Connect with us

ព័ត៌មានជាតិ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កំពុងផ្ញើលិខិតទៅក្រសួង-ស្ថាប័ននានាឲ្យធ្វើបច្ចុប្បន្នភាពអ្នកនាំពាក្យ

បានផុស

នៅ

មកដល់ពេលនេះ គេសង្កេតឃើញក្រសួង-ស្ថាប័នមួយចំនួន នៃរាជរដ្ឋាភិបាល អាណត្តិទី ៧ បានរៀប​ចំឲ្យមានអ្នកនាំពាក្យ ដើម្បីផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយនូវកិច្ចការដែលក្រសួង-ស្ថាប័នរបស់ខ្លួន បានធ្វើ។ ប៉ុន្តែ ក៏នៅមានក្រសួង-ស្ថាប័នមួយចំនួនទៀត មិនទាន់បានរៀបចំឲ្យមានអ្នកនាំពាក្យនៅឡើយដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កំពុងតែរៀបចំលិខិតផ្ញើជូនទៅក្រសួង-ស្ថាប័ននានា ឲ្យធ្វើបច្ចុប្បន្នភាពអ្នកនាំពាក្យក្នុងក្រសួង-ស្ថាប័ននីមួយៗ ដើម្បីបំពេញកិច្ចការរួមគ្នា ប្រកបដោយប្រសិទ្ធភាព និងប្រទាក់ក្រឡាគ្នា។

លោក ប៉ែន បូណា មានប្រសាសន៍បន្តថា «ចឹងឥឡូវនេះ ខ្ញុំជឿថា ក្រសួង-ស្ថាប័ននីមួយៗ គាត់បានដឹងហើយ គាត់រៀបចំអ្នកនាំពាក្យរួចរាល់ ឬមួយគ្រាន់តែថា អាចមានការផ្លាស់ប្ដូរធ្វើបច្ចុប្បន្នភាពខ្លះ បញ្ជីឈ្មោះអ្នកនាំពាក្យ ហើយបន្តិចទៀតនេះ យើងនឹងទទួលបានបញ្ជីឈ្មោះថ្មី ពិតប្រាកដ»។

បន្ទាប់ពីធ្វើបច្ចុប្បន្នភាព អ្នកនាំពាក្យនៅតាមក្រសួង-ស្ថាប័ននានារួចរាល់ហើយនោះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងចាប់ផ្ដើមបំពេញកិច្ចការងារជាមួយអ្នកនាំពាក្យទាំងអស់នោះ រាប់ចាប់តាំងពីក្រសួង-ស្ថាប័ន រហូតដល់រាជធានី-ខេត្ត ដើម្បីឲ្យបំពេញកិច្ចការប្រទាក់ក្រឡាគ្នា ចែករំលែកព័ត៌មានគ្នាឲ្យបានឆាប់រហ័ស និងការឆ្លើយតបឲ្យមានប្រសិទ្ធភាព ជាដើម។

បើតាមលោក ប៉ែន បូណា ការរៀបចំឲ្យមានអ្នកនាំពាក្យនៅតាមក្រសួង-ស្ថាប័ននានា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការឆ្លើយតបទៅសាធារណជន ផ្ដល់ព័ត៌មានដល់សាធារណជន និងប្រជាពលរដ្ឋ ឲ្យបានយល់ដឹងអំពីកិច្ចការដែលក្រសួង-ស្ថាប័ននីមួយៗ បានធ្វើ ពីព្រោះក្រសួង-ស្ថាប័ននានា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានធ្វើកិច្ចការងារច្រើនណាស់ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។ ដូច្នេះហើយ ត្រូវមានការផ្សព្វផ្សាយ និងជូនដំណឹងទៅដល់ប្រជាពលរដ្ឋ។

ម្យ៉ាងទៀត អ្នកនាំពាក្យនៅតាមក្រសួង-ស្ថាប័ននីមួយៗ ក៏ត្រូវឆ្លើយតបឲ្យបានលឿន រហ័ស និងមានប្រសិទ្ធភាពចំពោះព័ត៌មានក្លែងក្លាយ ព័ត៌មានបផ្លើសបំភ្លៃ ដែលមានចេតនាចង់បង្កាច់បង្ខូច ឬក៏លាបពណ៌ដល់រាជរដ្ឋាភិបាល ដើម្បកុំឲ្យព័ត៌មានក្លែងក្លាយទាំងនោះ បំពុលសង្គម និងប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម