ព័ត៌មានជាតិ
ក្រសួងវប្បធម៌៖ យកវត្ថុបុរាណខ្មែរផ្សព្វផ្សាយទាញប្រយោជន៍ផ្ទាល់ខ្លួន ប៉ះពាល់ការទាមទារវត្ថុបុរាណខ្មែរពីបរទេសមកស្រុកកំណើតវិញ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា កាលដែរអាជីវករ អ្នកលក់អនឡាញ និងសាធារណជន បានប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដើម្បីផ្សព្វផ្សាយលក់វត្ថុសិល្បៈផ្ទាល់ខ្លួនតាមបណ្ដាញសង្គម ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមុខមាត់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងកន្លងមក។

តាមការគូសបញ្ជាក់របស់ក្រសួងវប្បធម៌ មួយរយៈកន្លងមកនេះមន្ត្រីជំនាញបានសង្កេតឃើញថា មានអាជីវករនិងអ្នកលក់អនឡាញមួយចំនួន បានផ្សព្វផ្សាយលក់វត្ថុសិល្បៈតាមប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក និងតិកតុក ដោយប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរដែលក្រសួងបានបង្ហោះកន្លងមក ដើម្បីយកធ្វើជារូបភាពទាក់ទាញ សម្រាប់លក់ដូរវត្ថុសិល្បៈឯកជនរបស់ខ្លួនឯង។
ក្រសួងវប្បធម៌បានសង្កត់ធ្ងន់ថា «ការយករូបថតវត្ថុបុរាណមកប្រើប្រាស់បែបនេះ គឺជាសកម្មភាពខុសឆ្គង និងជារូបភាពបោកប្រាស់ ដែលនាំឲ្យសាធារណជនមានការភាន់ច្រឡំ និងធ្វើឲ្យសមត្ថកិច្ចបរទេសនិងអ្នកកាន់កាប់សមុច្ច័យឯកជននានា យល់ច្រឡំវត្ថុបុរាណខ្មែរដែលគេបានប្រគល់មកកម្ពុជាវិញ ត្រូវបានចរាចរលក់ដូរក្នុងទីផ្សារដោយខ្វះការគ្រប់គ្រង ការពារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា»។

ទៀតសោត ការធ្វើបែបនេះគឺនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការ នៃការទាមទារវត្ថុបុរាណខ្មែរមកវិញ និងបាត់បង់ទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងកន្លងមកក្នុងការស្វែងរក និងនាំយកមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស។
ដូច្នេះ ក្រសួងវប្បធម៌ ឲ្យអាជីវករ និងអ្នកលក់អនឡាញនានា ដែលប្រកបមុខរបរនេះ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់រូបភាពវត្ថុបុរាណខ្មែរ ដើម្បីផ្សព្វផ្សាយលក់ ដូរវត្ថុសិល្បៈរបស់ខ្លួន។ ហើយក្នុងករណី អាជីវករ ឬ អ្នកលក់អនឡាញណា ដែលមិនបញ្ឈប់នូវទង្វើមិនស្របច្បាប់នេះ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការចាំបាច់តាមច្បាប់ជាធរមាន។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ក៏អំពាវនាវដល់សាធារណជនត្រូវរួមគ្នាក្នុងការថែរក្សាការពារ និងលើកតម្លៃកេរដំណែល ដូនតា ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ និងអត្តសញ្ញាណជាតិ ដើម្បីជាឧត្ដមប្រយោជន៍សម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ