏មិនបានទៅប៉ះពារយានយន្តអ្វីនោះដែរ។ ស្រ្តីជាអាជីវកររូបនោះបន្ថែមថា មិនបានបារម្ភពីគ្រោះថ្នាក់អ្វីនោះទេ ព្រោះភ្ញៀវមិនបុកនោះឡើយ។

ទោះជាយ៉ាងណាប្រជាពលរដ្ឋ ជាពិសេសអ្នកដែលនិយមមកលេងកម្សាន្តនៅខេត្តកែប បានសម្តែងការសាទរចំពោះការលើកឡើងពីសំណាក់អភិបាលខេត្តកែប បានសំណូមពរឲ្យប្រើវិធានការក្តៅប្រសើរជាជាងការបន្តសំណូមពររបស់អាជីវករ៕
អត្ថបទ៖ សឹង រ៉ាត់

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង