ព័ត៌មានជាតិ
ផ្លូវកៅស៊ូប្រវែងជាង ៦ គីឡូម៉ែត្រទៅតំបន់ទេសចរណ៍កូនសត្វសម្រេចស្ថាបនាបានជាង ៦៥ ភាគរយ
លោក ទាវ គា មេការដ្ឋានតំណាងក្រុមហ៊ុនសាងសង់បានប្រាប់ឲ្យដឹងថា ផ្លូវក្រាលកៅស៊ូមួយខ្សែដែលមានប្រវែងជាង ៦ គីឡូម៉ែត្រតភ្ជាប់ចាប់ពីផ្លូវបំបែកលេខ៣៣ នៅចំណុចគល់ស្ពានក្បាលរមាសដែលស្ថិតនៅ ឃុំត្រពាំងសង្កែ ក្បែរសាលាស្រុកទឹកឈូ ឆ្ពោះទៅតំបន់កសិទេសចរណ៍កូនសត្វ ឬទំនប់ប្រទាក់ក្រឡាស្ថាបនាសម្រេចបានប្រមាណជាង ៦៥ ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ខាងមុខ។
លោក ទាវ គា បានប្រាប់ឲ្យដឹងថា ផ្លូវនេះពីមុនជាផ្លូវក្រាលគ្រួសក្រហម ហើយពេលនេះត្រូវបានស្ថាបនាជាផ្លូវក្រាលកៅស៊ូវិញ។

មួយរយៈពេលកន្លងមកនេះ ដោយមានភ្លៀងធ្លាក់ច្រើនពិបាកក្នុងការស្ថាបនា។ បើយោងតាមការលើកឡើងរបស់លោក ទាវ គា បច្ចុប្បន្នក្រុមការងារកំពុងមមាញឹកក្នុងស្ថាបនា ហើយបើតាមការប៉ាន់ស្មានអាចរួចរាល់មុនផែនការរបស់គម្រោងនៅខែមីនា ឆ្នាំ២០២៤។

ប្រជាពលរដ្ឋដែលរស់នៅអមតាមបណ្តោយផ្លូវដែលកំពុងស្ថាបនាបានឱ្យដឹងថា ផ្លូវនេះពីមុនជាផ្លូវក្រាលគ្រួសក្រហមដែលមានការលំបាក តែនៅពេលនេះបានស្ថាបនាជាផ្លូវក្រាលកៅស៊ូយ៉ាងស្អាតល្អ អាចធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ ប្រជាកសិករ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅលេងតំបន់កសិ-ទេសចរណ៍កូនសត្វនិងទំនប់ប្រទាក់ក្រឡាបានស្រួល។
អ្នកស្រី សុខ ស្រី ជាប្រជាពលរដ្ឋរស់នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ បានសម្តែងត្រេកអរយ៉ាងខ្លាំងពេលឃើញក្រុមហ៊ុនធ្វើផ្លូវកៅស៊ូមួយខ្សែនេះស្ថាបនាបានជិតរួចរាល់។

ផ្លូវនេះសំខាន់ណាស់សម្រាប់ពលរដ្ឋទូទៅ ពិសេសភ្ញៀវទេសចរដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅតំបន់រមណីយដ្ឋានផ្សេងៗ។ នៅពេលផ្លូវនេះស្ថាបនាបានល្អ និងអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត តាមរយៈការលក់ដូរកសិផលផ្សេងៗ។
បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋឃុំកូនសត្វ បច្ចុប្បន្នមូលដ្ឋានឃុំទាំងមូលមានការរីកចម្រើន ដែលមានដូចជាផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង។
ចំណែកឯការងារដាំដុះបន្លែដំណាំរបស់ប្រជាពលរដ្ឋ ក៏សមប្រកបដែរសម្រាប់ឆ្នាំនេះ និយាយជារួមជីវភាពពលរដ្ឋក្នុងឃុំកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់៕
អត្ថបទ៖ សឹង រ៉ាត់

-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច