Connect with us

ព័ត៌មានជាតិ

​ស្វែង​យល់​រចនាសម្ព័ន្ធនៅ​​ក្រសួង​រៀបចំ​ដែនដី មាន​​ប៉ុន្មាន​អគ្គនាយកដ្ឋាន​ចំណុះ?

បានផុស

នៅ

ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ត្រូវបាន​រាជរដ្ឋាភិបាលកម្ពុជា​ប្រគល់​បេសកកម្មឲ្យ​ដឹកនាំ​និងគ្រប់គ្រងការងារ រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​សុរិយោដី និង​ភូមិសាស្ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើកលែងតែ​តំបន់​ណា ឬសមត្ថកិច្ច​ណា​ដែលរាជរដ្ឋាភិបាល​ប្រគល់​ឲ្យ​សា្ថប័នផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់

តាម​អនុក្រឹត្យ​នៃ​ការ​រៀបចំ​និង​ប្រពឹត្តិទៅ​របស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បែងចែក​រចនាសម្ព័ន្ធ​មាន​ដូច​តទៅ៖

១- ថា្នក់កណ្តាល

-ខុទ្ទកាល័យរដ្ឋមន្តី
-អគ្គាធិការ​ដ្ឋាន
-អគ្គនាយកដា្ឋនរដ្ឋបាល
-អគ្គនាយកដា្ឋនរៀបចំដែនដី និងនគរូបនីយកម្ម
-អគ្គនាយកដា្ឋនសំណង់រួមមាន
-អគ្គនាយកដា្ឋនសុរិយោដី និងភូមិសាស្ត្រ
-អគ្គនាយកដ្ឋាន​លំនៅឋាន
-មន្ទីរពិសោធន៏
-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជា្ជជីវៈ
-គ្រឹះសា្ថន និង សហគ្រាសក្រោមឱវាទ
-អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ

២- អង្គការមូលដ្ឋាន

-មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត-ក្រុង។

ខុទ្ធកាល័យរដ្ឋមន្តី

ខុទ្ទកាល័យរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មទាំងឡាយ ដែលកំណត់តាមបទប្បញ្ញត្តិនៃអនុក្រឹត្យលេខ ២០អនក្រ.បក ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ១៩៩៦ ដូចមានយោងក្នុងមូលបទស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន។

អគ្គាធិការដា្ឋន

អគ្គាធិការដា្ឋន​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ មានភារកិច្ច​ធ្វើអធិការកិច្ចជាប្រចាំ​ទៅលើ​គ្រប់​អង្គភាព ក្រោម​ឱវាទ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​និងសំណង់ និង​ធ្វើ​របាយការណ៏​ជាប្រចាំ​ជូន​រដ្ឋមន្រ្តី ពិនិត្យសម្រុះ​សម្រួល​​​និង​ដោះស្រាយ​វិវាទ​រដ្ឋបាលដែល​ពាក់ព័ន្ធ​ដល់​សមត្ថកិច្ចនិង​សកម្មភាព​របស់មន្រ្តី។

អគ្គាធិការដា្ឋន​មានអង្គភាព​ចំណុះ​ចំនួន ២ គឺ៖

-នាយកដ្ឋាន​ត្រួពិនិត្យ និង​ទទួល​ពាក្យ​បណ្តឹង
-នាយកដ្ឋាន​អធិការ​កិច្ច​ភូមិបាល

អគ្គនាយកដា្ឋន​រដ្ឋបាល

អគ្គនាយកដ្ឋាន​រដ្ឋបាល​មាន​ភារកិច្ច​គ្រប់គ្រង​ការងារ​ដូចជា រដ្ឋបាល បូក​សរុប​របាយការណ៍ ឯកសារ បុគ្គលិក ផែនការ​ហិរញ្ញវត្ថុ សម្ភារៈ​បរិក្ខារ ស្រាវជ្រាវ​នីតិកម្ម សម្របសម្រួល​រាល់​សកម្មភាព​រដ្ឋបាល​ក្នុងក្រសួង​ជាមួយ​បណ្តា​អង្គភាព​មូលដ្ឋាន​ខេត្ត-ក្រុង​ និង​ជា​មួយប្រទេស សា្ថប័ននានា។

អគ្គនាយកដ្ឋានរដ្ឋបាល ដឹកនាំ​ដោយអគ្គនាយកមួយរូប និងមានអគ្គនាយករងជាជំនួយការតាមការ​ចាំបាច់។ អគ្គនាយកដា្ឋន​មាន​នាយកដា្ឋនចំណុះចំនួន ៥ គឺ៖

-នាយកដា្ឋន រដ្ឋបាល និង កិច្ចការទូទៅ
-នាយកដា្ឋន បុគ្គលិក
-នាយកដា្ឋន ផែនការ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
-នាយកដ្ឋាន​នីតិកម្ម
-នាយកដ្ឋាន​អភិវឌ្ឍ​សេដ្ឋកិច្ច​ កិច្ចការ​វិនិយោគ និង​ទំនាក់ទំនង​អន្តរជាតិ

អគ្គនាយកដា្ឋន​រៀបចំដែនដី និងនគរូបនីយកម្ម

អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម មានភារកិច្ចជាសេនាធិការអោយក្រសួងក្នុងការងារលើក​សំណើ និង​អនុវត្តនយោបាយ​យុទ្ធសាស្ត្រ រៀបចំ​ដែនដី និង​នគរូបនីយកម្ម ដើម្បីអភិវឌ្ឍន៏​សេដ្ឋកិច្ច និង​សង្គមប្រកបដោយតុល្យភាព ចីរភាព សំដៅការពារផលប្រយោជន៏ទូទៅ និង​ចងក្រង​ពត៌មាន ទិន្នន័យ ដោយសហការជាមួយក្រសួង​សា្ថប័នពាក់ព័ន្ធ ដើម្បីធ្វើការសិក្សា វិភាគ​សំរាប់​អនាគត រៀបចំកសាងគោលនយោបាយ ផែនការ កម្មវិធី នីតិវិធីច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋាន ស្តង់ដារ និងវិធានការ ដែលទាក់ទងនឹងការរៀបចំដែនដី និង នគរូបនីយកម្ម។

អគ្គនាយកដ្ឋានរៀបចំដែនដីនិង​នគរូបនីយកម្មដឹកនាំ​ដោយអគ្គនាយកមួយរូប​ជាជំនួយ​។ អគ្គ​នាយកដា្ឋន​មាននាយកដ្ឋានចំណុះចំនួន ៣ ដូចតទៅ៖

-នាយកដ្ឋានស្រាវជ្រាវ និង បទប្បញ្ញត្តិ
-នាយកដា្ឋនរៀបចំដែនដី
-នាយកដា្ឋននតរូបនីយកម្ម

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី​ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ

អគ្គនាយកដ្ឋានសំណង់

អគ្គនាយករដ្ឋាន​សំណង់ ​មានភារកិច្ចជាសេនាធិការ​ឲ្យ​ក្រសួងក្នុងការងារ​លើកស្ទួយខឿន​ស្ថាបត្យកម្ម​ក្នុងវិស័យ​សំណង់​ឲ្យ​មានលក្ខណះជាតិ និងទំនើបទាន់សម័យ។ ស្រាវជ្រាវ រៀបចំបទប្បញ្ញត្តិ ទំរង់បែបបទ ក្បួនខ្នាត លក្ខណៈវិនិច្ឆ័យបច្ចេកទេស បច្ចេកវិទ្យា បទដ្ឋាន បច្ចេកទេសផ្នែកសំណង់និងស្ថាបត្យកម្ម រួមទាំងស្តង់ដារសំភារបរិក្ខារសំណង់ឲ្យ​បានឯកភាព។ 

អគ្គនាយកដ្ឋានសំណង់ មាននាយកដ្ឋានចំណុះចំនួន ៣៖

-នាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់
-នាយកដា្ឋនសិក្សាគំរោងប្លង់
-នាយកដ្ឋានសំណង់

អគ្គនាយកដា្ឋនសុរិយោដី និងភូមិសាស្ដ

អគ្គនាយកដា្ឋនសុរិយោដី និង​ភូមិសាស្ត្រមានភារកិច្ចសិក្សាស្រាវជ្រាវ និងប្រើប្រាស់ដីធ្លី កសាង​គំរោងលិខិតបទដ្ឋានទាំងឡាយដែលពាក់ព័ន្ឋ​នឹងការងារគ្រប់គ្រង។ កសាងទិសដៅនិងផែនការ ដើម្បីបម្រើ​ការងារលើវិស័យសុរិយោដី និងភូមិសាស្ត ធ្វើការវាស់វែង និង គូរផែនទីសុរិយោដី និង​ចេញប័ណ្ណសំគាល់ដីធ្លីទូទាំងព្រះរាជាណាចក្រកម្ពុជា។

អគ្គនាយកដា្ឋនសុរិយោដី និងភូមិសាស្ត្រដឹកនាំដោយអគ្គនាយកមួយរូប និងមានអគ្គនាយករងជាជំនួយការតាមការចាំបាច់។

អគ្គនាយកដ្ឋានមាននាយកដ្ឋានចំណុះចំនួន ៥ គឺ៖

-នាយកដ្ឋានគ្រប់គ្រងដីធ្លី
-នាយកដា្ឋនបច្ចេកទេស
-នាយកដ្ឋានអភិរក្សសុរិយោដី
-នាយកដា្ឋនភូមិសាស្រ្ត
-នាយកដ្ឋានកិច្ចការវិវាទដីធ្លី

អគ្គនាយកដ្ឋាន​លំនៅឋាន

អគ្គនាយកដ្ឋានលំនៅឋានមានតួនាទីជាសេនាធិការជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការសិក្សាអំពីស្ថានភាព តម្រូវការនិងការផ្គត់ផ្គង់លំនៅឋាន, ការរៀបចំ យុទ្ធសាស្ត្រ គោលនយោបាយ និងបទដ្ឋានគតិយុត្ត, សហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និង កៀរគរហិរញ្ញប្បទាន​សម្រាប់ការងារ​លំនៅឋាន និងរៀបចំមូល​និធិនិងឥណទានលំនៅឋាន។

អគ្គនាយកដា្ឋនលំនៅឋាន ដឹកនាំដោយអគ្គនាយក ០១ រូប និងមានអគ្គនាយករងមួយចំនួន ជាជំនួយការតាមការចាំបាច់។

អគ្គនាយកដ្ឋានលំនៅឋាន មាននាយកដ្ឋានចំណុះចំនួន ៤ គឺ៖

– នាយកដ្ឋានបទប្បញ្ញត្តិ ផែនការនិងទំនាក់ទំនងសហប្រតិបត្តិការការងារលំនៅឋាន
– នាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍលំនៅឋាន
– នាយកដ្ឋានមូលនិធិនិងឥណទានលំនៅឋាន
– នាយកដ្ឋាន​សម្បទាន​ដី​សង្គមកិច្ច

បន្ទីរ​ពិសោធន៍

មន្ទីរ​ពិសោធន៍ មាន​តួនាទី​និង​ភារកិច្ច​ត្រួតពិនិត្យ និង​ទទួលពិសោធន៍រាល់​បណ្តា​សំភារៈ​សំណង់ គ្រឿង​ផ្គុំ​សំណង ស្រាវជ្រាវ​បង្កើត​សំភារៈ​សំណង់ ដែល​ប្រើប្រាស់​វត្ថុធាតុ​ដើម​ក្នុង​ស្រុក​។

មន្ទីរពិសោធន៍​ដឹកនាំ​ដោយ​ប្រធានមួយរូប ថ្នាក់ស្មើប្រធាននាយកដា្ឋន និង​មាន​អនុប្រធាន​ជា​ជំនួយការ​។

មជ្ឍមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវះ

មជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជា្ជជីវះ មានភារកិច្ច​រៀបចំផែនការ និងកម្មវិធីបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈស្របតាមនយោបាយរបស់ក្រសួង។ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ​ដឹកនាំដោយប្រធានមួយរូបថា្នក់ស្ទើបធាននាយកដា្ឋន​មានអនុប្រធានជាជំនួយការតាមការចាំបាច់។

គ្រឹះសា្ថន និងសហគ្រាស​ក្រោម​ឱវាទ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន​គ្រឹះស្ថាន​និងសហគ្រាសក្រោមឱវាទ ដូច​ខាងក្រោម :

-សហគ្រាសសំណង់ភ្នំពេញ
-សហគ្រាសគ្រឿងចក្រសំណង់ជួសជុល
-សហគ្រាសសិក្សាស្រាវជ្រាវគូរប្លង់
-សហគ្រាសសំណង់កំពង់ចាម
-សហគ្រាសសំភារដឹកជញ្ជូន
-រោងចក្រ​ឥដ្ឋ​ពណ៌
-រោងចក្រអារឈើ
– រោងចក្រឡ​ឥដ្ឋ
– រោងចក្រ​ហ្វីប្រូស៊ីម៉ង់ត៍

សហគ្រាស​ទាំងនេះស្ថិត​នៅក្នុងបញ្ជីសារពើភ័ណ្ឌ​របស់ក្រសួង និង​ក្រោមការគ្រប់គ្រងរបស់​នាយកដ្ឋាន​ផែនការ សេដ្ឋកិច្ច និង​ហិរញ្ញកិច្ច។

អង្គភាព​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ បង្កើតឡើងដោយរដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមក្របខ័ណ្ឌ នៃ​បទ​បញ្ជាកំណត់ក្នុង​អនុក្រឹត្យលេខ ៨១ ចុះថ្ងៃទី១៦ វិច្ឆិកា ១៩៩៥ ស្តីពីការបង្កើត សា្ថប័នត្រួត​ពិនិត្យ​ហិរញ្ញវត្ថុ លើការ​ចំណាយថវិកាក្នុងបណ្តាក្រសួង ។

អង្គភាព​មូលដ្ឋាន

នៅតាម​ខេត្តក្រុងនីមួយៗមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី និង​នៅ​តាម​ខណូ​ស្រុក​នីមួយៗ មាន​ការិយាល័យរៀបចំដែនដី សំណង់ និង ភូមិបាលដែល​ទទួល​បន្ទុក​អនុវត្ត និង​សម្របសម្រួល​សកម្មភាពការងាររបស់​​ក្រសួង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម