Connect with us

ព័ត៌មានជាតិ

ស្រូវវស្សានៅខេត្តព្រៃវែងជិត ២៦ ម៉ឺនហិកតាធ្វើបានលើសផែនការ

បានផុស

នៅ

លោក ​តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្តព្រៃវែង និងខេត្តស្វាយរៀងនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៣ បានចុះពិនិត្យមើលការងារបង្កបង្កើនផល និងពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្ត្របឹងផ្ទោល និងប្រព័ន្ធធារាសាស្រ្តវ៉ៃគោក្នុងខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោកប្រធានមន្ទីរខេត្តព្រៃវែងបានឱ្យដឹងថា ស្ថានភាពទឹកនៅក្នុងខេត្តគឺមានទឹកគ្រប់គ្រាន់​សម្រាប់ការងារ​បង្កបង្កើនផលស្រូវវស្សា និងការប្រើប្រាស់ប្រចាំថ្ងៃ។ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ បង្កឱ្យមានទឹកបរិបូរណ៍តាមប្រឡាយមេ និងអាងស្តុកទឹកដែលមាននៅក្នុងខេត្ត។​

លោកបញ្ជាក់ថា​ គិតត្រឹមថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៣ ការបង្កបង្កើនផលស្រូវវស្សា ក្នុងខេត្តព្រៃវែងអនុវត្តបានចំនួន ជិត ២៦ ម៉ឺនហិកតា (២៥៩ ៥៨៣) គឺស្មើនឹង ១០៣,៨៣ ភាគរយ​ នៃផែនការ ២៥ ម៉ឺនហិកតា។

ជាមួយគ្នានោះលោករដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងបានណែនាំលោកប្រធានមន្ទីរ និងមន្ត្រីទាំងអស់បន្តខិតខំយកចិត្តទុកដាក់ខ្ពស់ចំពោះភារកិច្ចរបស់ខ្លួន ព្រមទាំងត្រៀមលក្ខណៈ​ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះធម្មជាតិផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុនាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម