ព័ត៌មានជាតិ
ការនាំចេញអង្ករបានថយចុះជាង៣២ភាគរយក្នុងខែមករា បើប្រៀបធៀបពេលដូចគ្នាឆ្នាំ២០២០
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសបានជាង៣ម៉ឺនតោន បានថយចុះជាង៣២ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ នេះបើយោងតាមរបាយការណ៍ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន។

របាយការណ៍ស្តីពីស្ថានភាព នៃការនាំចេញអង្ករក្នុងខែមករា ឆ្នាំ២០២១ ដែលចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា បានបញ្ជាក់ថា ការនាំចេញអង្ករគ្រប់ប្រភេទរបស់កម្ពុជា ក្នុងខែដំបូង ឆ្នាំ២០២១ ទៅកាន់ទិសដៅ២៨ប្រទេស សម្រេចបាន៣៤ ២៧៣ តោន ថយចុះ១៦១៧៧តោន (ស្មើនឹង ៣២.០៧ភាគរយ) បើប្រៀបធៀបនឹងខែដំបូងដូចគ្នា ឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសចិន នៅតែបន្តឈរលំដាប់ទី១ ដោយកាន់កាប់ចំណែកទីផ្សារចំនួន ១៦ ១៦៣តោន, ប្រទេសបារាំង ឈរនៅលំដាប់ទី២ មានបរិមាណ ៣ ៧២៣តោន, ប្រទេសហ្គាបុង ឈរនៅលំដាប់ទី៣ មានចំនួន ៣ ៥៧០តោន, ប្រទេសម៉ាឡេស៊ី ឈរលំដាប់លេខ៤ មានចំនួន៣១៨៤តោន, ប្រទេសអូស្ត្រាលី ឈរលំដាប់លេខ៥ មានចំនួន៩០៨តោន, សាធារណរដ្ឋឆែក ឈរលំដាប់ទី៦ មានចំនួន៨៩៥តោន, ប្រទេសអេស្ប៉ាញ ឈរលំដាប់ទី៧ មានចំនួន៧៨៦តោន, ប្រទេសណេដឺឡិន ឈរលំដាប់ទី៨ មានចំនួន៧៥២ តោន, ប្រទេសនូវែលហ្សេឡង់ ឈរលំដាប់ទី៩ មានចំនួន៥៦២ តោន និងប្រទេសម៉ាយុត ឈរលំដាប់ទី១០ មានចំនួន៥០៣ តោន។

ចំណែកអង្ករ ដែលនាំចេញទៅកាន់ប្រទេសនៅសហភាពអឺរ៉ុប មានចំនួន១៤ ប្រទេស មានបរិមាណសរុបចំនួន ៧៦៣៥ តោន ប្រទេសចិនមានបរិមាណសរុបចំនួន ១៦ ១៦៣តោន អាស៊ានចំនួន២ ប្រទេស មានបរិមាណសរុបចំនួន ៣ ២៥៩ តោន និងប្រទេសដទៃទៀតចំនួន១១ ប្រទេស មានបរិមាណសរុបចំនួន ៧២១៦។

ចំណែកនៅខែមករា ឆ្នាំ២០២១នេះ មានក្រុមហ៊ុននាំចេញចំនួន៣៦ ក្រុមហ៊ុន ដែលមានបរិមាណនាំចេញសរុបជាង៣៤ ២៧៣ តោន ក្នុងនោះមានការថយចុះចំនួន១៦១៧៧ តោន តិចជាងបរិមាណនាំចេញនៅក្នុងខែមករា ឆ្នាំ២០២០៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ