ព័ត៌មានជាតិ
រដ្ឋមន្ត្រីធម្មការ ចែកភារកិច្ចថ្នាក់ដឹកនាំក្រសួង ដើម្បីលើកកម្ពស់សុខដុមនីយកម្មសាសនា
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន បានបែងចែកភារកិច្ចដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការក្រោមឱវាទ ឱ្យជួយដឹកនាំគ្រប់គ្រងការងារនានាក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ជាពិសេសការចូលរួមលើកកម្ពស់សាសនារបស់រដ្ឋ សុខដុមនីយកម្មសាសនា និងលើកកម្ពស់សីលធម៌សង្គម។

ក្នុងនាមជារដ្ឋមន្ត្រី លោក ចាយ បូរិន មានភារកិច្ចទទួលបន្ទុកដឹកនាំគ្រប់គ្រងការងាររួមរបស់ក្រសួង និងទទួលបន្ទុកលើ ការងារអង្គភាពលទ្ធកម្ម អធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ លោក សេង សុមុនី ដែលជារដ្ឋលេខាធិការប្រចាំការ មានភារកិច្ចសម្របសម្រួលលើការងារប្រចាំថ្ងៃរបស់ក្រសួង ធ្វើបច្ចុប្បន្នភាព តាមដានវឌ្ឍនភាពការងារ លើកសំណើការងារប្រចាំខែរបស់ថ្នាក់ដឹកនាំជូនរដ្ឋមន្រ្តី ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិ។ ទន្ទឹមនេះ លោករដ្ឋលេខាធិការប្រចាំការ មានភារកិច្ចពិនិត្យ និងសម្រេចអនុញ្ញាតច្បាប់ឈប់សម្រាក រយៈពេលខ្លី ចាប់ពី ១ថ្ងៃ ដល់ ៥ថ្ងៃ ឱ្យមន្ត្រីរាជការរបស់ក្រសួង ឋានៈក្រោមអគ្គនាយក និងអគ្គាធិការ ហើយការងារនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ។

លោក ផ្លោក ផន និងលោក ញាណ ភឿន ដែលជារដ្ឋលេខាធិការ មានភារកិច្ចទទួលខុសត្រូវលើការងារនៅខុទ្ទកាល័យ ខណៈលោករដ្ឋលេខាធិការ នរៈ រតនវឌ្ឍនោ ក៏ត្រូវទទួលការងារនៅខុទ្ទកាល័យដូចគ្នាដែរ តែថែមការទទួលខុសត្រូវលើ ការលើកកម្ពស់សាសនារបស់រដ្ឋ សុខដុមនីយកម្មសាសនា និងលើកកម្ពស់សីលធម៌សង្គម ខេត្តកំពង់ស្ពឺ។ លោកស្រី ទូច សារ៉ុម ជារដ្ឋលេខាធិការ មានភារកិច្ចលើផ្នែករដ្ឋបាល និងគណនេយ្យ គឺការិយាល័យផែនការ និងគណនេយ្យ និងការិយាល័យគ្រប់គ្រងសម្ភារបរិក្ខារនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ទទួលការងារសមាគមមន្ត្រីរាជការក្រសួង និងលើកកម្ពស់សាសនារបស់រដ្ឋ សុខដុមនីយកម្មសាសនា និងសីលធម៌សង្គម រាជធានីភ្នំពេញ។
ចំណែក រដ្ឋលេខាធិការចំនួន៣រូប គឺលោក ញ៉ែម វ៉ាលី លោក ថោ គឿន និងលោក សន ប៊ុនហួរ មានភារកិច្ចទទួលបន្ទុកការងារពុទ្ធសាសនបណ្ឌិត្យ ព្រមទាំងចូលរួមលើកកម្ពស់សាសនារបស់រដ្ឋ សុខដុមនីយកម្មសាសនា និងលើកកម្ពស់សីលធម៌សង្គម ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកែប។ លោក ហាក់ ប៊ុនធឿន និងលោក ប៉ែន វិបុល ជារដ្ឋលេខាធិការ ត្រូវទទួលបន្ទុកការងារនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម រួមទាំងលើកកម្ពស់សាសនារបស់រដ្ឋ សុខដុមនីយកម្មសាសនា និងលើកកម្ពស់សីលធម៌សង្គម ខេត្តកណ្តាល និងខេត្តរតនគិរី។

លោករដ្ឋលេខាធិការ សារ៉ាយ ឆុន ទទួលបន្ទុកការងារនាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ លើកកម្ពស់សាសនារបស់រដ្ឋ សុខដុមនីយកម្មសាសនា និងលើកកម្ពស់សីលធម៌សង្គម ខេត្តប៉ៃលិន។ លោក មាស សំណាង លោក កែ សំអឿន លោក ងួន ស្តេចភក្តី លោក នាក់ សំបូរ លោកស្រី នួន ប៊ុនណា និងលោក ខិញ ហង្សហួន ជាក្រុមរដ្ឋលេខាធិការ ដែលមានការកិច្ចទទួលសម្របសម្រួលអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ លើកកម្ពស់សាសនារបស់រដ្ឋ សុខដុមនីយកម្មសាសនា និងលើកកម្ពស់សីលធម៌សង្គម នៅខេត្តព្រៃវែង កោះកុង ត្បូងឃ្មុំ កំពត កំពង់ធំ និងខេត្តបាត់ដំបង។
រដ្ឋលេខាធិការចំនួន ២រូបទៀត គឺលោក សាយ អំណាន និងលោកស្រី មិន ចណ្ឌីណែត ទទួលបន្ទុកលើការងារនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ លើកកម្ពស់សាសនារបស់រដ្ឋ សុខដុមនីយកម្មសាសនា និងលើកកម្ពស់សីលធម៌សង្គម ខេត្តកំពង់ចាម និងលោក សោម រតនា ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារលើកកម្ពស់សាសនារបស់រដ្ឋ សុខដុមនីយកម្មសាសនា និងលើកកម្ពស់សីលធម៌សង្គម ខេត្តព្រះសីហនុ។ សម្រាប់លោករដ្ឋលេខាធិការ ហង្ស ចាន់ព្រីដា ទទួលបន្ទុកការងារនាយកដ្ឋានទទួលពាក្យបណ្ដឹង និងដោះស្រាយអធិករណ៍ លើកកម្ពស់សាសនារបស់រដ្ឋ សុខដុមនីយកម្មសាសនា និងលើកកម្ពស់សីលធម៌សង្គម ខេត្តស្វាយរៀង។

លោក លន់ មុនីរតនា លោក ហ៊ឹម វិបុលផល និងលោក ហ៊ឹម និមល ដែលជារដ្ឋលេខាធិការ ទទួលបន្ទុកការងារនាយកដ្ឋានបុគ្គលិក លើកកម្ពស់សាសនារបស់រដ្ឋ សុខដុមនីយកម្មសាសនា និងលើកកម្ពស់សីលធម៌សង្គម ខេត្តឧត្តរមានជ័យ ព្រះវិហារ និងខេត្តក្រចេះ។ ដោយឡែក លោក អន ឆាងអាន លោក ផាន់ ចន្ទតារា និងលោក ហ៊ឹម វិបុលឫទ្ធិ៍ ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារនាយកដ្ឋានកិច្ចការព្រះពុទ្ធសាសនា លើកកម្ពស់សាសនារបស់រដ្ឋ សុខដុមនីយកម្មសាសនា និងលើកកម្ពស់សីលធម៌សង្គមស្ទឹងត្រែង សៀមរាប និងបន្ទាយមានជ័យ។
ក្រុមរដ្ឋលេខាធិការចំនួន៦រូបផ្សេងទៀត គឺលោក ឆាត សុឆេត លោក សៀ សុភ័ក្រ្ត លោក យោប អះស្តារី លោក ឈិត សុគន្ធី លោក ឡា ឡៃ និងលោក ជា ណារ៉េត ទទួលបន្ទុកការងារនាយកដ្ឋានពាហិរសាសនា ការលើកកម្ពស់សាសនារបស់រដ្ឋ សុខដុមនីយកម្មសាសនា និងលើកកម្ពស់សីលធម៌សង្គម នៅខេត្តមណ្ឌលគិរី ខេត្តតាកែវ និងពាហិរសាសនាគ្រប់រាជធានី/ខេត្តទូទាំងប្រទេស។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំជាអនុរដ្ឋលេខាធិការជាច្រើនរូបទៀត ត្រូវទទួលជាសេនាធិការក្នុងការជួយដល់ការងាររបស់រដ្ឋលេខាធិការនីមួយៗ ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ