Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត យង់ ពៅ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីវ័យក្មេង សកម្មភាពរស់រវើក និងឥរិយាបថស្វាហាប់

បានផុស

នៅ

អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយ បានបញ្ចេញទស្សនៈ ៥ចំណុច ក្រោយដំណើរបំពេញបេសកកម្មរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ ក្នុងនោះដែរ លោកអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីវ័យក្មេង សកម្មភាពរស់រវើក ឥរិយាបថស្វាហាប់ និងលទ្ធផលបញ្ជាក់ពីភាពចាស់ទុំនយោបាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣នេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបញ្ចេញទស្សនៈ​ដោយកត់សម្គាល់ ៥ចំណុច ចំពោះកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ថ្ងៃទី៤ ដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួម។ ចំណុចទាំង ៥នោះ រួមមាន៖

ទី១. «ធម្មានុរូប នៃរាជរដ្ឋាភិបាលកម្ពុជា» កន្លងទៅមានទស្សនៈនយោបាយខ្លះតែងវាយតម្លៃក្នុងផ្នត់គំនិត បង្កើតសម្មតិកម្មទុកជាមុនសម្រាប់របៀបវារៈនយោបាយប្រឆាំង ស្តីពីដំណើរការបោះឆ្នោត (២៣កក្កដា ២០២៣)និងភាពស្របច្បាប់នានា។ ផ្ទុយទៅវិញ លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ លើកនេះ បានបញ្ជាក់ដោយគ្មានភាពស្រពេចស្រពិលចំពោះមតិសាធារណជាតិនិងអន្តរជាតិ។

ទី២. «សមត្ថភាពពិតប្រាកដនៃនាយរដ្ឋមន្ត្រី» ក្នុងរយៈពេលប្រមាណ៤ថ្ងៃនៅទីក្រុងហ្សាការតា នាយករដ្ឋមន្ត្រីកម្ពុជាមានកិច្ចពិភាក្សាផ្លូវការ ត្រីភាគី និងកិច្ចសន្ទនាក្រៅផ្លូវការ ៣២លើក ជំនួបប្រមុខរដ្ឋាភិបាល និងប្រធានអង្គការអន្តរជាតិជាង២០រូប ដែលរាល់ជំនួបទាំងនេះ សុទ្ធតែបានប្រើប្រាស់បញ្ញាស្មារតី ទាញយកប្រយោជន៍សម្រាប់ប្រទេសជាតិនិងប្រជាជន។

ទី៣. «តួនាទីកម្ពុជាក្នុងកិច្ចការតំបន់និងអន្តរជាតិ» ក្នុងដំណាក់កាលរាជាណាចក្រទី២នៃកម្ពុជា ដែលបានបន្តមរតកតាំងពីសម្តេចតេជោ ហ៊ុន សែន បន្តបង្ហាញពីតួនាទីសំខាន់របស់កម្ពុជា រួមចំណែកជាច្រើន (ជាគន្លឹះ ជាសេណារីយ៉ូ ជាអភិក្រម…) លើដំណោះស្រាយក្នុងជម្លោះនយោបាយ ជម្លោះការទូត រួមនឹងជម្លោះប្រដាប់អាវុធក្តី។

ទី៤. «ផលប្រយោជន៍ការទូតសេដ្ឋកិច្ច» រាល់ការចូលរួមកិច្ចពិភាក្សាផ្លូវការ និងកិច្ចសន្ទនាក្រៅផ្លូវការរបស់នាយករដ្ឋមន្ត្រីទាំងអស់ សុទ្ធតែបានបន្ថែមពិន្ទុលើនយោបាយការទូត និងផលប្រយោជន៍សេដ្ឋកិច្ចជាតិយើង។

ទី៥. «អភិក្រមសន្តិភាព» កម្ពុជាធ្លាប់រងគ្រោះដោយសារសង្គ្រាមរាប់ទសវត្សរ៍ ដូច្នេះគុណតម្លៃនៃសន្តិភាព ដែលប្រមុខរាជរដ្ឋាភិបាលប្រកាន់យកមកប្រើគ្រប់វេទិកាកិច្ចការអន្តរជាតិ វានឹងក្លាយទៅជាអភិក្រមដ៏សំខាន់មួយ សម្រាប់សណ្តាប់ធ្នាប់ពិភពលោកថ្មី នាពេលបច្ចុប្បន្ននេះ។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា «ជារួមខ្ញុំមើលឃើញថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានាយករដ្ឋមន្ត្រីវ័យក្មេង សកម្មភាពរស់រវើក ឥរិយាបថស្វាហាប់ និងលទ្ធផលបញ្ជាក់ពីភាពចាស់ទុំនយោបាយ»៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ នាទីutes មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ៤៦ នាទីutes មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ៤៩ នាទីutes មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហុងកុងនឹងហាមឃាត់ការជក់បារីអេឡិច​ត្រូនិចនៅទីសាធារណៈនៅឆ្នាំ​២០២៦

ខណ្ឌចំការមន
សន្តិសុខសង្គម១ ម៉ោង មុន

ឃាត់ខ្លួនមុខសញ្ញាឆក់៣នាក់ ក្រោយធ្វើសកម្មភាពឆក់បានសម្រេចនៅខណ្ឌចំការមន

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម