ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ណែនាំគណៈកម្មាធិការ ស.ស.យ.ក រាជធានី-ខេត្ត នូវទិសដៅការងារចំពោះមុខ ៤ សម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០២៣
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្ដីណែនាំដល់គណៈកម្មាធិការ ស.ស.យ.ក រាជធានី-ខេត្ត នូវទិសដៅការងារចំពោះមុខ ចំនួន ៤ សម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០២៣ នេះ។
យោងតាមសេចក្ដីណែនាំស្ដីពីទិសដៅការងារចំពោះមុខរបស់សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០២៣ ដែលចុះផ្សាយនៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានឲ្យដឹងថា ដោយអនុលោមតាមផែនការយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ឆ្នាំ ២០២៣-២០២៨ និងក្នុងគោលបំណងបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី ៧ នៃរដ្ឋសភា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជារំលឹកនូវគុណូបការៈ ការលះបង់ និងគំរូវីរភាពរបស់យុវជនជំនាន់មុន គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា សូមណែនាំដល់ គណៈកម្មាធិការ ស.ស.យ.ក រាជធានី-ខេត្ត នូវទិសដៅការងារចំពោះមុខ សម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០២៣ ដូចតទៅ ៖
១.ពិនិត្យលទ្ធភាពក្នុងការរៀបចំវគ្គបំប៉នសម្រាប់សិស្សានុសិស្សថ្នាក់ទី ១២ ដើម្បីឲ្យប្អូនៗ ត្រៀមខ្លួន បានកាន់តែប្រសើរក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ នាសម័យប្រឡង ៦-៧ វិច្ឆិកា ២០២៣ ខាងមុខនេះ។
២.ពិនិត្យលទ្ធភាពសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានរាជធានី-ខេត្ត លើការសម្របសម្រួលដល់ប្អូនៗ សិស្សានុសិស្សថ្នាក់ទី ១២ ដែលត្រូវមកប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ នាថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ នៅទីរួមខេត្ត និងទីតាំងប្រមូលផ្ដុំមណ្ឌលប្រឡងដទៃទៀត ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ទាំង កន្លែងស្នាក់នៅ កន្លែងទុកដាក់ កង់ ម៉ូតូ នៅក្រៅមណ្ឌលប្រឡង និងតម្រូវការចាំបាច់មួយចំនួន ទៀត តាមរយៈគ្រប់រូបភាព ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាករបស់ប្អូនៗ និងក្រុមគ្រួសារ។
៣.បន្តអនុវត្តយុទ្ធនាការពលរដ្ឋល្អ” នៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣ នៅតាមបណ្ដាឃុំ-សង្កាត់ ដោយចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមចំណែកជាសាក្សី នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមាន។
៤.ក្នុងឱកាសឆ្ពោះទៅកាន់ពិធីអបអរសាទរខួបទី ៤៥ នៃថ្ងៃកំណើតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣) សូមគណៈកម្មាធិការ ស.ស.យ.ក. គ្រប់ជាន់ថ្នាក់ ត្រៀមខ្លួន និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវស្មារតី បុព្វហេតុ ការលះបង់ នៃថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងបំផុសឲ្យសមាជិក សមាជិកា និងរចនាសម្ព័ន្ធរបស់ខ្លួន បន្តផ្សព្វផ្សាយស្មារតីខាងលើ ដោយត្រៀមខ្លួនចូលរួមអបអរសាទរខួបទី ៤៥ ឲ្យបានសកម្ម និងផុសផុល នាពេលខាងមុខ៕
អត្ថបទ ៖ ពិសី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២០ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ