Connect with us

ព័ត៌មានជាតិ

ទោះបេសកកម្មជិះកង់សប្បុរសក្នុងទ្វីបអឺរ៉ុបចប់ តែលោក ផូ ផល្លា ស្នើមន្ទីរពេទ្យបន្តរៃអង្គាសថវិកា ដល់ថ្ងៃទី១០កញ្ញា

បានផុស

នៅ

បេសកកម្មជិះកង់រយៈពេល ៤១ថ្ងៃ ចម្ងាយ ៣១០៤គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសចំនួន៨ ក្នុងតំបន់អឺរ៉ុប បានបញ្ចប់ តែលោក ផូ ផល្លា បានស្នើបន្តបេសកកម្ម ដេីម្បីរៃអង្គាសប្រាក់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប​ ដល់ថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៣ ដោយសារតែលោកចង់ឆ្លៀតរៃអង្គាសថវិកាបន្ថែម ក្នុងឱកាសពិព័រណ៌ម្ហូបខ្មែរ និងផលិតផលកសិកម្មខ្មែរ​ មុននឹងប្រកាសថវិកាសប្បុរសធម៌សរុប ក្នុងបេសកកម្មរបស់លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយបញ្ចប់បេសកកម្មជិះកង់សប្បុរស លោក ផូ ផល្លា បានរៀបរាប់ថា លោកបានចេញដំណេីរពីទីក្រុងប៉ារីស​ ជិះកង់ដោយ​សន្សឹមៗ​​ទៅ​តាម​គោលដៅ​ដែល​បាន​កំណត់ ដោយ​ភាព​អំណត់​អត់ធ្មត់ និងឆ្លងកាត់​ឧបសគ្គ​ជាច្រើន ដោយ​ត្រូវជិះកាត់ថ្ងៃក្តៅ កាត់ភ្លៀង ទាំងយប់​ទាំងថ្ងៃ​​ ឆ្លងកាត់​វាលស្រែ​ ព្រៃ​ភ្នំ​ ស្ទឹង​ ទន្លេ សមុទ្រ ត្រូវជិះឡើងចុះភ្នំ និងស្ថានភាពផ្លូវដ៏លំបាក​ផ្សេងៗ រហូតមានពេលខ្លះ​ កង់ខូច​ ត្រូវដាច់ទឹក​ និងថែមទាំងត្រូវវង្វេងផ្លូវក៏មាន។ លោកថា “ប៉ុន្តែទោះ​យ៉ាង​ណា​ ទីបំផុត​ ខ្ញុំបានមកដល់គោលដៅចុងក្រោយ​ គឺទីក្រុង​ Frankfurt ប្រទេសអាល្លឺម៉ង់​ ជាមួយនិងកង់ដែលផលិតនៅប្រទេសកម្ពុជា​”។

លោក ផូ ផល្លា បញ្ជាក់ថា ដើមឡើយ កម្មវិធីជិះកង់រៃអង្គាសថវិកាជួយកុមារកម្ពុជានេះ គ្រោងបញ្ចប់​ត្រឹមថ្ងៃទី​០៣​ ខែកញ្ញា ឆ្នាំ២០២៣ ប៉ុន្តែដោយសារនៅថ្ងៃទី៧-១០​ កញ្ញា​ ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស​ មានកម្មវិធីពិព័រណ៌ភូមិមុខម្ហូប អន្តរជាតិ ដូចនេះលោកចង់ឆ្លៀតយកឱកាសនេះ បន្តទទួលថវិកាបរិច្ចាគរបស់​សប្បុរសជន ដែលទៅចូលរួមទស្សនា​ពិព័រណ៌​ នាឱកាសនោះបន្ថែមទៀត​។​

លោកថា “ខ្ញុំនឹងធ្វេីបច្ចុប្បន្នភាពថវិកាដែលទទួលបានប្រចាំថ្ងៃ​ ចំពោះថវិកាសរុបដែលទទួលបាន​ពីកម្មវិធីជិះកង់​ទាំងមូល មន្ទីរពេទ្យនឹងជម្រាបជូននៅថ្ងៃទី១១ កញ្ញា​ ២០២៣”។

ឆ្លៀតក្នុងឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកាជូន ម​ន្ទីរពេទ្យ​កុមារអង្គរ និងអ្នកដែលបានអនុញ្ញាត្តផ្តល់កន្លែងស្នាក់នៅ​ និងអាហារ​ដល់លោក ក៏ដូចជាអ្នកដែលចូលរួម ផ្សព្វផ្សាយការជិះកង់សប្បុរសនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម