Connect with us

ព័ត៌មានជាតិ

អ្នកស្រី អាន សុវណ្ណនី បង្កើតសិប្បកម្មកែច្នៃឬស្សី​ទទួលបានការគាំទ្រខ្លាំង​ពីអ្នកប្រើប្រាស់

បានផុស

នៅ

អ្នកស្រី អាន សុវណ្ណនី បានបង្កើតសិប្បកម្មឬស្សីខ្មែរ ដើម្បីកែច្នៃដើមឬស្សីធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗ ដូចជា គ្រឿង​សង្ហារឹម តុ ទូ កៅអី សាឡុង ជាដើម ដើម្បីលើកតម្កើងផលិតផលខ្មែរ ផ្គត់ផ្គង់ទីផ្សារ និងបង្កើតការងារក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកស្រី សុវណ្ណនី មូលហេតុដែលបណ្តាលឱ្យចាប់អាជីពនេះ ដោយសារអ្នកស្រី មើលឃើញពីការ​កាប់​បំផ្លាញឬស្សីចោលជាច្រើន និងដើម្បីចូលរួមជួយកាត់បន្ថយការប្រើប្រាស់ឈើផ្សេងៗ ហើយក៏​ជំរុញ​ឱ្យអ្នក​ភូមិងាក​មកដាំឬស្សីឡើងវិញផងដែរ។

អ្នកស្រីបានលើកឡើងទៀតថា ឆ្លងកាត់ការប្រើប្រាស់សាកល្បងអស់រយៈពេលជាង ៦ឆ្នាំ កន្លងមក បានឃើញពី​គុណ​ភាពល្អ ក៏សម្រេចចិត្តចាប់ផ្ដើមបង្កើត «សិប្បកម្ម ឬស្សីខ្មែរ» នៅក្នុងឆ្នាំ ២០២០ នៅឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្រោយពីមានបទពិសោធន៍កែច្នៃសាកល្បងទៅលើគ្រឿងសង្ហារឹមផ្សេងៗ ជាមួយប្រភេទឬស្សីច្រើនសណ្ឋានដូចជា ឬស្សីស្រុក ឬស្សីព្រៃ ឬស្សីពីងពង់ទ្រនំមាន់ និងឬស្សីខ្លៃ ជាដើម ស្រ្ដីវ័យ ៣១ឆ្នាំ រូបនេះ​ បានឱ្យដឹងថា ចំពោះឬស្សី​ដែលមានគុណភាព និងអាចប្រើប្រាស់បានយូរប្រមាណជាង ១០ឆ្នាំឡើងទៅនោះគឺ ឬស្សីពីងពង់ទ្រនំមាន់។

ម្ចាស់សិប្បកម្ម បានលើកឡើងថា កាលពីខែមិថុនា កក្កដា និងខែសីហា​ កន្លងទៅ មានការកម្មង់ជារៀងរាលខែ គិតជាមធ្យមចន្លោះ ២ ទៅ ៣ គម្រោងធំៗ។ ការគាំទ្រនេះ ដោយសារផលិតផលដែលផលិតដោយស្នាដៃកូនខ្មែរ មានគុណភាពល្អ ប្រើប្រាស់បានយូរ ចំណេញថវិកា និងការរចនាប្រកបដោយភាបច្នៃប្រឌិតខ្ពស់។

សិប្បកម្មមានបញ្ហាប្រឈមមួយចំនួន ដោយសារឬស្សីមានប្រហោងក្នុង មានថ្នាំង ឬស្សីខ្លះវៀច ឬប្រហោងក្នុង ដូច្នេះត្រូវមានបច្ចេកទេស ក្នុងការធ្វើដើម្បីឱ្យជាប់បានល្អ។ ម្យ៉ាងវិញទៀត ការធ្វើពិសោធន៍ កុំឱ្យមានមេស៊ី ឬពុកគឺត្រូវការចំណាយពេលប្រហែលជាង ៦ខែ ទើបអាចដឹងពីលទ្ធិផល។

ម្ចាស់សិប្បកម្មឬស្សីខ្មែរ បានបញ្ជាក់ថា ចំពោះដំណើរនៃការធ្វើសម្រិតខ្លាំងណាស់ ពោលគឺមានការស្ងោរថ្នាំឬស្សី បន្ទាប់ទើបអាចយកមកធ្វើបាន។ ការស្ងោរបែបនេះ គឺជាវិធីសាស្រ្តមួយដើម្បីរក្សាឬស្សីឱ្យ​នៅប្រើប្រាស់បាន​រយៈពេលយូរ។ ដោយគិតត្រឹមរយៈពេលនៃធ្វើតែម្ដង ចំណាយពេលពីរថ្ងៃ ទើបធ្វើរួមបានមួយឈុត​ ដែលមានតុមួយ ក្រៅអីបី វែងមួយ និងខ្លីពីរ។ សម្រាប់មួយឈុតនេះដែរ មានតម្លៃ ១៨៥ ដុល្លារ (១ឈុតមានតុ១ ក្រៅអី៣ វែង១ និងខ្លី២)។ នេះជាការបន្ថែមរបស់អ្នកស្រី សុវណ្ណនី។

សព្វថ្ងៃនេះ សិប្បកម្មបានជួយផ្តល់ការងារដល់ពលរដ្ឋក្នុងមូលដ្ឋានចំនួន៦នាក់ ក្នុងនោះ៤នាក់ប្រើប្រាស់កម្លាំងពលកម្ម និងពីរនាក់ខាងបច្ចេកទេសកែច្នៃ។

អ្នកស្រី សុវណ្ណនី មានគម្រោងពង្រីកសិប្បកម្មឬស្សីខ្មែរ ឱ្យកាន់តែរីកធំបន្ថែមទៀត នៅឆ្នាំ ២០២៥ ដើម្បីផ្គត់ផ្គង់ផលិត​ផលខ្មែរនៅទីផ្សារក្នុងស្រុក និងគ្រោងនាំចេញទៅទីផ្សារប្រទេសបារាំង និងសហរដ្ឋអាមេរិកផងដែរ

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រសួងការងារ
ព័ត៌មានជាតិ១០ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ១៨ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ជីវិតកម្សាន្ដ២៣ នាទីutes មុន

មិនត្រឹមតែបាយប៉ូឡាទេ Kanye នៅផ្ទុកជំងឺអូទីសឹម មួយតង់ទៀត

រាជិនីសំឡេងមាស ប៉ែន រ៉ន
ជីវិតកម្សាន្ដ២៦ នាទីutes មុន

ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម