ព័ត៌មានជាតិ
តើកម្រិតហានិភ័យនៃវិស័យអចលទ្រព្យជះឥទ្ធិពលដល់វិស័យហិរញ្ញវត្ថុឬទេ?
វិស័យអចលនទ្រព្យកម្ពុជា ចាប់ផ្តើមមានសន្ទុះងើបឡើងពីឆ្នាំ ២០១១ រហូតដល់ខ្ពស់បំផុតនៅចុងឆ្នាំ ២០១៨។ រហូតដល់ចុងឆ្នាំ ២០១៩ វិស័យនេះ បានធ្លាក់ចុះបន្តិចម្តងៗ ដោយសារវិបត្តិកូវីដ-១៩។ បន្ថែមលើវិបត្តិនេះ សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន បានជះឥទ្ធិពលបន្ថែមទៀត កាន់តែធ្ងន់ធ្ងរ ធ្វើឱ្យវិស័យអចលនទ្រព្យធ្លាក់ចុះខ្លាំងនៅឆ្នាំ ២០២៣នេះ។
តើកម្រិតហានិភ័យនៃវិស័យអចលទ្រព្យជះឥទ្ធិពលដល់វិស័យហិរញ្ញវត្ថុឬទេ?
ទិន្នន័យកម្ចីលើវិស័យអចលនទ្រព្យ និងសំណង់ រួមបញ្ចូលគ្នាស្មើនឹង ២០ភាគរយ នៃប្រាក់ចម្ចីទាំងមូល។ ដូច្នេះ ៨០ភាគរយនៃប្រាក់កម្ចីត្រូវបានប្រើប្រាស់ទៅលើវិស័យផ្សេងៗទៀត ដូចជា Trading, Manufacturing និងកសិកម្មជាដើម។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា។ បើមើលទៅលើប្រាក់កម្ចីលើវិស័យអចលនទ្រព្យ និងសំណង់ នៅមានកម្រិត ដែលចំនួននេះ អាចគ្រប់គ្រងបាន។ ដូចនេះ ការជាប់គាំងនៃវិស័យអចលនទ្រព្យ មិនជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យហិរញ្ញវត្ថុនោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោកស្រី គឹម គីនកេសា នាយិកាប្រតិបត្តិរង ក្រុមហ៊ុន CBRE Cambodia។
លោកស្រី បានលើកឡើងថា វិស័យធនាគារ ត្រូវបានគ្រប់គ្រងដោយហ្មត់ចត់ ដូច្នេះហានិភ័យនៃវិស័យនេះ ស្ថិតនៅក្នុងកម្រិតមួយអាចគ្រប់គ្រងបាន។ ផ្ទុយទៅវិញ ផ្នែកដែលគួរឱ្យបារម្ភជាងវិស័យធនាគារទៅទៀតនោះ គឺប្រភេទប្រាក់កម្ចី ឬការបង់រំលស់ជាមួយម្ចាស់គម្រោងផ្ទាល់។ លោកស្រី បានគូសបញ្ជាក់ថា ការបង់រំលស់ជាមួយម្ចាស់គម្រោង មានលក្ខខណ្ឌនៃការរឹបអូសទ្រព្យអតិថិជន ខុសពីប្រើកម្ចីធនាគារ។ មានន័យថា នៅក្នុងវិស័យធនាគារ ប្រសិនបើអតិថជន មិនមានលទ្ធភាពបង់បន្តទៀត ត្រូវឆ្លងកាត់តុលាការ ការលក់ដេញថ្លៃ ហើយបើសិនទ្រព្យនេះ មានទំហំលើសពីបំណុល ក្រោយពីលក់ដេញថ្លៃហើយ ម្ចាស់ទ្រព្យអាចទទួលបានផលពីសំណងដែលនៅសល់ខ្លះផងដែរ។
អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Chip Mong Group បានវាយតម្លៃថា ដើមឆ្នាំ ២០២៤ខាងមុខ ស្ថានភាពវិស័យអចលនទ្រព្យ នៅតែមិនទាន់ល្អប្រសើរនោះទេ ប៉ុន្តែវិស័យនេះ នឹងចាប់ផ្តើមល្អឡើងវិញនៅអំឡុងខែ តុលា ឆ្នាំដដែលនេះ។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា សង្ឃឹមថា រាជរដ្ឋាភិបាលថ្មី ដែលយល់ច្បាស់អំពីស្ថានភាពនេះ អាចនឹងមានយុទ្ធសាស្រ្តគន្លឹះធ្វើឱ្យវិស័យអចលនទ្រព្យកម្រើកឡើងវិញ ដូចកាលឆ្នាំ ២០១៨កន្លងទៅ ដែលកាលនោះ កម្ពុជា មានសេដ្ឋកិច្ចខ្លាំង។ ការលើកឡើងរបស់អ្នកឧកញ៉ា លាង ម៉េង ធ្វើឡើងក្នុងវេទិកាធុរកិច្ចឆ្នាំ២០២៣ រៀបចំដោយសមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) កាលពីខែ សីហា កន្លងនេះ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ