ព័ត៌មានជាតិ
មកដឹងលម្អិត មុខវិជ្ជាជម្រើសប្រឡងទុតិយភូមិ ឆ្នាំ២០២៣ ទាំងថ្នាក់សង្គម និងវិទ្យាសាស្ត្រ
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជូនដំណឹងអំពីវិញ្ញាសានៃមុខវិជ្ជាជម្រើស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣។

វិញ្ញាសាជម្រើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ត្រូវបានកំណត់៖ ១. សម្រាប់ថ្នាក់វិទ្យាសាស្ដ្រ៖ ប្រវត្ដិវិទ្យា ២. សម្រាប់ថ្នាក់វិទ្យាសាស្ដ្រសង្គម៖ ផែនដីវិទ្យា និងបរិស្ថានវិទ្យា។

គួរបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គឺមានចំនួន ៧មុខវិជ្ជា។ សម្រាប់ថ្នាក់វិទ្យាសាស្រ្ត មានមុខវិជ្ជាជម្រើស ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា គណិតវិទ្យា។ ចំណែក ថ្នាក់វិទ្យាសាស្រ្តសង្គម មានមុខវិជ្ជាជម្រើស ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋ និងអក្សរសាស្រ្តខ្មែរ។

យោងតាមសេចក្ដីណែនាំរបស់ក្រសួង បន្ទាប់ពីប្រឡងនៅថ្ងៃទី៦ វិច្ឆិកាហើយ នៅថ្ងៃទី១១ ដល់១៥ វិច្ឆិកា គឺជាដំណើរការនៃការធ្វើកំណែវិញ្ញាសា។ ចំណែក ថ្ងៃទី១៦ ដល់ ថ្ងៃទី២៦ វិច្ឆិកា ជាដំណើរការស្រង់ និងបូកពិន្ទុដោយកុំព្យូទ័រ រួមទាំងការផ្ទៀងផ្ទាត់ពិន្ទុផងដែរ។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ក្រសួងនឹងប្រកាសលទ្ធផលនៃការប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយបិទផ្សាយនៅតាមមណ្ឌលប្រឡង។ បន្ទាប់មក ថ្ងៃទី២៩ វិច្ឆិកា ក្រសួងនឹងបិទផ្សាយលទ្ធផលតាមបណ្ដាខេត្តផ្សេងទៀត៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី