ព័ត៌មានជាតិ
កសិករអាចរកចំណូលពីការដាំបន្លែធម្មជាតិបានសមរម្យទោះស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច
ប្រជាកសិករដាំបន្លែរស់នៅក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅតែបន្តដាំបន្លែទោះសេដ្ឋកិច្ចកំពុងមានការធ្លាក់ចុះយ៉ាងណាក៏ដោយក៏ពួកគាត់នៅតែអាចរកប្រាក់ចំណូលពីការដាំបន្លែធម្មជាតិ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបានសមរម្យផងដែរ។

លោកស្រី ខាវ ខាំអន មេឃុំសាមឃួយបានបញ្ជាក់ថា មុខរបរដាំបន្លែនេះ កសិករពួកគាត់បានដាំជាច្រើនឆ្នាំមកហើយ ដោយសារបន្លែទាំងនេះគឺជាទីពេញនិយមរបស់អ្នកបរិភោគ ភាគច្រើនៅតាម រមណីយដ្ឋាន ភោជនីយដ្ឋាននានា និងនៅទីផ្សារក្រុងស្ទឹងត្រែង ទិញយកទៅលក់បន្តអាចកាមង់បានដោយសារបន្លែទាំងនេះមិនប្រើប្រាស់សារធាតុគីមី គឺប្រើប្រាស់ជីធម្មជាតិដូចជាជីលាមកសត្វ និងអង្កាមដុត រួមទាំងជីកំប៉ុស។
លោកស្រីបានបន្តទៀតថា កសិករបានប្រាប់ពីមូលហេតុនៃការដាំបន្លែនៅក្នុងរោងសំណាញ់លើធ្នើរ ព្រោះមានភាពងាយស្រួលក្នុងការដាំដុះថែទាំ សំអាតយកស្មៅ និងគ្រប់គ្រងជីបានយូរ រួមទាំងការពារសត្វល្អិតបានយ៉ាងល្អប្រសើរទៀតផង ចំពោះការដាំផ្ទាល់ដី សត្វល្អិត ដង្កូវ ស្រមោច ចង្រិត រួមទាំងសត្រូវជាច្រើនទៀត វាមកបំផ្លាញដំណាំ និងត្រូវធ្វើរោងសម្រាប់គ្របពីលើរងដំណាំ ដើម្បីកាត់បន្ថយកម្ដៅ។

លោកស្រីថា កសិករនៅក្នុងឃុំរបស់គាត់ជាច្រើនគ្រួសារនិយមដាំបន្លែលើធ្នើរ រោងសំណាញ់ឬលើករងឱ្យខ្ពស់ភាគច្រើនជាបន្លែ ស្ពៃ សាឡាត់ ខាត់ណា សំដែកគួរ ត្រប់វែង ប៉េងប៉ោះ ម្រះជាដើម។
លោកថាទោះជាសេដ្ឋកិច្ចកំពុងធ្លាក់ចុះពិបាករកប្រាក់យ៉ាងណាក៏ដោយក៏ប្រជាកសិករក្នុងឃុំនេះនៅតែអាចរកប្រាក់ចំណូលបានពីការលក់ បន្លែដើម្បីដោះស្រាយជីវភាព បានសមរម្យថែមមួយកម្រិតទៀតផងដែរ។

សូមបញ្ចាក់ថា៖ នៅក្នុងឃុំសាមឃួយមានកសិករប្រមាណ៨៥%បន្ទាប់ពីធ្វើស្រែចំការបានដាំបន្លែបង្ការនិងចិញ្ចឹមសត្វជាលក្ខគ្រួសារ ក្រៅពីនោះប្រកបរបរលក់ដូររកប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព ដែលជាផ្នែកមួយបានកាត់បន្ថយ ការចំណាកស្រុក ការពឹងផ្អែកទៅលើផលអនុផលព្រៃឈើ និងការចុះទូកធ្វើនេសាទដែលនាំឱ្យមានហានិភ័យខ្ពស់៕

អត្ថបទ៖ ងិនលីម

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក