ព័ត៌មានជាតិ
ប្រធានរដ្ឋសភាកូរ៉េខាងត្បូង កោតសរសើរសម្តេចតេជោ ហ៊ុន សែន អំពីភាពដឹកនាំការទូតដ៏ឈ្លាសវៃ
ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានថ្លែងកោតសរសើរសម្តេចតេជោ ហ៊ុន សែន អំពីភាពដឹកនាំការទូតដ៏ឈ្លាសវៃ និងស្នើសុំឲ្យសម្តេចតេជោ បន្តចូលរួមគិតគូរអំពីសន្តិភាពដ៏យូរអង្វែង នៅក្នុងតំបន់ និងពិភពលោក។
ការថ្លែងកោតសរសើរនេះ បានធ្វើឡើងក្នុងជំនួបសវនាការរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយលោក គីម ជីនព្យូ ប្រធានរដ្ឋសភា កូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣ នៅវិមាន ៧មករា រាជធានីភ្នំពេញ។
នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក គី ជីនព្យូ ដែលជាមិត្តចាស់ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទីមួយ ក្នុងនាមជាប្រធានរដ្ឋសភារដ្ឋកូរ៉េខាងត្បូង។ ក្នុងនាមជាស្ថាបនិក នៃការតភ្ជាប់ឡើងវិញទំនាក់ទំនង កម្ពុជា-កូរ៉េ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាពិសេសលោក គីម ជីនព្យូ ដែលបានរួមចំណែក ក្នុងការដាក់ឲ្យដំណើរការគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការផ្តល់ឥណទានកម្ចីសម្បទាន EDCF ចាប់តាំងពីឆ្នាំ ២០០១។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រ និងថ្លែងអំណរគុណ ចំពោះភាគីមិត្ត ដែលបានជួយកម្ពុជាក្នុងគ្រាលំបាក រួមទាំងការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយសង្គ្រាមស៊ីវិលអស់រយៈពេលជាយូរ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលាបណ្តុះបណ្តាលបច្ចេកទេស ពិសេសស្ពានមិត្តភាពកម្ពុជា កូរ៉េដែលគ្រោងនឹងសាងសង់ ឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ គឺជានិមិត្តរូប នៃសាមគ្គីភាពដ៏អស្ចារ្យ។
លោក គីម ជីនព្យូ ក៏បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន និងប្រទេសកម្ពុជា ដែលតែងតែគាំទ្រភាគីកូរ៉េ នៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃពិព័ណពាណិជ្ជកម្មពិភពលោ កនៅទីក្រុងបូព៌ាន ឆ្នាំ ២០៣០ ក៏ដូចជាការគាំទ្រការរៀបចំ ការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) ឆ្នាំ២០០២ ផងដែរ។
លោកប្រធានរដ្ឋសភា បានថ្លែងកោតសរសើរសម្តេចតេជោ ហ៊ុន សែន អំពីភាពដឹកនាំការទូតដ៏ឈ្លាសវៃ និងស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន បន្តចូលរួមគិតគូរអំពីសន្តិភាពដ៏យូរអង្វែង នៅក្នុងតំបន់ និងពិភពលោក។ លោកប្រធានរដ្ឋសភា ក៏បានបញ្ជាក់ថា ភាគីកូរ៉េនឹងបន្តជួយជ្រោមជ្រែងភាគីកម្ពុជា ដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ ២០៥០។
ភាគីទាំងពីរ បានផ្តល់តម្លៃលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរជឿជាក់ សម្រាប់កិច្ចសហប្រតិបត្តិការ អាស៊ាន-កូរ៉េនិងមេគង្គ-កូរ៉េ។ ភាគីទាំងពីរ អបអរសាទរចំពោះសមិទ្ធផលរួម ដែលសម្រេចបានក្នុង ការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ទោះក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ ភាគីទាំងពីរ នឹងជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និង បង្កើតឡើងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ