Connect with us

ព័ត៌មានជាតិ

ក្រុមសហជីពអំពាវនាវឲ្យកម្មករ ត្រៀមខ្លួនចូលរៀនជំនាញ ដើម្បីទទួលបានប្រាក់កម្រៃខ្ពស់

បានផុស

នៅ

ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពកម្មករ-និយោជិត តាមរយៈកម្មវិធីបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាល ក្រុមសហជីព បានអំពាវនាវឲ្យកម្មកររៀនជំនាញបន្ថែម ដើម្បីជាទុនក្នុងការចាប់យកឱកាសការងារទទួលបានប្រាក់កម្រៃខ្ពស់ ក្នុងបរិបទទីផ្សារកាងារថ្មីៗនាពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី ៧នេះ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី្ត ផ្តល់អនុសាសន៍ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួនប្រមាណ ១,៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ អនុញ្ញាតឲ្យ កម្មករ-និយោជិត អាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្តាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនេះ លោក ឈិន សូនី ប្រធានសហព័ន្ឋសហជីពការងារសេវាកម្មកម្ពុជា មានប្រសាសន៍ថា វាជាឱកាសល្អនេះដែលរាជរដ្ឋាភិបាល បានបង្កើតគោលនយោបាយបណ្តុះបណ្តាលបណ្តាលនេះ។

លោកមានប្រសាសន៍ថា «យើងខ្ញុំដែលជាសហជីពនៅស្និតជាមួយបងប្អូនកម្មករ នឹងចូលរួមជាមួយសាលា និងក្រសួងការងារ គឺសហការ ទី១ យើងផ្សព្វផ្សាយពីផលប្រយោជន៍ពីការរៀនជំនាញ និង ពន្យល់ពីផលចំណេញពីការរៀន និងឲ្យគាត់ចូលរួមដើម្បីឲ្យទៅថ្ងៃអនាគតទៅប្រទេសកម្ពុជា មានកម្មករជំនាញ »។

សម្រាប់លោកស្រី សៀ គន្ឋា ប្រធានសហជីពការងារស្រ្តីកម្ពុជា មានប្រសាសន៍ផងដែរថា កម្មករត្រូវយល់អ្វីដែលជារឿងថ្មី សម្រាប់ចំណេះដឹង បច្ចេកទេសវិជ្ជាជីវៈផ្សេងៗ គួរតែចាប់ឱកាស។

លោកស្រីមានប្រសាសន៍ថា « ព្រោះយើងអាចទទួលនូវភាពជោគជ័យ ទាល់តែយើងចេះចាប់ឱកាស  សាលា និង គ្រូ មានហើយចឹងមានតែបងប្អូនត្រូវចេះផ្លាស់ប្តូរគំនិត និង ព្យាយាម ស្វែងរកចំណេះដឹងថ្មីៗដើម្បីអភិវឌ្ឍន៍មុខរបររបស់យើងឲ្យបានរីកចំរើន ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ»។

លោកស្រីមានប្រសាសន៍បន្ថែមថា នៅពេលកម្មករមានជំនាញវិជ្ជាជីៈច្បាស់លាស់ ពួកគេនឹងអាចនូវទទួលបានចំណូលល្អប្រសើរសម្រាប់ការផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រោះការមានជំនាញច្បាស់លាស់នេះ គឺជាទន់មួយនៅពេលពួកគេជូបហានិភ័យ ក៏គាត់មានចំណេះជំនាញអាចរកចំណូលផ្គត់ផ្គង់បាន ផងដែរ។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករមានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលរៀបចំជួយផ្សព្វផ្សាយដល់កម្មករ ដើម្បីឲ្យពួកគេមានចំណាប់អារម្មណ៍ ហើយចូលរៀនឲ្យបានគ្រប់ៗគ្នា ដើម្បីយកចំណេះដឹងបម្រើដល់សង្គមជាតិ។

លោកមានប្រសាសន៍បន្ថែមថា ការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈនេះ នឹងធ្វើឲ្យកម្មករមានចំណេះការងារពិតប្រាកដ សម្រាប់ការបើកអាជីវកម្មថែមទៀតផង ប្រសិនបើសិក្សាលើជំនាញមួយចំនួនដូចជាជួសជុល ម៉ូតូ ឡាន ឬជំនាញផ្សេងៗទៀតដែលអាចរកចំណូលបានខ្លួនឯង។

លោកមានប្រសាសន៍បន្ថែមថា «សព្វថ្ងៃបើនិយាយពីវិស័យកាត់ដេរ ខ្ញុំមើលឃើញថា ភាគច្រើនអ្នកគ្រប់គ្រងជាជនបរទេស ប្រាក់ខែច្រើន គុណនឹងមួយ គុណនឹងពីរ គុណនឹងបី តែប្រសិនបើជាយើងចេះជំនាញច្បាស់លាស់ យើងនឹងប្រាក់ចំណូលខ្ពស់ដូចពួកគេ»។

សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសលើយុវជនប្រមាណ ១.៥នាក់ ដែលរួមមានទាំងកម្មករនេះ គឺជាចំណុចមួយក្នុងចំណោមអនុសាសន៍ចំនួន ៥ផ្សេងទៀត ដែលរដ្ឋាភិបាលបានដាក់ចេញដើម្បីធ្វើឲ្យប្រសើរឡើងនៃវិស័យកាត់ដេរ ជាពិសេសភាពប្រសើរឡើង នៃលក្ខខណ្ឌការងាររបស់កម្មករ និងការបង្កើនលទ្ធភាពការងារ ក្នុងគោលដៅធ្វើឲ្យប្រសើរឡើងជាលំដាប់ នូវជីវភាពរបស់ប្រជាពលរដ្ឋ ដែលមកពីគ្រួសារងាយរងគ្រោះ ដែលក្នុងនោះមានកម្មករ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២៣ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥០ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម