Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនកូរ៉េ​មួយ​ ចង់​បង្កើតរោងចក្រកែច្នៃ​សំណល់ប្លាស្ទិក ទៅជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ

បានផុស

នៅ

លោក គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ បានអនុញ្ញាតិ​ឲ្យ​ប្រតិភូក្រុមហ៊ុន​កែច្នៃ​សំរាមសំណល់ប្លាស្ទិក ធ្វើបទបង្ហាញដឹកនាំដោយលោក KIM SANG YOUNG អភិបាលក្រុមហ៊ុន ដេហាន់ ខូភើរ៉េត ប្រទេសកូរ៉ និងកុ្រមការងារ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ និងលោកប្រធានមន្ទីរពាក់ព័ន្ធនៅសាលាខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក KIM SANG YOUNG អភិបាលក្រុមហ៊ុន ដេហាន់ ខូភើរ៉េត ប្រទេសកូរ៉ បានជម្រាបជូនអភិបាលខេត្តព្រះសីហនុថា ក្រុមហ៊ុនរបស់លោកកំពុងដំណើរការកែច្នៃ​សំណល់ប្លាស្ទឹកនៅកោះចេជូ ប្រទេសកូរ៉េ ហើយក្រុមហ៊ុនមានបំណងមកធ្វើការកែច្នៃ​សំណល់ប្លាស្ទឹកនៅក្នុងខេត្តព្រះសីហនុ ក្នុងគោលបំណងចូលរួមកាត់បន្ថយថង់ប្លាស្ទិក​នៅកម្ពុជា និងកែច្នៃ​សំណល់ប្លាស្ទឹកទៅជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ។

លោកបានបញ្ជាក់ថា កាលមុនជំងឺកូវីដរាតត្បាត ក្រុមហ៊ុនរបស់លោកបានបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ប្រមូលទិញសំណល់ប្លាស្ទឹកក្នុងមួយគីឡូក្រាម ២៥០រៀល រហូតដល់ ៧០០រៀល ក៏ប៉ុន្តែដោយការប្រមូលទិញមិនមានបរិមាណគ្រប់​ក្នុងការផលិត គួបផ្សំនឹងការរាតត្បាតនៃជំងឺកូវីដ ក្រុមហ៊ុនបានបិទរោងចក្រកែច្នៃ​សំណល់ប្លាស្ទឹករហូតមកដល់ថ្ងៃនេះ។ ពេលនេះក្រុមហ៊ុនមានគោលបំណងចង់មកធ្វើការញែកសំរាម​កែច្នៃ​សំណល់ប្លាស្ទឹកនៅខេត្តព្រះសីហនុ ដោយធ្វើការញែកនៅក្នុងទីលានចាក់សំរាម ញែក​យកតែសំណល់ប្លាស្ទឹកមកផលិតជាសម្ភារប្រើប្រាស់ផ្សេងៗបម្រើ​ឲ្យ​តម្រូវការប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ​បានស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹង​ និងផ្តល់ដី​ឲ្យ​ក្រុមហ៊ុនសម្រាប់ធ្វើ រោងចក្រនៅទីលានចាក់សំរាមថែមទៀតផង ក៍ប៉ុន្តែមិនប្រគល់ដីជាកម្មសិទ្ធនោះទេ។

ក្នុងឱកាសនេះដែរលោក អភិបាលខេត្តបានធ្វើការណែនាំ​ឲ្យ​ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ នាំប្រតិភូទៅសិក្សានៅទីលានចាក់សំរាមជាក់ស្តែងដោយសារសំរាមនៅកម្ពុជាគឺជាសំរាមចម្រុះ ដែលមិនទាន់ញែកមានដូចជា សំណល់ផ្ទះបាយ សំណល់ប្លាស្ទឹក និងសំណល់ជាច្រើនប្រភេទទៀត ដើម្បីក្រុមហ៊ុនមានមូលដ្ឋានយកទៅសិក្សាក្នុងការបំពាក់ម៉ាស៊ីនញែកសំរាមរើសយកតែសំណល់ប្លាស្ទិក។

លោកអភិបាលខេត្តសង្ឃឹមថា ក្រុមហ៊ុននឹងសិក្សាស៊ីជម្រៅ ដើម្បីឈានទៅបំពាក់ម៉ាស៊ីនញែកបង្កើតជារោងចក្រកែច្នៃ​សំណល់ប្លាស្ទឹកនៅក្នុងខេត្តព្រះសីហនុនៅពេលខាងមុខ។ ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២៣ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤៩ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម