Connect with us

ព័ត៌មានជាតិ

អនក្ខរជននៅខេត្តកោះកុង ថយចុះគួរឲ្យកត់សម្គាល់ តាមរយៈកម្មវិធីសិក្សាសមមូល និងអប់រំក្រៅប្រព័ន្ធ

បានផុស

នៅ

លោកស្រី មិថុនា ភូថង លើក​ឡើង​ថា អត្រា​អនក្ខរជន​នៅ​ក្នុង​ខេត្ត បាន​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ពួកគេ​បាន​ឆ្លងកាត់​កម្មវិធី​សិក្សា​បែប​សមមូល ជំនាញ​វិជ្ជាជីវៈ និង​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ទិវា​អក្ខរកម្ម​ជាតិ ៨ ខែ​កញ្ញា ឆ្នាំ ២០២៣ លោកស្រី​អភិបាលខេត្ត​កោះកុង បាន​វាយតម្លៃ​ខ្ពស់​អំពី​កិច្ច​ចូលរួម​របស់​មន្ទីរ អង្គភាព និង​អ្នក​ពាក់ព័ន្ធ​ដែល​ផ្ដោត​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​អប់រំ​បណ្ដុះបណ្ដាល​ដល់​ពលរដ្ឋ យុវជន និង​កុមារ​មិន​ទាន់​ចេះ​អក្សរ ឬ គិត​លេខ។

លោកស្រី មិថុនា ភូ​ថង យល់ថា នេះ​ជា​ការ​បង្កើន​ចំណេះដឹង​ដល់​ពលរដ្ឋ​មិន​ចេះ​អក្សរ​លេខ បាន​ធ្វើ​ឲ្យ​គំនិត នៃ​ការ​គិត​ដោះស្រាយ​ខាង​ផ្នែក​ប្រាជ្ញា​របស់​ពួកគាត់​សមត្ថភាព​ចំណេះដឹង​ខ្ពស់​ជាង​មុន គ្រា​មិនទាន់​ទទួល​បាន​ការ​សិក្សា​រៀន។ រាល់​ការ​ទទួល​បាន​ចំណេះដឹង​ថ្មី​បន្ថែម​របស់​ពលរដ្ឋ​អនក្ខរជន ជា​កត្តា​ជំរុញ​ឲ្យ​ល្បឿន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម និង​ធនធាន​មនុស្ស​កាន់តែ​ជឿនលឿន​សំបូរ​បែប​ទៅ​ថ្ងៃមុខ។

លោកស្រី​អភិបាលខេត្ត​កោះកុង បន្ថែម​ថា អក្ខរកម្ម ជា​គោលដៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ស្នូល​មួយ​ក្នុង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី ៧ ដឹកនាំ​ដោយ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី។

ទន្ទឹម​នេះ លោកស្រី មិថុនា ភូ​ថង ជំរុញ​បន្ត​ចូលរួម​បង្កើន​ការ​យល់ដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ​អំពី​ការងារ​អក្ខរកម្ម សំដៅ​ធ្វើ​យ៉ាង​ណា​អភិវឌ្ឍន៍​ចំណេះដឹង និង​សមត្ថភាព​ដល់​ពលរដ្ឋ យុវជន និង​កុមារ កាន់តែ​ខ្លាំងក្លា​បន្ថែម។

យោង​តាម​មាត្រា ៦៦ នៃ​រដ្ឋធម្មនុញ្ញ​ដដែល​នេះ ក៏បាន​ចែង​ឲ្យ​ដឹង​ដែរ​ថា «​រដ្ឋ​កសាង​ប្រព័ន្ធ​អប់រំ​មួយ​ពេញលេញ និង​ឯកភាព​នៅ​ទូទាំង​ប្រទេស ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​មានភ័ព្វ​សំណាង​គ្រប់គ្រាន់​ស្មើគ្នា​ក្នុង​ការ​កសាង​ជីវិត​»។

ដោយឡែក លោក ង៉ែត ឡឹង ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កោះកុង បង្ហាញ​ថា នៅ​ឆ្នាំ ២០២៣ នេះ ខេត្ត​កោះកុង ដំណើរការ​កម្មវិធី​អប់រំ​ក្រៅ​ប្រព័ន្ធ​បាន​ចំនួន ៦០ ថ្នាក់ ក្នុង​នោះ​អក្ខរកម្ម ២០ ថ្នាក់ សមមូល​បឋមសិក្សា ១៦ ថ្នាក់ សមមូល​សិក្សា​ចំនួន ៤ ថ្នាក់ ចូលរៀន​ឡើងវិញ ១១ ថ្នាក់ និង​ជំនាញ​មុខរបរ ៩ ថ្នាក់។

លោក​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត មើល​ឃើញ​ថា ក្រោយ​ពួកគេ​បាន​សិក្សា​រៀន​សូត្រ ពួក​គេ​អាច​អាន​សរសេរ​អក្សរ គិត​លេខ ចេះ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អនក្ខរជន​ពេញវ័យ​មាន​ចំណេះ​ជំនាញ​វិជ្ជាជីវៈ នឹង​ទទួល​បាន​ការងារ​សមរម្យ​ផង​ដែរ។

តប​នឹង​លទ្ធផល​អប់រំ​ខាងលើ ក៏បាន​មកពី​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ន័យ​ធ្វើ​យ៉ាងណា​សម្រេចបាន​គោលដៅ នៃ​ផែនការ​អប់រំ​ពេញ​មួយ​ជីវិត ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋកំពុងធ្វើសេចក្ដីព្រាង អភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មផែទន្លេ

សេចក្ដីជូនដំណឹង៩ នាទីutes មុន

អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ប្រកាសថ្កោលទោស និងប្តេជ្ញាចូលរួមគ្រប់សកម្មភាពកំចាត់គម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ២៣ នាទីutes មុន

នាវាឆ្មាំសមុទ្រឥណ្ឌាចំនួន២ចូលចតនៅកំពង់ផែសមុទ្រកម្ពុជានៅថ្ងៃ១៤ កុម្ភៈ

សុខភាព២៤ នាទីutes មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

សេដ្ឋកិច្ច២៨ នាទីutes មុន

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានជិត ៩០០ លានដុល្លារ កើនជិត ៤០%​ ក្នុងខែមករា

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៤ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម