Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​អាកាសចរ​ស៊ីវិល មាន​បទពិសោធន៍​បើក​យន្តហោះ​លឿន​ជាង​សំឡេង (MIG) បញ្ចប់​សិក្សា​ពី​​រុស្សី

បានផុស

នៅ

លោក ម៉ៅ ហាវណ្ណាល់ ជា​ធនធាន​មនុស្ស​​​ដ៏​កម្រ​របស់​ប្រទេស​កម្ពុជា ជាអ្នកបច្ចេកទេសដែល​បាន​សិក្សា​ជំនាញបើកបរ​យន្តហោះ ​ក្នុងអំឡុង​ពេលដែល​ប្រទេស​កម្ពុជា​ទើប​ចាកផុត​ពីសង្រ្គាមកាប់សម្លាប់ពី​​របប​ខ្មែរ​ក្រហម។

​ធ្លាប់​សិក្សា​ជំនាញ​បើក​យន្តហោះ​នៅប្រទេស​អតីតសហភាព​សូវៀត ជាមួយ​បទពិសោធន៍​ការងារ​រហូត​​ទទួល​បាន​ការ​ទុកចិត្ត​​ជា​ភីឡុត​​​ដឹកជញ្ជូន​​ថ្នាក់​ដឹកនាំ​ក្នុង​​បេសកកម្ម​ការងារ​ផ្សេងៗ។ លោក ម៉ៅ ហាវណ្ណាល់ បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ជា​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ហាវណ្ណាល់ ​រដ្ឋមន្រ្តី​ទទួល​បន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​

លោក​ ម៉ៅ ហាវណ្ណាល់ ប្រាប់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុកកាល​ពី​ឆ្នាំ ២០០៤ សា​ថា ក្នុង​ទសវត្សរ៍​ឆ្នាំ ៨០ ខណៈ​​បម្រើការងារ​នៅក្នុង​ជួរ​កងទ័ពអាកាស​កម្ពុជា លោក​មាន​ឱកាស​ទទួល​ការ​បណ្តុះបណ្តាល​​​​ជំនាញ​​បើក​បរយន្តហោះ​នៅ​ប្រទេស​រុស្ស៊ី​អំឡុង​​​ឆ្នាំ ១៩៨៤ ដោយ​ចំណាយ​ពេល​រាប់​រយ​ម៉ោង​នៅ​ក្នុង​កាប៊ីន​យន្តហោះ​​ចម្បាំង Mikoyan និង Gurevich (MiG) ដែល​ផលិត​ដោយ​រុស្ស៊ី។

លោក​អះអាង​ថា យន្តហោះ​ចម្បាំង​លឿន​ជាង​សំឡេង (MiG) រចនា​ឡើង​សម្រាប់​ប្រយុទ្ធ​ពី​អាកាស​ទៅ​អាកាស។

​ដោយ​ឆ្លង​កាត់​ការ​សិក្សា​​ជាភីឡុត​យន្តហោះ​បម្រើ​មុខងារ​​ប្រយុទ្ធក្នុង​សមរភូមិ តែ​លោកសារភាព​ថា​​មិន​ដែល​ចូល​ទីលាន​​សមរភូមិ​​ប្រយុទ្ធ​ដោយ​ផ្ទាល់​នោះ​ទេ។

បន្ទាប់​ពី​បាន​សិក្សា​​ជំនាញបើកបរ​យន្តហោះ​នៅ​ប្រទេស​​រុស្ស៊ី លោក​ ម៉ៅ ហាវណ្ណាល់​ បាន​ទៅ​សិក្សា​បន្ថែម​នៅ​ប្រទេស​វៀតណាម​រយៈពេលពីរឆ្នាំ រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ ១៩៨៩។ បន្ទាប់មក​ក្រោយ​ការ​​បោះឆ្នោត​ឆ្នាំ ១៩៩៣ រដ្ឋាភិបាល​បាន​​បញ្ជូន​លោក​​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​ ដើម្បី​ទទួល​អាជ្ញាប័ណ្ណ​សម្រាប់បើកបរ​​យន្តហោះ​ស៊ីវិល។

ជាមួយ​បទពិសោធន៍​និងជំនាញ​ជា​អ្នកបើកបរ​យន្តហោះ លោក​ធ្លាប់​បាន​​ដឹកជញ្ជូន​​​ថ្នាក់​ដឹកនាំ​ និង​ព្រះមហាក្សត្រ​ក្នុងការ​ចេញ​ទៅ​បំពេញ​បេសកកម្ម​​បម្រើ​ជាតិ​មាតុភូមិ។

លោក​ ម៉ៅ ហាវណ្ណាល់ អះអាង​ថា ការងារ​​ជាអ្នក​បើក​យន្តហោះ​ជា​ចំណូលចិត្ត​របស់លោក​។ បទពិសោធន៍​​ជា​ភីឡុតបើកបរ​យន្តហោះ​​​​នៅ​តែ​ធ្វើ​ឲ្យ​លោក​ចងចាំ​​ជាប់​ជា​និច្ច​ ទោះបី​បច្ចប្បន្ន​​លោក​ភាគច្រើន​បំពេញ​​ការងារ​តែ​​នៅ​ក្នុង​ការិយាល័យ ​ឃ្លាត​ឆ្ងាយ​ពី​ការងារ​ដែល​លោក​ធ្លាប់​ប្រឡូក​​​រាប់​សិប​ឆ្នាំ​កន្លង​មក។

ក្នុង​តួនាទី​ដឹកនាំ​នៅ​​អាកាសចរ​ស៊ីវិល លោក​ ម៉ៅ ហាវណ្ណាល់ បាន​ប្រឹងប្រែង​អភិវឌ្ឍ​វិស័យអាកាស​ចរ​កម្ពុជា ​តាមរយៈ​ការ​ធ្វើ​ទំនើប​កម្ម និង​ការ​​ពង្រឹង​សុវត្ថិភាព​ការ​ហោះហើរ។ ជាមួយ​ការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធអាកាសយាន្តដ្ឋានក្នុងស្រុក រួមទាំង​ការ​ពង្រីក​​​កិច្ចសហប្រតិបត្តិការ​ជា​អន្តរជាតិជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ ដែល​ផ្តល់​ជាឧត្តម​ប្រយោជន៍​បម្រើ​ដល់​ការ​អភិវឌ្ឍ​​​សង្គម​និង​សេដ្ឋកិច្ច​កម្ពុជា។

គួរ​បញ្ជាក់ថា នៅក្នុង​រដ្ឋាភិបាល​​អណត្តិ​ទី ៧ លោក ម៉ៅ ហាវណ្ណាល់ នៅ​តែ​បន្ត​ទទួល​តំណែង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ខណៈ​តួនាទី​នេះ​លោក​បាន​ដឹកនាំ​ជាង ២០ ឆ្នាំ​មក​ហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម