ព័ត៌មានជាតិ
អ្នកឧកញ៉ា សៀ ឬទ្ធី ចាប់ដៃជាមួយអ្នកធុរកិច្ចចិនអភិវឌ្ឍវិស័យឧស្សាហកម្ម និងអេកូពាណិជ្ជកម្ម
អ្នកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន Worldbridge Group ដែលជាក្រុមហ៊ុនដឹកជញ្ជូន និងអចលនទ្រព្យនៅកម្ពុជា និងក្រុមហ៊ុន Zhejiang Yiwu Small Commodity City Group ដែលជាសហគ្រាសពាណិជ្ជកម្ម និងធុរកិច្ចកំពូលមួយរបស់ប្រទេសចិន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។

កិច្ចព្រមព្រៀងនេះមានគោលដៅបង្កើនប្រសិទ្ធភាពពាណិជ្ជកម្មរវាងក្រុង Yiwu និងកម្ពុជា ក្នុងបំណងបង្កើនការបំពេញបន្ថែមលើវិស័យឧស្សាហកម្ម ការផ្គត់ផ្គង់ និងគុណតម្លៃនៃខ្សែសង្វាក់ពាណិជ្ជកម្ម រវាងតំបន់ទាំងពីរ ដែលអាចនឹងផ្តល់ជាប្រភពធនធាន ដើម្បីកសាងឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញប្រើប្រាស់របស់កម្ពុជា និងប្រព័ន្ធអេកូពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងក៏ជាការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យធុរកិច្ច និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន។
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីក្រុង Yiwu ប្រទេសចិន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ ក្រុមហ៊ុន Worldbridge Group តំណាងដោយអ្នកឧកញ៉ា សៀ ឬទ្ធី , លោក Tan Teck Kee ជានាយកប្រតិបត្តិ, លោក Eric Chong ជានាយកគម្រោងអាស៊ី-ប៉ាស៊ីហ្វិក និងលោក Harry Walter Martin IV ជានាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៅកម្ពុជា លោក Zhu Kan នាយកគម្រោងរបស់ប្រទេសចិន និងលោក Lim Chia Yee ជានាយកប្រតិបត្តិ J&P The Bridge Mall ។ រីឯក្រុមហ៊ុន Zhejiang Yiwu Small Commodity City Group តំណាងដោយលោកប្រធាន Zhao Wenge និងលោកអគ្គនាយករង Huang Xiaoying។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group បានឱ្យដឹងថា កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Worldbridge Group និងក្រុមហ៊ុនZhejiang Yiwu Small Commodity City Group” នឹងជួយក្នុងការលើកកម្ពស់បន្ថែមទៀតនូវយុទ្ធសាស្ត្រសម្រាប់ ម៉ាកយីហោពាណិជ្ជកម្មសកល (Global Branding) នៅក្រៅប្រទេស និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសអាស៊ានដទៃទៀត។
ជាមួយគ្នានេះ លោក Zhao Wenge បានថ្លែងដូច្នេះថា «យើងមានទំនុកចិត្តយ៉ាងប្រាកដថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក សម្រាប់ភាគីទាំងពីរ ហើយយើងអាចនឹងបង្កើតស្ថានភាព “ឈ្នះ ឈ្នះ” រួមគ្នាសម្រាប់ព្រះរាជាណាចក្រកម្ពុជា ចិន និង ទូទាំងពិភពលោក»។
សូមបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Worldbridge Group និង Zhejiang Yiwu Small Commodity City Group ហើយកិច្ចព្រមព្រៀងនេះ ជាសញ្ញានៃទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងកម្ពុជា និងចិន ដោយនឹងជួយជំរុញដល់ការអភិវឌ្ឍ នៃប្រទេសទាំងពីរផងដែរ៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា