Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ មានក្រសួងភាគច្រើនហើយ បានរៀបចំរួចរាល់នូវការបែងចែកតួនាទីភារកិច្ច ជូនថ្នាក់ដឹកនាំ

បានផុស

នៅ

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា មានក្រសួងភាគច្រើនហើយ បានរៀបចំរួចរាល់នូវការបែងចែកតួនាទីភារកិច្ច ជូនថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ បន្ទាប់ពីមានការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីចុងសប្ដាហ៍មុនមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារជាសំឡេងមួយ ដោយបានណែនាំឲ្យរដ្ឋមន្រ្តីតាមបណ្តាក្រសួង ដែលមិនទាន់បែងចែកតួនាទីភារកិច្ចជូនថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ត្រូវប្រញាប់បែងចែកតួនាទីភារកិច្ចឲ្យបានរួចរាល់ក្នុងសប្ដាហ៍នេះ ដើម្បីធានាដល់និរន្តរភាព និងចីរភាព ទាំងលើការងារដឹកនាំ និងការអនុវត្តការងាររបស់ក្រសួង។

លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៦ ខែកញ្ញានេះថា បន្ទាប់ពីមានការណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី កាលពីសប្ដាហ៍មុនមក គឺក្រសួងនីមួយៗ បានខិតខំធ្វើកិច្ចការងារនេះ។ ក្នុងនោះដែរមានក្រសួងភាគច្រើនហើយ បានប្រកាសចេញសេចក្ដីសម្រេចបែងចែកតួនាទីភារកិច្ច ជូនថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ជាបន្តបន្ទាប់ហើយដែរ។

លោកកត់សម្គាល់បែបនេះថា «ទាក់ទងទៅនឹងការណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលឲ្យក្រសួងនីមួយៗ បែងចែកការងារដល់មន្ត្រីឲ្យចប់រួចរាល់ហ្នឹង យើងឃើញថា ឥឡូវនេះក្រសួងនីមួយៗហ្នឹង បានខិតខំធ្វើកិច្ចការងារហ្នឹងយ៉ាងខ្លាំង ហើយមានក្រសួងជាច្រើនបានប្រកាសចេញជាបន្តបន្ទាប់ហើយថា គាត់ធ្វើរួចរាល់ហើយ»។

បន្ថែមពីលើនេះ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ជឿជាក់ថា គ្រប់ក្រសួងទាំងអស់ ​នឹងបញ្ចប់ការបែងចែកការងារដល់មន្ត្រីរបស់ខ្លួន ក្នុងសប្ដាហ៍នេះ តាមការចង់បានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំការងារ និងដំណើរការរបស់ក្រសួងនីមួយៗ ប្រកបដោយប្រសិទ្ធភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម