ព័ត៌មានជាតិ
តំណាងរាស្ត្រទើបជាប់ឆ្នោតខេត្តបាត់ដំបង ចេញមុខធានាតម្លៃស្រូវស្រាលកសិករមិនឲ្យធ្លាក់ថ្លៃ
លោក ភួ ពុយ ដែលទើបទទួលបានតួនាទីជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង រួមលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្ត បានចុះជួបសំណេះសំណាលស្វែងរកយន្តការដោះស្រាយពាក់ព័ន្ធតម្លៃស្រូវកសិករក្នុងខេត្តបាត់ដំបងធ្លាក់ចុះយ៉ាងឆាប់រហ័ស។
ក្នុងពេលជួបកសិករ តំណាងរាស្រ្តលោក ភូ ពុយ និងប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានប្រកាសសន្យាទប់តម្លៃស្រូវមិនឲ្យធ្លាក់ថ្លៃដើម្បីធានាជីវភាពប្រជាកសិករ។
ប្រជាកសិករនៅស្រុកបវេលបានបង្ហោះវីដេអូ ពាក់ព័ន្ធតម្លៃស្រូវធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយបង្ហាញក្តីបារម្មណ៍យ៉ាងខ្លាំង ខណៈដែលពួកគាត់បានចំណាយយ៉ាងច្រើនទៅលើជីដែលមានតម្លៃខ្ពស់រួមទាំងសម្ភារ:ក្នុងការថែទាំផ្សេងៗផង ហើយស្នើសុំឲ្យមន្ត្រីពាក់ព័ន្ធជួយអន្តរាគមន៍។
ដោយឡែកប្រជាកសិករនៅតាមបណ្តាស្រុកមួយចំនួនទៀតដូចជាស្រុកឯកភ្នំ និងស្រុកសង្កែ ក៏នាំគ្នាព្រួយបារម្មណ៍ថាឆ្នាំនេះនឹងមិនរួចថ្លៃដើមនោះទេ និងត្រូវជំពាក់គេវ័ន្តករមិនខានបើសិនជាមន្ត្រីជំនាញពាក់ព័ន្ធមិនជួយសម្របសម្រួលតម្លៃឲ្យបានសមរម្យទេនោះ។
ពាក់ព័ន្ធក្តីបារម្មណ៍របស់ប្រជាកសិករ កាលពីពេលថ្មីៗនេះមន្ត្រីកសិកម្មខេត្តបាត់ដំបងបានចុះសហការជាមួយអាជ្ញាធរឃុំកំពុងព្រៀង និងឃុំរាំងកេសី ក្នុងស្រុកសង្កែ ដើម្បីរកដំណោះស្រាយទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវរបស់ប្រជាកសិករ។
ការសម្របសម្រួលទប់ស្កាត់តម្លៃស្រូវធ្លាក់ចុះនេះ បានធ្វើឡើងនៅទីតាំងសាលាឃុំកំពុងព្រៀង និងឃុំរាំងកេសី ក្នុងស្រុកសង្កែ ក្នុងនោះលោក ភួ ពុយ ដែលទើបបានទទួលតួនាទីជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងរួមលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្ត បានចុះជួបសំណេះសំណាលស្វែងរកយន្តការដោះស្រាយបញ្ហាធ្លាក់ថ្លៃស្រូវស្រាលដេីមរដូវ ដោយធានាមិនឲ្យក្រោមតម្លៃ ១ ១៥០ ០០០ រៀលក្នុងមួយតោន។
តំណាងកសិករដែលបានចូលរួមជាមួយអាជ្ញាធរមូលដ្ឋានឃុំកំពង់ព្រៀង និងឃុំរាំងកេសី ស្រុកស្រុកសង្កែ ក្រោយទទួលការធានាចំពោះដំណោះស្រាយទប់ស្កាត់ដើម្បីរក្សាលំនឹងតម្លៃ ធ្វើឲ្យប្រជាកសិករបានធូរស្រាលក្នុងចិត្ត ហើយពួកគាត់អាចទទួលយកបានតាមរយះការអន្តរាគមន៍លើទីផ្សារដែលត្រូវបានកំណត់នេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក