ព័ត៌មានជាតិ
អតីតអភិបាលរាជធានី-ខេត្ត ៤ រូប មានឈ្មោះជាប្រធានគណៈកម្មការជំនាញទាំង ៤ នៅរដ្ឋសភា
រដ្ឋសភាជាតិបានបង្ហាញពីសមាសភាពប្រធានគណៈកម្មការជំនាញទាំង ១០ សម្រាប់រដ្ឋសភានីតិកាលទី ៧។
ក្នុងចំណោមឥស្សរជនទាំង ១០ ដែលទទួលតំណែងជាប្រធានគណៈកម្មការជំនាញក្នុងរដ្ឋសភាក្នុងនីតិកាលទី ៧ ក៏មានអតីតអភិបាលរាជធានីខេត្តចំនួន ៤ ដែលទទួលតួនាទីដឹកនាំក្នុងគណៈកម្មការជំនាញ ៤ ផ្សេងគ្នា។
លោក កែប ជុតិមា

លោក កែប ជុតិមា ទទួលមុខតំណែងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា។លោកកែប ជុតិមា គឺជាអតីតអភិបាលខេត្តរតនគីរីពីឆ្នាំ១៩៩៥ ដល់ ១៩៩៩ មុនផ្លាស់មកដឹកនាំជាអភិបាលរាជធានីភ្នំពេញជំនួសលោក ជា សុផារ៉ា ពីឆ្នាំ ២០០៣ ដល់២០១៣។ ក្រៅពីជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា លោកក៏ជាតំណាងរាស្រ្តនៅមណ្ឌលរាជធានីភ្នំពេញ។
លោក សរ ចំរុង

លោក សរ ចំរុង ជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា។
លោកជាអតីតអភិបាលខេត្តក្រចេះ។ មុនទទួលបានការតែងតាំងជាអភិបាលខេត្តក្រចេះនៅឆ្នាំ ២០១២ ជំនួសលោក ខាំ ភឿន លោកជាអតីតអភិបាលរងខេត្តបន្ទាយមានជ័យ។
លោក សរ ចំរុង ត្រូវបានផ្លាស់ប្តូរចេញពីតំណែងអភិបាលខេត្តក្រចេះកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ជំនួសវិញដោយលោក វ៉ា ថន ដែលជាអភិបាលរងខេត្ត។ ការផ្លាស់ប្តូរនេះ ដោយសារលោកសរ ចំរុង ដល់អាយុត្រូវចូលនិវត្តន៍។
លោក ឡូយ សូផាត

លោក ឡូយ សូផាត ជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក។ លោកជាអតីតអភិបាលខេត្តស្ទឹងត្រែង និងបច្ចុប្បន្នក៏ជាតំណាងរាស្រ្តមណ្ឌលខេត្តស្ទឹងត្រែងផងដែរ។
លោក ប៉ា សុជាតិវង្ស

លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។
លោក ប៉ា សុជាតិវង្ស ធ្លាប់ត្រូវបានដំឡើងឋានៈជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភាអាណត្តិទី ៦ ប៉ុន្តែក្រោយមកលោកបានលាលែងពីតំណែងតំណាងរាស្រ្ត និងប្រធានគណៈកម្មការនេះ ដើម្បីមកកាន់តំណែងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ លោកក៏ធ្លាប់ជាអភិបាលរាជធានីភ្នំពេញចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ បន្តពីលោកកែប ជុតិមា។

គួរបញ្ជាក់ថា នាសម័យប្រជុំរដ្ឋសភាលើកទី ១ នីតិកាលទី ៧ កាលពីថ្ងៃ ២២ សីហា ឆ្នាំ ២០២៣ បានបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា។
ការបោះឆ្នោតអនុម័តដោយលើកដៃ បានជ្រើសបានសមាសភាពប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ដោយទទួលបានសំឡេងយល់ព្រមចំនួន ១២៣ សំឡេង នៃចំនួនសមាជិកទាំងមូល។
សមាសភាពប្រធាន អនុប្រធានរដ្ឋសភា និងប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភាមានដូចតទៅ៖
១- ប្រធានរដ្ឋសភា៖ សម្តេចកិត្តិសង្គហបណ្ឌិត ឃួន សុដារី
២- អនុប្រធានទី១ រដ្ឋសភា៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប
៣- អនុប្រធានទី២ រដ្ឋសភា៖ លោក វង សូត
ដោយឡែកគណៈកម្មការជំនាញទាំង ១០ មាន៖
១- គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា
-ប្រធាន៖ លោក សរ ចំរុង
-អនុប្រធាន៖ លោក សម តារា
២- គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម
-ប្រធាន៖ លោក ឈាង វុន
-អនុប្រធាន៖ លោក ឡោក ហ៊ួរ
៣- គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក
-ប្រធាន៖ លោក ឡូយ សុផាត
-អនុប្រធាន៖ លោក ម៉ា ឈឿន
៤- គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ
-ប្រធាន៖ លោក កែប ជុតិមា
-អនុប្រធាន៖ លោក ច័ន្ទ សុផល
៥- គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន
-ប្រធាន៖ លោក សួស យ៉ារ៉ា
-អនុប្រធាន៖ លោក នឹម ច័ន្ទតារា
៦- គណៈកម្មការនីតិកម្ម និងយុត្តិធម៌
-ប្រធាន៖ លោក អង្គ វង្សវឌ្ឍនា
-អនុប្រធាន៖ លោកជំទាវ គ្រួច សំអាន
៧- គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍
-ប្រធាន៖ លោក ប៉ា សុជាតិវង្ស
-អនុប្រធាន៖ លោកជំទាវ ខេង សំវ៉ាដា
៨- គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះ បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី
-ប្រធាន៖ លោកជំទាវ ឡោក ខេង
-អនុប្រធាន៖ លោក សោម ចិន
៩- គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់
-ប្រធាន៖ លោកជំទាវ និន សាផុន
-អនុប្រធាន៖ លោក លី ឆេង
១០ -គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ
-ប្រធាន៖ លោក ប៉ែន ស៊ីម៉ន
-អនុប្រធាន៖ លោក កែវ វីរៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត