ព័ត៌មានជាតិ
អ្នកលក់ទុរេនតាមរទះ ប្រាប់ថា ការលក់ទុរេនរបស់ពួកគាត់ មិនសូវដាច់ទេក្នុងរដូវភ្លៀងធ្លាក់នេះ
អ្នកលក់ទុរេនតាមរទះ នៅម្ដុំផ្សារឯករាជ្យមួយ ស្ថិតនៅបណ្ដាយផ្លូវវេងស្រេង បានប្រាប់ថា ក្នុងរដូវភ្លៀងធ្លាក់នេះ ការលក់ទុរេនរបស់ពួកគាត់ មិនសូវដាច់នោះទេ បើប្រៀបធៀបនឹងរដូវក្ដៅ។
អ្នកស្រី ចេន សុខលីន ជាអ្នកលក់ទុរេនតាមរទះនៅម្ដុំផ្សារឯករាជ្យមួយ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ អ្នកស្រី ចេន សុខលីន បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា អ្នកស្រី បានមកប្រកបមុខរបរជាអ្នកលក់ទុរេន នៅរាជធានីភ្នំពេញនេះ រយៈពេលជាង ៨ឆ្នាំហើយ។
អ្នកស្រីបន្តថា ទុរេនភាគច្រើន គឺនាំចូលមកពីប្រទេសវៀតណាម ប្រទេសថៃ និងខ្លះទៀតមកពីតាមបណ្ដាខេត្ត នៃប្រទេសកម្ពុជា៖ ដូចជា ខេត្តកំពង់ចាម ខេត្តកំពត និងខេត្តកោះកុង ជាដើម។ ប៉ុន្តែអ្នកស្រី គ្រាន់តែបានទទួលទិញទុរេន មកពីម៉ូយនៅផ្សារនាគមាសតែប៉ុណ្ណោះ ដើម្បីយកមកលក់បន្តដោយមួយគីឡូតម្លៃ ១៨,០០០រៀល នឹងអាចចំណេញបាន ២,០០០រៀល ទៅ ៣,០០០រៀលជាមធ្យម។ ក្នុងនោះដែរ មួយថ្ងៃអ្នកស្រី អាចលក់ទុរេនបានជាង ៥០គីឡូក្រាម។
អ្នកស្រី ចេន សុខលីម បានបញ្ជាក់ទៀតថា សម្រាប់រដូវភ្លៀងនេះ គឺមិនសូវលក់ដាច់ប៉ុន្មាននោះទេ គឺដោយសារតែរដូវនេះ គឺទុរេនមិនសូវផ្អែមឆ្ងាញ់ដូចរដូវក្ដៅនោះឡើយ។ ម្យ៉ាងទៀត ដោយសារតែអ្នកលក់ទុរេន និងផ្លែឈើតាមរទះក៏មានច្រើនទៀត។ ដូច្នេះហើយទើបអ្នកស្រីគិតថា ការលក់ទុរេនតាមរទះរបស់អ្នកស្រី គឺមិនលក់ដាច់បានច្រើនដូចជារដូវក្ដៅមុនៗ នោះឡើយ។
ជាមួយគ្នានេះដែរ លោក គង់ គន់ អ្នកលក់ធុរេនតាមរទះមួយរូបទៀត មានស្រុកកំណើតនៅស្រុកលើកដែក ខេត្តកណ្ដាល ក៏បានប្រាប់សារព័ត៌មានកម្ពុជាថ្មីដូចគ្នាថា លោកបានចាប់យកមុខរបរលក់ទុរេនតាមរទះនេះជាង ៦ឆ្នាំមកហើយ។ លោកបន្ថែមទៀតថា ទុរេនភាគច្រើន គឺនាំចូលចម្រុះ មិនថាទុរេនក្នុងស្រុក ឬក៏នាំមកពីប្រទេសវៀតណាម និងប្រទេសថៃ នោះឡើយ។
លោក គង់ គន់ បន្តថា កាលពីពេលខែក្ដៅលោកអាចលក់ទុរេនបានជាង ១០០គីឡូក្នុងមួយថ្ងៃ តែសម្រាប់បច្ចុប្បន្ននេះ មួយថ្ងៃអាចលក់បានត្រឹម ១០គីឡូក្រាម ទៅ ១៥គីឡូក្រាម តែប៉ុណ្ណោះ។ ក្រៅពីនេះ អ្វីដែលជាការខាតបង់សម្រាប់លោកនោះ គឺទុរេនលក់មិនដាច់ច្រើនថ្ងៃ ធ្វើឲ្យស្រកគីឡូនោះ គឺជាការខាតបង់ធំបំផុតសម្រាប់អ្នកលក់ទុរេន ពីព្រោះមុខរបរមួយនេះប្រើដើមទុនច្រើនគួរសម ប្រសិនបើប្រៀបធៀបនឹងលក់ផ្លែឈើ តាមរទះផ្សេងៗទៀត៕
អត្ថបទ៖ សួស សិត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២១ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ