Connect with us

ព័ត៌មានជាតិ

យុវជនខ្លះ ប្រាប់ថា មុនចាក់សាក់លើដងខ្លួន រូបគេបានសុំការអនុញ្ញាតពីឪពុកម្ដាយ

បានផុស

នៅ

នាពេលបច្ចុប្បន្ន គេសង្កេតឃើញមានយុវជន-យុវនារីមួយចំនួន បានស្រលាញ់ការចាក់សាក់លើដងខ្លួន មិន​ថាតែនៅកម្ពុជានោះទេ ដោយប្រទេសមួយចំនួនទៀតក៏ដូចគ្នា។ ម្យ៉ាងទៀត ការចាក់សាក់នេះ មិនមែន​មានតែជំនាន់នេះទេ ពោលគឺមានតាំងពីជំនាន់មុនមកម្លេះ។ បើតាមយុវជនខ្លះ បាននិយាយថា មុនពេលចាក់សាក់លើដងខ្លួន រូបគេបានប្រាប់ និងសុំការអនុញ្ញាតពីឪពុកម្ដាយ ជាមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន លី សុខហេង អាយុ ២២ឆ្នាំ មានមុខរបរជាជាងកាត់សក់នៅផ្សារទួលសង្កែ បានប្រាប់កម្ពុជាថ្មីថា ខ្លួនជាមនុស្សម្នាក់ដែលស្រឡាញ់ការចាក់សាក់លើដងខ្លួន តាំងពីខ្លួនធំដឹងក្ដីមកម្លេះ ហើយមុនពេលចាក់សាក់នៅលើដងខ្លួន សុខហេង ក៏បានប្រាប់ និងសុំការអនុញ្ញាតពីឪពុកម្ដាយរបស់រួចហើយ ទើបសម្រេចចិត្តចាក់សាក់នៅកដៃ ដែលជារូបបែបអក្សរភ្លេង។

លោក សុខហេង បាននិយាយថា តាមគំនិតរបស់ខ្លួន ការចាក់សាក់នៅលើដងខ្លួន វាមិនទាស់ខុសអ្វីនោះទេ តែអ្វីដែលសំខាន់នោះគឺបុគ្គលផ្ទាល់ ត្រូវតែជាមនុស្សមានអត្តចរិតល្អ និងមានមុខរបររកស៊ីច្បាស់​លា​ស់ ប្រកបដោយសុចរិត ទើបមនុស្សជុំវិញខ្លួនសរសើរ និងផ្ដល់តម្លៃ។

សុខហេង និយាយទៀតថា «ប្រសិនបើចង់ឲ្យគេផ្ដល់តម្លៃដល់ខ្លួន ចូរធ្វើខ្លួនឲ្យមានតម្លៃជាមុនសិន ទោះបីមានស្នាមសាក់តែក៏មិនបង្ហាញថា អ្នកជាមនុស្សបាតសង្គម ឬក្មេងទំនើងនោះដែរ»៕

សម្រាប់កញ្ញា សោភ័ណ ជានារីបម្រើការនៅភោជនីយដ្ឋាន និងខារ៉ាអូខេមួយនៅរាជធានីភ្នំពេញ បានប្រាប់ដែរថា កញ្ញាស្រឡាញ់ការចាក់សាក់លើស្មា ជារូបបែបយ័ន្តដែលមាននៅក្នុងជំនឿរបស់ខ្មែរតាំងពីសម័យដើមមកម្លេះ ហើយការចាក់សាក់របស់កញ្ញា ក៏សមស្របទៅនឹងការពេញនិយមរបស់យុវវ័យសម័យថ្មីដែរ។

កញ្ញា សោភ័ណ បាននិយាយដែរថា «សូមកុំមើលតែរូបរាង និងការតុបតែងខ្លួនខាងក្រៅ អ្វីដែលសំខា​ន់គឺអត្តចរិតល្អ មិនប្រព្រឹត្តអំពីដែលខុសពីច្បាប់សង្គម ទៅបាននោះទៅហើយ»៕  

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៩ នាទីutes មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

សន្តិសុខសង្គម៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៤ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

ជីវិតកម្សាន្ដ១២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

Sokha Hotels

ព័ត៌មានពេញនិយម