Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក​ ឌី​ វិ​ជ្ជា និង​ឧត្តមសេនីយ៍ឯក​ យឹ​ម​ លាង​ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពង្រឹង​សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​របៀបរៀបរយ​សង្គម​ ខេត្ត​ជាប់​ដែនសមុទ្រ​

បានផុស

នៅ

​ភ្នំពេញ​ ៖​ នា​រសៀល​ថ្ងៃ​ចន្ទ​ ៤​រោច​ ខែមាឃ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​ ២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ២០២១​នេះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ និង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ យឹ​ម​ លាង​ តំណាង​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ ពង្រឹង​សន្តិសុខ​សណ្តាប់​ធ្នាប់​ និង​របៀបរៀបរយ​សង្គម​តាម​បណ្តា​ខេត្ត​ជាប់​ដែនសមុទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ក្រុមការងារ​ នាយកដ្ឋាន​ជំនាញ​ទាំង​១២​ បាន​ឡើង​រាយការណ៍​ជូន​អង្គពិធី​រួច​មក​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឌី​ វិ​ជ្ជា និង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ យឹ​ម​ លាង​ បាន​កត់សម្គាល់​ឃើញ​ថា​ នៅ​មាន​ចំណុច​កង្វះខាត​មួយ​ចំនួន​ដែល​ត្រូវការ​បំពេញ​ដល់​ការិយាល័យ​ជំនាញ​ នៃ​ស្នងការ​ខេត្ត​ទាំង​៤​ រួម​មាន​៖១.​ពង្រឹងសមត្ថភាព​មន្ត្រី​ការិយាល័យ​ជំនាញ ២.​ពង្រឹង​ការ​ចុះ​ត្រួតពិនិត្យ​ និង​ដោះស្រាយ​ការងារ​ការិយាល័យ​ជំនាញ​ទាំង​១២ ៣.​ក្រុមការងារ​ត្រូវធ្វើ​របាយការណ៍​វាយតម្លៃ​ប្រចាំ​ស​ប្តា​ហ៍​ ៤.​ជំរុញ​ការងារ​ត្រួតពិនិត្យ​អ្នកបើកបរ​ប្រើប្រាស់​សារធាតុ​ញៀន​ និង​ការ​ត្រួតពិនិត្យ​ចរាចរណ៍​ ៥.​ពង្រឹង​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ៦.​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ជំនាញ​ នៃ​ផែន​សន្តិសុខ ៧.​យក​ករណី​ថ្មីៗ​បញ្ជូន​ទៅ​កា​រិ​យាល័យ​ជំនាញ​ ដើម្បី​ជំរុញ​ឲ្យ​មានការ​ស្រាវជ្រាវ​ដល់​ឫសគល់​ ឈាន​ដល់​ការ​បង្ក្រាប​មាន​ប្រសិទ្ធភាព​៕

ប្រភព ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម