Connect with us

ព័ត៌មានជាតិ

លោក ស សុខា ប្រាប់ឱ្យអភិបាលខេត្តស្វាយរៀងថ្មី បន្តបង្កើនការអភិវឌ្ឍនៅតាមព្រំដែន

បានផុស

នៅ

ពីពិធីប្រកាសចូលកាន់តំណែងជាអភិបាលខេត្តស្វាយរៀង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យអភិបាលខេត្តស្វាយរៀងថ្មី លោក ប៉េង ពោធិ៍សា គប្បីយកចិត្តទុកដាក់បន្តអនុវត្ត ការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រង និងបង្កើនការអភិវឌ្ឍនៅតាមតំបន់ព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំឡុងពិធីប្រកាសមុខតំណែងអភិបាលខេត្តស្វាយរៀង នាថ្ងៃទី០៧ ខែកញ្ញានេះ លោក ស សុខា បានបន្តណែនាំឱ្យអភិបាលខេត្តស្វាយរៀង ពិនិត្យការផ្តល់សេវាសាធារណៈ ដោយយកចិត្តទុកដាក់តាមដាន ទទួល ដោះស្រាយសំណើ សំណូមពរ ពាក្យបណ្តឹង និងការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋ។

លោក ស សុខា បានលើកឡើងនូវចំណុចគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ទុកជាមូលដ្ឋានឱ្យអភិបាលខេត្តស្វាយរៀងថ្មី ដឹកនាំអភិវឌ្ឍន៍ខេត្តជាបន្តទៀត ដែលក្នុងយុទ្ធសាស្ត្របញ្ចកោណនេះ បានកំណត់នូវបាវចនា៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព។ គោលដៅយុទ្ធសាស្រ្ត៥ រួមមាន ការធានាឱ្យបានកំណើនសេដ្ឋកិច្ច ការបង្កើតការងារឱ្យបានកាន់តែច្រើន ការសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងចុងក្រោយ គឺការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ជាមួយនឹងបាវចនា និងគោលដៅយុទ្ធសាស្រ្តខាងលើ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចកំណត់យកអាទិភាពគន្លឹះចំនួន៥ សម្រាប់យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតទៅលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

លោក ស សុខា បានឱ្យអភិបាលខេត្តស្វាយរៀង បន្តពង្រឹងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសការងារផ្ទេរមុខងារពីថ្នាក់ជាតិដែលត្រូវក្ដាប់ឱ្យជាប់។ ជាមួយគ្នានេះ ដើម្បីឱ្យការបំពេញការងាកាន់តែមានប្រសិទ្ធភាព លោក ស សុខា បានជំរុញទឹកចិត្តដល់គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃរដ្ឋបាលខេត្ត បន្តពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាពឯកភាពផ្ទៃក្នុង និងត្រូវព្យាយាមបង្កើតកម្មវិធីបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដោយភ្ជាប់នឹងជំនាញព័ត៌មានវិទ្យា និងឌីជីថល។

ឆ្លៀតក្នុងការប្រគល់តំណែងជូនអភិបាលខេត្ត ស្វាយរៀងថ្មីនោះដែរ លោក ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអភិបាលខេត្តចាស់ គឺលោក ម៉ែន វិបុល ដែលចូលនិវត្តន៍ រួមជាមួយកងកម្លាំង ប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង ដែលបានសហការគ្នាយ៉ាងល្អក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងក្របខ័ណ្ឌខេត្តទាំងមូល បានយ៉ាងល្អប្រសើរ ព្រមទាំងសម្រេចបានសមិទ្ធផលនានាជាច្រើន៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២៣ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤៩ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម