ព័ត៌មានជាតិ
ប្រតិភូចិន នឹងមកផ្លាស់ប្តូរបទពិសោធន៍ការប្រឆាំងអំពើពុករលួយអន្តរជាតិជាមួយកម្ពុជា
គណៈប្រតិភូគណៈកម្មការត្រួតពិនិត្យកិច្ចការនៃបក្សកុម្មុយនិស្តចិន ខេត្តហឺណាន នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយអន្តរជាតិជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។

លោកស្រី Qu Xiaoli សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តហឺណាន និងជាប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចការ ខេត្តហឺណាន នឹងដឹកនាំសមាជិកគណៈប្រតិភូចំនួន ៥រូប មកបំពេញទស្សនកិច្ចផ្លូវការនៅអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធមួយចំនួនរបស់កម្ពុជា។ ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ គណៈប្រតិភូគណៈកម្មការត្រួតពិនិត្យកិច្ចការនៃបក្សកុម្មុយនិស្តចិន នឹងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូចិន នឹង ជួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដោយផ្ដោតការពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ ពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ការប្រយុទ្ធប្រឆាំងអំពើពុករលួយអន្តរជាតិ ក៏ដូចជាពង្រីកបណ្តាញស្វែងរកជនរត់គេចខ្លួន និងប្រមូលទ្រព្យសម្បត្តិ ដែលត្រូវបានលួចត្រឡប់មកវិញ។

ជាមួយគ្នានេះ គណៈប្រតិភូចិន ក៏នឹងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ខេត្តសៀមរាប ដោយមានជំនួបពិភាក្សាការងារជាមួយលោកអភិបាលខេត្តសៀមរាប និងប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តសៀមរាប ផងដែរ។នេះជាដំណើរទស្សនកិច្ចលើកទី២ ហើយរបស់គណៈប្រតិភូខេត្តហឺណាន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ខណៈលើកទី១ កាលពីឆ្នាំ២០១៨៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ