ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ការផ្ទេរកម្មសិទ្ធិពីឪពុកម្ដាយឱ្យកូន ជាគោលនយោបាយចាស់ សកម្មភាពថ្មីរបស់សម្ដេចតេជោ
ជុំវិញការលើកឡើងរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធការផ្ទេរកម្មសិទ្ធិពីឪពុកម្ដាយឱ្យកូនតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា គឺជាគោលនយោបាយចាស់ សកម្មភាពថ្មី ដែលបានដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន។

ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យនេះ គឺបន្ទាប់ពីលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យមានការពិនិត្យរៀបចំលើការផ្ទេរកម្មសិទ្ធពីឪពុកម្ដាយទៅកូនតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនមានការគិតថ្លៃសេវា។ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែកញ្ញា លោក ស សុខា បានលើកឡើងដូច្នេះថា៖ «នៅពេលខាងមុខឆាប់ៗនេះ មានការស្នើរសុំទៅដល់លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ដើម្បីសម្របសម្រួលក្នុងការផ្ទេកម្មសិទ្ធពីឱពុកម្ដាយតាមប្រព័ន្ធឌីជីថល ដោយប្រើប្រាស់ពេលវេលាយ៉ាងយូរ៥នាទី ហើយមិនអស់ថវិកា»។
ជុំវិញការលើកឡើងនេះ ត្រូវបានជំនួយការ និងជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បញ្ជាក់ថា លោក ស សុខា ចង់លើកឡើងនូវគោលការណ៍ផ្ទេរកម្មសិទ្ធិអចលនវត្ថុ (ដី ផ្ទះ…) គឺនៅតែបន្តអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលមុន ក្រោមម្លប់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។ ប៉ុន្តែ ដោយសារការវិវត្តផ្នែកបច្ចេកវិទ្យា និងដើម្បីធ្វើឱ្យកាន់តែសម្រេចបាននូវគោលនយោបាយរបស់សម្ដេចតេជោបានកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស រាជរដ្ឋាភិបាលថ្មី នឹងរៀបចំនីតិវិធីធ្វើតាមប្រព័ន្ធបច្ចេកវិទ្យា ដែលចំណាយពេលរង្វង់៥នាទីជាការស្រេច។ លោក ទូច សុខៈ បន្តថា នេះជាការប្រកាន់យកគោលនយោបាយចាស់សកម្មភាពថ្មី ដែលបានដាក់ចេញដោយសម្ដេចតេជោ។

បើតាមមន្ត្រីនាំពាក្យរូបនេះ ការលើកឡើងរបស់លោក ស សុខា គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានលោក សាយ សំអាល់ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានឯកភាពលើកិច្ចការនេះរួចហើយ ខណៈបែបបទបែបណា ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ នឹងចេញជាគោលការណ៍នៅពេលក្រោយ។
ចំពោះការលើកឡើងថា ការផ្ទេរនេះមិនគិតថវិកា ឬមិនអស់លុយអស់កាក់នោះ ត្រូវបានអ្នកនាំពាក្យរូបនេះ បញ្ជាក់ថា លោករដ្ឋមន្ត្រី ស សុខា ចង់សំដៅថា នឹងនៅតែអនុវត្តតាមគោលនយោបាយរបស់សម្ដេចតេជោ ដែលលើកលែង ឬមិនគិតពន្ធចំពោះការផ្ទេរកម្មសិទ្ធិក្នុងរង្វង់សាច់ញាតិ ពោលគឺពីឪពុកម្ដាយទៅកូន ជាដើម។ ដោយឡែក ថ្លៃសេវារដ្ឋបាលនានា គឺជាការកំណត់ ឬអាស្រ័យលើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសមត្ថកិច្ចរៀបចំជាឧត្ដមប្រយោជន៍ជូនប្រជាពលរដ្ឋ៕

-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច