ព័ត៌មានជាតិ
កម្ពុជា មានស្ថានីយស្រូបទឹកពីបរិយាកាសដំបូងគេ អាចផលិតទឹកស្អាតពី ៨រយលីត្រទៅ ២ពាន់លីត្រ ក្នុងមួយថ្ងៃ
កម្ពុជា មានស្ថានីយស្រូបទឹកពីបរិយាកាសដំបូងគេបង្អស់ មានសមត្ថភាពផលិតទឹកស្អាតជាអតិបរមាបាន ៨០០លីត្រ ទៅ ២ ០០០លីត្រ ក្នុងមួយថ្ងៃ ខណៈស្ថានីយនេះមានទីតាំងស្ថិតនៅក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

ស្ថានីយស្រូបទឹកពីបរិយាកាសហើយបំប្លែងចេញជាទឹកស្អាត ដំណើការដោយប្រព័ន្ធព្រះអាទិត្យ ដែលជាបច្ចេកវិទ្យាទំនើប និងមានដំបូងគេបង្អស់នៅកម្ពុជានេះ អាចលេចចេញជារូបរាងក្រោមជំនួយថវិការបស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងគ្រប់គ្រងដោយសហគមន៍។

ក្រៅពីស្ថានីយស្រូបទឹកពីបរិយាសបំលែងទៅជាស្អាតនេះ ក្នុងភូមិសាស្ត្រភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ក៏មានអាងត្រងទឹកភ្លៀងសាធារណៈមានចំណុះ ១០ ០០០លីត្រ និងបង្គន់សាធារណៈ ១ខ្នង មាន ៤ បន្ទប់ ដែលរដ្ឋាភិបាល និងដៃគូរឧបត្ថម្ភ បានសាងសង់ឡើងនៅក្នុងបរិវេណមណ្ឌលសុខភាពបឹងនិមល សម្រាប់បម្រើផលប្រយោជន៍សាធារណៈ។

សម្ធិផលទាំងនេះ គឺស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល។ កំឡុងចុះត្រួតពិនិត្យសមិទ្ធិផលទាំងនេះ លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទក៏បានណែនាំមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតត្រូវ បន្តខិតខំចូលរួមអនុវត្តការងារអភិឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់គុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។

លោក ឆាយ ឬទ្ធិសែន ក៏បានឱ្យមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ខេត្តកំពត សហការជាមួយបណ្តាមន្ទីរ ស្ថាប័នពាក់ព័ន្ធ នអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បំពេញតួនាទីជាសេនាធិការបច្ចេកទេសដល់អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត លើវិស័យអភិវឌ្ឍន៍ជនបទ។
បន្ថែមពីនេះ លោកតម្រូវឱ្យមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ខេត្តកំពត គោរពវិន័យ របៀបរបបធ្វើការ របបប្រជុំតាមដាន និងត្រួតពិនិត្យប្រជុំ ប្រចាំខែ ត្រីមាស ឆមាស ឱ្យបានទៀងទាត់ដើម្បីរួមគ្នាដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជា ត្រៀមរបាយការណ៍បូកសរុបប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំបន្ត ដែលក្រសួងអភិវឌ្ឍន៍ជនបទនឹងគ្រោងរៀបចំនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
លើសពីនេះ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាល និងដើម្បីចូលរួមចំណែកជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។
ជាចុងក្រោយ លោក ឆាយ ឬទ្ធិសែន ក៏បានដាក់គោលដៅឱ្យមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ខេត្តកំពត បង្កើតអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន និងសម្របសម្រួលជាមួយអ្នកនាំពាក្យរបស់សាលាខេត្ត និងអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលឱ្យបានទូលំទូលាយ៕
ដោយ៖ សឹង រ៉ាត់

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក