ព័ត៌មានជាតិ
ក្រសួងអប់រំដាក់ចេញនូវវិធានការមួយចំនួនដើម្បីទប់ស្កាត់សកម្មភាពឆបោកផ្សេងៗលើកុមារ
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីបង្ការទប់ស្កាត់ការឆបោកពីសំណាក់ជនខិលខូចទៅលើកុមារនៅតាមសាលារៀននិងនៅតាមសហគមន៍។
លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាបានឲ្យដឹងនៅក្នុងសេចក្តីណែនាំមួយដែលទើបទទួលបាននៅថ្ងៃនេះឲ្យដឹងថា ការដាក់ចេញវិធានការរបស់ក្រសួង នេះបានធ្វើឡើងបន្ទាប់ពីក្រសួងសង្កេតឃើញថារកន្លងមកមានករណីជនខិលខូចនាំកុមារទៅកន្លែងស្ងាត់ដើម្បីបន្លំដោះយកគ្រឿងអលង្ការឬមានការគំរាមកំហែងយកប្រាក់គ្រឿងអលង្ការនិងសកម្មភាពផ្សេងៗពាក់ព័ន្ធនឹងការឆបោកលើកុមារ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា «ដើម្បីពង្រឹងសន្តិសុខក្នុងការទប់ស្កាត់សកម្មភាពទាំងនេះសំដៅការពារកុមារឲ្យទទួលបានការអប់រំប្រកបដោយសុវត្ថិភាពស្របតាមគោលនយោបាយស្ដីពីកិច្ចការពារកុមារនៅសាលារៀនក្រសួងសូមធ្វើការណែនាំដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តត្រូវតែសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការកំណត់មុខសញ្ញាជនសង្ស័យបង្ការទប់ស្កាត់កុំឲ្យធ្វើសកម្មភាពខាងលើព្រមទាំងផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីសកម្មភាពល្មើសច្បាប់និងល្បិចកលជនខិលខូចដល់មាតាបិតា ឬ អ្នកអាណាព្យាបាលនិងសិស្សានុសិស្សដើម្បីបង្កើនការប្រុងប្រយ័ត្ននិងរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន»។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានណែនាំដល់លោកអភិបាលនៃគណៈអភិបាលក្រុងស្រុកខណ្ឌត្រូវពង្រឹងសន្តិសុខសុវត្ថិភាពនៅតាមគ្រឹះស្ថានសិក្សាកំណត់មុខសញ្ញាជនសង្ស័យដើម្បីបង្ការទប់ស្កាត់កុំឲ្យធ្វើសកម្មភាពគំរាមកំហែងឆបោកនិងបទល្មើសផ្សេងទៀតផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីសកម្មភាពល្មើសនិងល្បិចកលជនខិលខូចដល់មាតាបិតាឬអ្នកអាណាព្យាបាលនិងសិស្សានុសិស្សដើម្បីបង្កើនការប្រុងប្រយ័ត្ន។
វិធានការបន្ទាន់ជួយដល់កុមាររងគ្រោះនិងងាយរងគ្រោះអប់រំណែនាំនិងអនុវត្តតាមផ្លូវច្បាប់ចំពោះជនប្រព្រឹត្តបទល្មើសនៅជុំវិញនិងលើកទឹកចិត្តជំរុញ មាតាបិតាឬអ្នកអាណាព្យាបាលឲ្យចូលរួមសហការផ្តល់ព័ត៌មានអំពីមុខសញ្ញាជនខិលខូចជំរុញការអនុវត្តគោលការណ៍សាលារៀនមួយតំបន់សុខសាន្តមួយទប់ស្កាត់អំពើហិង្សាគ្រប់ទម្រង់លើកុមារ។
លោក រដ្ឋមន្ត្រីក៏បានណែនាំដល់ឪពុកម្តាយត្រូវណែនាំកូនឲ្យចេះប្រុងប្រយ័ត្ន ចំពោះករណីឆបោក និងគំរាមកំហែងផ្សេងៗពីជនមិនខិលខូច។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីអប់រំ ក៏បានហាមសិស្សទាំងអស់ កុំទៅទីកន្លែងស្ងាត់ ដើម្បីចៀសវាងពីករណីឆបោក និងគំរាមកំហែងផ្សេងៗពីជនមិនខិលខូច។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «បើទៅកន្លែងស្ងាត់ ក៏ត្រូវបបួលគ្នាទៅចាប់ពី២នាក់ឡើងទៅដែរ។ កុំទៅកន្លែងស្ងាត់តាមជនមិនស្គាល់មុខ។ ភ្លាមៗត្រូវរត់គេចឆ្ងាយពីជននោះ ដោយរត់ទៅរកអ្នកដទៃឲ្យជួយ។ សិស្សានុសិស្សកុំធ្វើតាមអ្វីដែលជនខិលខូចបង្គាប់។ ប្រសិនជាសិស្សានុសិស្សណាម្នាក់ ជួបករណីនេះ គួរតែប្រញាប់រាយការណ៍ទៅលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀនជាបន្ទាន់»។
លោករដ្ឋមន្ត្រីអប់រំ បានណែនាំដល់គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន បង្កើត ឬធ្វើបច្ចុប្បន្នកម្មបញ្ជីឈ្មោះ លេខទូរស័ព្ទផ្តល់ព័ត៌មាន ឬបណ្តាញទំនាក់ទំនងសង្គម។ គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធដើម្បីផ្សព្វផ្សាយ បង្ការទប់ស្កាត់សកម្មភាពឆបោកពីជនទុច្ចរិត៕
ដោយ ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់