ព័ត៌មានជាតិ
លោក ឃឹម ហ្វីណង់៖ ឱកាស និងហានិភ័យនៅជាមួយគ្នា កសិករគួរប្រុងប្រយត្ន័ជុំវិញស្រូវឡើងថ្លៃ និងចុះ
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងចោទជាសំនួរថា បើស្រូវឡើងថ្លៃ គួរប្រញាប់លក់ចេញ ឬរង់ចាំបន្ត? ខ្លះខំប្រឹងស្រូតរូត ក្រែងខកខានចាប់មិនទាន់ឱកាសទីផ្សារ ខ្លះទៀតនៅរេរង់អល់អែក ក្រែងលោអូសបានចំណេញថែមបន្តិចទៀត។ ចុះបើស្រូវស្រាប់តែធ្លាក់ថ្លៃចុះមកវិញ តែនៅតែចំណេញជាងឆ្នាំកន្លងទៅ តើគួរបន្តលក់ចេញ ឬនៅរង់ចាំបន្តទៀត ក្រែងថ្លៃល្អនោះនឹងវិលត្រលប់មកវិញ?

មន្ត្រីក្រសួងកសិកម្មរូបនេះបញញជាក់ថា គ្មានអ្នកអាចផ្តល់ចម្លើយដែលសុក្រឹតបានទេ។ បើអាចមើលអនាគតឃើញ អ្នកណាក៏រើសយកជម្រើសល្អ ជម្រើសចំណេញបំផុតដែរ តែឱកាស និងហានិភ័យតែងនៅជាមួយគ្នា និងជាកត្តាខាងក្រៅដែលមិនស្ថិតក្រោមការកំណត់របស់យើងទាំងអស់គ្នានោះទេ។
មួយរយៈនេះ ថ្លៃស្រូវមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាឱកាសកើតចេញពីបម្រែបម្រួលនៃតម្រូវការ និងការផ្គត់ផ្គង់នៃទីផ្សារស្រូវអង្ករក្នុងតំបន់។
បើតាមលោក ឃឹម ហ្វីណង់ កសិករគួរចាប់យកឱកាសនេះដោយការប្រុងប្រយត្ន័ឱ្យទាន់ពេលវេលា និងមានភាពឆ្លាតវៃប្រមើលមើលពីសក្តានុពលនៃតម្រូវការទីផ្សារនាពេលអនាគតទុកជាមុនឱ្យហើយ តែក៏មិនគួរនាំគ្នាបង្កើនផលិតកម្មដោយមិនមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញ ធ្វើផែនការគិតទុកជាមុនសិន និងសង្កេតពីនិន្នាការប្រែប្រួលនៃទីផ្សារ រហូតធ្វើឱ្យការផ្គត់ផ្គង់ហក់ឡើងលើសពីតម្រូវការក្នុងទីផ្សារ និងប្រែក្លាយឱកាសទៅជាហានិភ័យ និងបញ្ហាប្រឈមវិញនោះដែរ។
លោកថា ឱកាសខាងក្រៅមិននៅឋិតថេររហូតនោះទេ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលគឺទៅលើការកសាងវិស័យកសិកម្មនៅកម្ពុជាមួយដែលមានឧត្តមានុភាពក្នុងប្រកួតប្រជែងខ្លាំង មានភាពប្រាកដនិយម និងមាននិរន្តភាពយូរអង្វែង «ចាប់បានទាំងឱកាស ទប់ទល់បានទាំងហានិភ័យ និងមានភាពរឹងមាំដោយមិនរើសពេលវេលា»។
ប្រែក្លាយចំណុចខ្សោយ និងដោះស្រាយបញ្ហាប្រឈមនានា គឺជាអាទិភាពចម្បងនៃគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ប៉ុន្តែការបាត់តុល្យភាពនៃតម្រូវការ និងផ្គត់ផ្គង់គឺជាបញ្ហានៃសេដ្ឋកិច្ចទីផ្សារសេរី និងត្រូវអនុញ្ញាតឱ្យយន្តការទីផ្សារជាអ្នកស្វែងរកលំនឹងដោយខ្លួនឯងមកវិញ។
ភាពឆ្លាតវៃរបស់កសិករនឹងអាចជួយឱ្យពួកគាត់គេចផុតពីហានិភ័យទីផ្សារបែបនេះបាន ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមខ្លួនរួចជាច្រើនដើម្បីបង្កើនភាពឆ្លាតវៃទាំងនេះនៅក្នុងចំណោមសហគមន៍កសិករ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ