Connect with us

ព័ត៌មានជាតិ

បណ្ឌិត គី សេរីវឌ្ឍន៍ ៖ កម្ពុជា-ហ្វីលីពីន ចាប់ដៃអភិវឌ្ឍកសិកម្ម និងសហគ្រាស​មីក្រូ-ធុនតូច និងមធ្យមជាសមិទ្ធផល​របស់រដ្ឋាភិបាលថ្មី  

បានផុស

នៅ

កម្ពុជា-ហ្វីលីពីន បានបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់គ្នា​សម្រាប់ភាព​ជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យម នៅល្ងាចថ្ងៃទី ០៥ ខែ កញ្ញា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមអធិបតីភាព សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះអនុស្សរណ:យោគយល់នេះ  ត្រូវបានធ្វើឡើងរវាងអ្នក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមបឹក្សាពិគ្រោះយោបល់ ធុរកិច្ច អាស៊ាន សម្រាប់ កម្ពុជា ជាមួយលោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. A CONCEPCION III) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន សម្រាប់ហ្វីលីន ដោយផ្តោតជាសំខាន់លើ ការលើកកម្ពស់វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាពកសិពាណិជ្ជកម្ម ប្រកបដោយ​ចីរភាព។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការចុះអនុស្សរណៈ​រវាងកម្ពុជា និងហ្វីលីពីននេះ គឺជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលដឹកនាំក្រុមការងារ រួមទាំងសភាពាណិជ្ជកម្មចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។

បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ នេះបង្ហាញឱ្យឃើញនូវការពង្រឹងការវិនិយោគរបស់កម្ពុជា ពីបណ្តាប្រទេសអាស៊ាន​ជាការចាំបាច់ក្នុងការពង្រីកសក្តានុពលក្នុងតំបន់ តាមរយៈបង្កើនការវិនិយោគពាណិជ្ជកម្ម និងទេសចរណ៍ ឱ្យកាន់តែមាន​ការរីកចម្រើន ខណៈដែលវិបត្តិសេដ្ឋកិច្ចសកលកំពុងញាំញី និងជះឥទ្ធិពលមិនល្អដល់​សេដ្ឋកិច្ចប្រទេសក្នុង​តំបន់អា​ស៊ាន។

អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា កន្លងមកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា ហ្វីលីពីន នៅមានកម្រិត​នៅឡើយ បើប្រៀបធៀបជាមួយប្រទេសថៃ វៀតណាម និងសិង្ហបុរីជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម