ព័ត៌មានជាតិ
លោក ង៉ែត ជូ ណែនាំពីគន្លឹះនៃការរៀបចំហិរញ្ញវត្ថុ មុនសម្រេចចិត្តវិនិយោគ
លោក ង៉ែត ជូ ស្ថាបនិកក្រុមហ៊ុន F.I Vision Capital Plc និងជាអ្នកតាមដានសង្គមសេដ្ឋកិច្ច បានលើកឡើងថា ដើម្បីបង្កើននូវលទ្ធភាពទទួលបានប្រាក់ចំណេញ និងបន្ថយហានិភ័យ អ្នកវិនិយោគគប្បីមានចំណេះដឹង ចេះគ្រប់គ្រងហានិភ័យ និងធ្វើផែនការវិនិយោគរយៈពេលវែង។ លោកបានបន្តថា ទោះជាការវិនិយោគលើអាជីវកម្មបង្កើតថ្មី ភាគហ៊ុនរបស់ក្រុមហ៊ុនដែលចុះបញ្ជីលើផ្សារហ៊ុន ឬអចលនទ្រព្យក្តី ការវិនិយោគទាំងនោះ ត្រូវការពេលវេលាយ៉ាងតិច៣ឆ្នាំទៅ៥ឆ្នាំ ដើម្បីមានលទ្ធភាពបង្កើតជាផលចំណេញ ហើយជួនកាលបើទោះជាក្នុងរយៈពេលវែងក៏អាចខាតបង់ផងដែរ។ ដូច្នេះមុននឹងសម្រេចចិត្តវិនិយោគ គប្បីរៀបចំហិរញ្ញវត្ថុឱ្យបានរៀបរយសំដៅកាត់បន្ថយនូវហានិភ័យឱ្យនៅទាបបំផុតតាមដែលអាចធ្វើទៅបាន។

ជុំវិញបញ្ហានេះ លោក ង៉ែត ជូ បានចែករំលែកនូវគន្លឹះចំនួន ៤ចំណុច ដូចខាងក្រោម៖
១) មានទុនបម្រុងសម្រាប់វិនិយោគគ្រប់គ្រាន់ ឬខ្វះខាតតិចតួច៖
អ្នកគប្បីមានទុនសម្រាប់វិនិយោគគ្រប់គ្រាន់។ ទុនទាំងនោះអាចបានមកពីការសន្សំ ផលចំណេញពីអាជីវកម្ម លក់អចលនទ្រព្យ ឬទ្រព្យដទៃទៀត ដែលអ្នកយល់ថា ទុកមិនចំណេញ។ ក្នុងករណីដែលអ្នកមិនមានទុនគ្រប់គ្រាន់ អ្នកអាចខ្ចីបុលពីប្រភពខាងក្រៅខ្លះ ដើម្បីបំពេញបន្ថែម។
២) ការខ្ចីទុនបង្រ្គប់ពីប្រភពខាងក្រៅ៖
ទំហំនៃការខ្ចីបុលបន្ថែមពីប្រភពខាងក្រៅមិនគួរហួសពីកម្រិតបំណុលដែលផ្តល់ដោយគ្រឹះស្ថានផ្តល់កម្ចីផ្លូវការ (ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) នោះទេ។ គួរចៀសវាងពីការខ្ចីបុលកម្ចីក្រៅផ្លូវការ ឬតុងទីន ដែលមានការប្រាក់ខ្ពស់។ ម្យ៉ាងវិញទៀត ការសងត្រឡប់ទាំងប្រាក់ដើម និងការប្រាក់គួរពឹងផ្អែកលើចំណូល ដែលអ្នកកំពុងមានស្រាប់ ដោយចៀសវាងនូវការរំពឹងលើចំណូលនាពេលអនាគតដែលជាទូទៅមិនមានភាពប្រាកដប្រជានោះទេ។
៣) ការបង្វិលសាច់ប្រាក់ពីអាជីវកម្មដទៃដើម្បីបង្រ្គប់៖
ការបង្វិលសាច់ប្រាក់ពីអាជីវកម្មដទៃជាបណ្តោះអាសន្នដើម្បីបង្រ្គប់ទុនវិនិយោគមានហានិភ័យខ្ពស់ណាស់។ ព្រោះអាជីវកម្មនីមួយៗ ត្រូវការលំហូរសាច់ប្រាក់ និងប្រាក់បម្រុងគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ចំណាយប្រតិបត្តិការ និងចំណាយដទៃទៀត។ ប្រាក់ដែលអ្នកអាចដកពីអាជីវកម្មមួយទៅវិនិយោគលើអ្វីមួយទៀតគួរតែជាភាគលាភ (ប្រាក់ចំណេញដែលបែងចែកឱ្យអ្នកវិនិយោគ) ពីអាជីវកម្មបន្ទាប់ពីមានការបិទបញ្ជីបានត្រឹមត្រូវតាបបទដ្ឋានគណនេយ្យ (ប្រសិនបើមានការធ្វើសវនកម្មពីក្រុមហ៊ុនសវនកម្មឯករាជ្យទៀតនោះកាន់តែប្រសើរ)។
៤) ទំហំនៃការវិនិយោគ និងការដាក់ទុនវិនិយោគជាដំណាក់កាល៖
សម្រាប់ការវិនិយោគនីមួយៗ ទំហំវិនិយោគមិនគួរមានទំហំធំពេកនោះទេ។ ដើម្បីកាត់បន្ថយកំរិតនៃហានិភ័យ ទំហំនៃការវិនិយោគគួរតែធំបំផុតត្រឹម១០%នៃទ្រព្យសម្បត្តិដែលអ្នកមាន។ ឧទាហរណ៍ ប្រសិនបើអ្នកមានទ្រព្យសម្បត្តិ១លានដុល្លារ អ្នកគួរវិនិយោគលើអ្វីមួយត្រឹមតែ១០ម៉ឺនដុល្លាបានហើយ។ ម្យ៉ាងវិញទៀត ដើម្បីកាត់បន្ថយហានិភ័យ អ្នកគួរចាក់ទុនបញ្ចូលជាដំណាក់កាលហើយមានជាលក្ខខណ្ឌភ្ជាប់ជាមួយ។ ឧទាហរណ៍ បើអ្នកវិនិយោគ១០ម៉ឺនដុល្លារ អ្នកគួរចរចាផ្តល់ជាកម្ចីដែលអាចបង្វែរជាដើមទុន ក្នុងដំណាក់កាលទី១ ត្រឹមចំនួន ៣ម៉ឺនដុល្លារសិន។ អាចថា ៦ខែក្រោយប្រសិនបើអាជីវកម្មនោះល្អ អ្នកអាចបង្វែរកម្ចីទៅជាភាគហ៊ុន និងពិចារណាបន្ថែមទុនវិនិយោគជាបន្តបន្ទាប់៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ