ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើអូស្ត្រាលី ពិនិត្យសិក្សាផលិតពូជស្រូវចំប៉ីស ៧០ ដើម្បីធានាទីផ្សារដល់កសិករ
នៅក្នុងជំនួបជាមួយ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានស្នើដល់ភាគីអូស្ត្រាលីពិនិត្យលទ្ធភាព សិក្សាអំពីខ្សែច្រវាក់ផលិតកម្មនៃពូជស្រូវចំប៉ីស ៧០ ដើម្បីធានាបានទីផ្សារជាក់លាក់មូយសម្រាប់កសិករ ដែលផលិតពូជស្រូវនេះនាពេលអនាគត។

លោក ឌិត ទីណា បានលើកឡើងថា ពូជស្រូវចំប៉ីស ៧០ ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងកម្ពុជា និងអូស្ត្រាលី នៅក្នុងវិស័យកសិកម្ម។
លោកបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយអាទិភាពបន្ទាន់ចំនួន ៦ ដែលក្នុងនោះក៏មានផងដែរគោលនយោបាយទាក់ទងនឹងវិស័យកសិកម្ម តាមរយៈការដាក់ពង្រាយមន្ដ្រីកសិកម្មនៅតាមឃុំ ដើម្បីជួយដល់កសិករនិងការពង្រឹងសហគមន៍កសិកម្ម។

ទាក់ទងទៅនឹងការអភិវឌ្ឍធនធានមនុស្ស លោករដ្ឋមន្ត្រីក៏បានលើកឡើងពីតម្រូវការចាំបាច់របស់និស្សិតដែលបានសិក្សាផ្នែកកសិកម្ម ដែលត្រូវការពង្រឹងសមត្ថភាពឲ្យកាន់តែប្រសើរក្នុងផ្នែកភាសានវានុវត្តន៍ និងបច្ចេកវិទ្យា។ ហើយលោកក៏ស្វាគមន៍ចំពោះការគាំទ្រពីសំណាក់ភាគីអូស្ត្រាលីក្នុងការផ្ដល់សាស្ត្រាចារ្យមកបង្រៀននិស្សិតក្នុងផ្នែកទាំងនេះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ