Connect with us

ព័ត៌មានជាតិ

ម៉ាស៊ីន​ស្ទូង​ចំនួន​១០​គ្រឿង​ ដែល​ជា​អំណោយ​សម្តេច​តេ​ជោ បាន​ផ្តល់​ជូន​សហគមន៍​ផលិត​ស្រូវពូជ​ក្នុង​ខេត្តសៀមរាប

បានផុស

នៅ

សៀម​រា​ប ៖ លោក​ឡឹ​ក សុធារ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​នាំយក​ម៉ាស៊ីន​ស្ទូងស្រូវ​ម៉ាក់​អង្គរ​ចំនួន​១០​គ្រឿង ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់ជូន​សហគមន៍​ផលិត​ស្រូវពូជ​ចំនួន​១០​ នៅ​ក្នុង​ខេត្តសៀមរាប ដែលមាន​ដីស្រែ​នៅក្បែរ​តំបន់​បឹង​ទន្លេសាប ដើម្បី​ជួយ​ជំរុញ​ផលិតកម្ម​ស្រូវ​ក្នុង​ខេត្តសៀមរាប​កាន់តែ​មាន​គុណភាព​ល្អ ទទួលបាន​ទិន្នផល​ខ្ពស់​សមស្រប​ទៅតាម​ទីផ្សារ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​នា​រសៀល​ថ្ងៃទី​៦ ខែ កញ្ញា ២០២៣​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡឹ​ក សុធារ មានប្រសាសន៍ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានផ្តល់​ម៉ាស៊ីន​ចំនួន​១០០​គ្រឿង​តាមរយៈ​ក្រសួងកសិកម្ម​សម្រាប់​ក្របខ័ណ្ឌ​ទូទាំងប្រទេស ដើម្បី​យក​ទៅ​ផ្តល់ជូន​ដល់​សហគមន៍​ផលិត​ស្រូវ នៃ​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ដែល​មាន​សក្តានុពល​លើ​ផលិតកម្ម​ស្រូវ ដែល​ម៉ាស៊ីន​នេះ​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាកសិករ​ក៏ដូចជា​ប្រជា​សហគមន៍ ផលិត​ពូជស្រូវ​ប្រកបដោយ​គុណភាព​ខ្ពស់ កាត់បន្ថយ​ការ​ប្រើ​កម្លាំង​ពលកម្ម ប្រើ​ពូជ​តិច ចំណាយ​តិច​លើ​ការប្រើ​ទឹក ជី​និង​ថ្នាំ​សម្លាប់​សត្វល្អិត លើសពីនេះ​ជួយ​ព​ន្លឿ​ន​ដល់​ការផលិត​ពូជស្រូវ និង​ដើម​សន្ទូង​មាន​ជួរ​របៀប​ជា​ចាំបាច់​។

ពាក់​ព័ន្ធ​ទៅនឹង​ដំណាក់កាល​នៃ​ការសាកល្បង ពង្រឹង​សមត្ថភាព សម្រាប់​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​វិស័យ​កសិកម្ម របស់​គម្រោង​ជំរុញ​ផលិតកម្ម​គ្រាប់​ពូជ​ស្រូវ​និង​ការនាំចេញ​អង្ករ​ប្រកបដោយ​គុណភាព​នៃ​ក្រសួងកសិកម្ម។

លោក​បន្ត​ថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​នៅ​អាណត្តិ​ទី​៧​នេះ នឹងដាក់​ពង្រាយ​អ្នក​កសិកម្ម​តាម​ឃុំ​នៅ​ទូទាំង​ប្រទេស​ចំនួន​១៦០០​នាក់ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ជួយ​ក្នុង​ផលិតកម្ម​សេដ្ឋកិច្ច​កសិកម្ម សំដៅ​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​ផលិត​មានគុណ​ភាពល្អ មាន​ថ្លៃដើម​ទាប ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការជួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យមាន​សន្ទុះ​កើនឡើង ក្នុងនោះ​សម្រាប់​ខេត្តសៀមរាប មាន​និស្សិត​ស្ម័គ្រចិត្ត​ចំនួន​១០​នាក់ ដែល​អ្នកខ្លះ​កំពុង​សិក្សា​ឆ្នាំ​ទី​២​ទី​៣​ឬ​ជិត​នឹង​បញ្ចប់​នៃ​សាកលវិទ្យាល័យ​កសិកម្ម ពេលនេះ​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង ពួកគាត់​នឹង​ចុះ​ក្នុង​ម្នាក់​មួយ​ឃុំៗ ដើម្បី​ពង្រឹង​សមត្ថភាព ធ្វើការ​ជួយ​ប្រមូល​ទិន្នន័យ​ទាក់ទង​នឹង​ស្ថានភាព​ផលិតកម្ម​គ្រាប់​ពូជស្រូវ ស្រូវ​ចំណី ណែនាំ​ប្រជាកសិករ​ឱ្យប្រើ​ពូជ​សុទ្ធ​ល្អ ពង្រាបដី​ឲ្យ​ស្មើ​ល្អ គាំទ្រ​បច្ចេកទេស និង​ជួយ​រៀបចំ​ផែនការ​ផលិតកម្ម​ដល់​សហគមន៍​កសិកម្ម និង​កសិករ​ដែលជា​អ្នក​ដាំ​ដុះ​នៅក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​។

លោក ឡឹ​ក សុធារ បន្តទៀតថា ការជ្រើសរើស​ក្រុមនិស្សិត​ស្ម័គ្រចិត្ត​នេះ​ក្នុង​គោលបំណង​ដើម្បី​ជួយ​គាំទ្រ​បច្ចេកទេស​ដល់​សហគម​ន៍​កសិកម្ម ដែល​ផលិត​គ្រាប់​ពូជស្រូវ និង​ផលិត​ស្រូវ​ចំណី ជួយ​រៀបចំ​ផែនការ​ផលិតកម្ម និង​សម្រប សម្រួល​ការ​ធ្វើ​កិច្ចសន្យា​កសិកម្ម រវាង​អ្នក​ផលិត​គ្រាប់​ពូជស្រូវ ជាមួយ​សហគមន៍​ផលិត​ស្រូវ​ចំណី និង រវាង​អ្នក​ផលិត​ស្រូវ​ចំណី ជាមួយ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ឬ​អ្នក​នាំចេញ​។​ការសាកល្បង​នេះ​គ្រោង​រយៈពេល​១​ឆ្នាំ​ប៉ុន្តែ​អាចមាន​ការប្រែប្រួល​ទៅតាម​សមត្ថភាព​របស់​ពួកគាត់​ម្នាក់ៗ​៕

ដោយ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៧ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម