ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងកសិកម្មពន្យល់ពីមូលហេតុនៃការធ្លាក់ចុះតម្លៃស្រូវនៅខេត្តបាត់ដំបង
មន្ត្រីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងនៅថ្ងៃទី ០៧ ខែកញ្ញានេះថា ប្រជាកសិករដល់រដូវប្រមូលផលបានលឿនចំពេលដែលប្រទេសវៀតណាមមិនទាន់បានប្រមូលផល ប៉ុន្តែ ជាប់កុងត្រាជាមួយទីផ្សារបរទេស នៅពេលដែលប្រទេសវៀតណាមមិនទាន់ដល់រដូវប្រមូលផល គាត់អត់ទាន់មានស្រូវលក់ ទើបសម្រុកចូលមកទិញពីកម្ពុជាក្នុងតម្លៃថ្លៃដែលហក់ឡើង ១ ៣០០រៀល/គីឡូក្រាម។

កញ្ញាបានបញ្ជាក់ថា បច្ចុប្បន្នតម្លៃស្រូវធ្លាក់ថ្លៃមកវិញ ដោយសារតែប្រទេសវៀតណាមដែលធ្លាប់តែមកប្រមូលទិញស្រូវពីយើង ដល់រដូវប្រមូលផលដែរទើបធ្វើឱ្យតម្រូវការពីកម្ពុជាថយចុះ ហើយថា នៅលើទីផ្សារ តម្លៃស្រូវប្រែប្រួលអាស្រ័យលើការផ្គត់ផ្គង់ និងតម្រូវការ។
ការលើកឡើងបែបនេះ បន្ទាប់ពីកសិករមួយចំនួននៅខេត្តបាត់ដំបងបានត្អូញត្អែពីតម្លៃស្រូវធ្លាក់ចុះពី ១ ៣០០រៀល/គីឡូក្រាម មកនៅ ១ ១០០រៀល/គីឡូក្រាមនារយៈពេលប៉ុន្មានថ្ងៃនេះកន្លងមកនេះ។

កញ្ញាបញ្ជាក់ថា ថ្លៃស្រូវនៅកម្ពុជាក្នុងចន្លោះ ១ ១០០រៀល-១ ២០០រៀល/គីឡូក្រាម ជាតម្លៃមួយខ្ពស់ជាងតម្លៃដែលកសិករធ្លាប់លក់បាននាឆ្នាំកន្លងមក។ ការលក់ស្រូវចេញក្នុងតម្លៃជាង ១ ០០០រៀល/គីឡូក្រាម នាពេលនេះ កសិករនៅតែអាចទទួលបានប្រាក់ចំណេញដដែល បើទោះបីជាមិនចំណេញច្រើនដូចកាលពីប៉ុន្មានសប្ដាហ៍មុនក៏ដោយ។ កញ្ញាបានបញ្ជាក់ តម្លៃស្រូវបច្ចុប្បន្ន មិនទាន់ដល់ពេលក្រសួងកសិកម្ម ចេញអន្តរាគមន៍នោះទេ ខណៈកសិករនៅតែលក់ចំណេញ មិនខាតនោះទេ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន និងសហព័ន្ធស្រូវអង្ករ ដើម្បីឈានទៅបើកទីផ្សារថ្មីៗបន្ថែមទៀត ដែលនឹងជួយធានាតម្លៃស្រូវអង្ករនៅកម្ពុជាឱ្យស្ថិតនៅក្នុងកម្រិតមួយ ដែលទាំងកសិករ និងអ្នកវិនិយោគអាចទទួលបានផលចំណេញសមរម្យ។
ទន្ទឹមគ្នានេះ ក្រសួងក៏កំពុងទាក់ទាញវិនិយោគិន ឱ្យមកដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសលើផ្នែកធាតុចូលកសិកម្ម ដូចជា ការផលិតពូជស្រូវសុទ្ធ ជី ថ្នាំកម្ចាត់សត្វល្អិតជាដើម សំដៅឈានទៅកាត់បន្ថយការចំណាយរបស់អ៊ំពូមីងកសិករ និងបង្កើនផលចំណេញ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ