ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែតថា បើសម្តេចនឿយហត់ប៉ុណ្ណឹង ឪពុកសម្តេចមិនដឹងនឿយហត់ប៉ុនណាទេ!
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា៖«បើលោកនឿយហត់ប៉ុណ្ណឹងហើយ តើឪពុកលោកមិនដឹងនឿយហត់ប៉ុណ្ណាទេ»។ ការលើកឡើងនេះ គឺជាការបង្ហើបឱ្យដឹងដោយលោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅក្នុងសន្និសីទកាសែត នាយប់ថ្ងៃទី៧ ខែកញ្ញា ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា។

ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា «តើសម្ដេចធិបតី ហ៊ុន ម៉ាណែត មានការនឿយហត់យ៉ាងណានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនោះ?» ត្រូវបានលោក សូ ណារ៉ូ បញ្ជាក់ឱ្យដឹងថា សម្ដេចធិបតី គឺមានភាពនឿយហត់ខ្លាំង ប៉ុន្តែ សម្ដេចធិបតី ឆ្លើយតបថា៖ «បើលោកនឿយហត់ប៉ុណ្ណឹងហើយ ឪពុកលោកមិនដឹងនឿយហត់ ប៉ុណ្ណាទេ»។ ត្រង់ន័យនេះ លោក សូ ណារ៉ូ លើកឡើងថា នៅពេលក្មេងៗមកទទួលការងារនេះវិញ ទើបដឹងថា ការងាររបស់សម្ដេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិតជាមានទំហំធំធេង និងមានបន្ទុកធ្ងន់មែនទែន។
បើតាមលោក សូ ណារ៉ូ អំឡុងពេលចូលរួមកិច្ចប្រជុំដ៏មមាញឹក នៅរដ្ឋធានីហ្សាការតានេះ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត មានពេលសម្រាកតិចតួចបំផុត។ លោក ថា «ពាក់កណ្ដាលយប់ហើយ សម្ដេចធិបតី នៅផ្ញើសារមក ដើម្បីរំលឹក ឬជជែកអំពីរឿងនេះរឿងនោះ ហើយនៅចន្លោះម៉ោង ៤ ទៅ ៥ ទៀបភ្លឺ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោកពីដំណេកហើយ»។ ជាមួយនឹងការចូលរួមដោះស្រាយបញ្ហាអាស៊ាន ក៏ដូចជាការទទួលជួបជាមួយបណ្ដាមេដឹកនាំនៅក្នុងកិច្ចប្រជុំ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតពេលដោះស្រាយការងារខាងក្នុងប្រទេសថែមទៀតផង។ នេះជាការឱ្យដឹងបន្ថែមដោយលោក សូ ណារ៉ូ។

រយៈពេល៤ថ្ងៃ នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមកិច្ចប្រជុំជាច្រើនបន្តបន្ទាប់ប្រមាណ៣២ រួមទាំងកិច្ចសន្ទនាទ្វេភាគី ត្រីភាគី និងជំនួបក្រៅផ្លូវការប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលនៃស្ថាប័នតំបន់-អន្តរជាតិ ដោយបានផ្ដោតការពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ព្រមទាំងបានផ្លាស់ប្ដូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។
ជាមួយគ្នានេះ បណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នតំបន់-អន្តរជាតិ ក៏បានចូលរួមអបអរសាទរ ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងគាំទ្រសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងអស់ ក៏បានផ្តាំផ្ញើនូវការអរគុណផងដែរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលកន្លងមកតែងនាំមកនូវគំនិតផ្តួចផ្តើម ទិសដៅនយោបាយ និងគោលការណ៍នយោបាយសម្រាប់អនុវត្តន៍នៅក្នុងក្របខណ្ឌអាស៊ាន នាពេលសម្តេចតេជោ នៅជានាយករដ្ឋមន្រ្តីកម្ពុជា៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍