ព័ត៌មានជាតិ
មន្ទីរកិច្ចការនារីខេត្តក្រចេះ ចងក្រងសហគមន៍ ស្រ្តីផលិតក្រឡាន ដើម្បីជួយស្រ្តីឲ្យមានការងារធ្វើ
មន្ទីរកិច្ចការនារីខេត្តក្រចេះ បានរួមចំណែកផ្តល់ជាគំនិត និងធាតុចូលមួយចំនួន ដើម្បីចងក្រងសហគមន៍ស្រ្តីផលិតក្រឡាន ក្នុងគោលបំណងជួយដល់ស្រ្តី ពិសេស ស្រ្តីមេម៉ាយ ស្រ្តីក្រីក្រ និងស្រ្តីចាស់ៗ អាចមានការងារធ្វើ និងមានប្រាក់ចំណូលអាចជួយសេដ្ឋកិច្ចគ្រួសារបានបន្ថែមទៀត ក្រៅពីការងារកសិកម្ម និងអាចកាត់បន្ថយការធ្វើចំណាកស្រុក។ នេះបើតាមការឲ្យដឹងរបស់ក្រសួងកិច្ចការនារី កាលពីសប្តាហ៍មុន។

អ្នកស្រី អ៊ឹម ណារី ជាស្រ្តីមេម៉ាយម្នាក់ដែលរស់នៅ ឃ្មុំថ្មគ្រែលើ ស្រុកចិត្តបុរី ខេត្តក្រចេះ បានលើកឡើងថា អ្នកស្រី ពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលមានសហគមន៍ផលិតក្រឡាននេះ ព្រោះថាចាប់តាំងពីប្តីអ្នកស្រីស្លាប់ទៅ អ្នកស្រីមិនមានលទ្ធភាពក្នុងការផលិតក្រឡានដោយខ្លួនឯងបានទេ ព្រោះការផលិតក្រឡានត្រូវការចំណាយពេល កម្លាំង និងដើមទុនច្រើនក្នុងការធ្វើវា។ អ្នកស្រីថា៖ «យើងត្រូវចំណាយកម្លាំងក្នុងការទៅកាប់បំពង់ឬស្សី ចំណាយកម្លាំង ដើម្បីសកបំពង់ឬស្សី ចំណាយកម្លាំងរលីងដូង និងកោសដូង និងចំណាយកម្លាំងដុតទៀតផង យ៉ាងហោចណាស់យើងក៏ត្រូវមានមនុស្ស៣ទៅ៤នាក់ដែរ បានអាចធ្វើទៅបានតាមតម្រូវការ និងទាន់ទីផ្សារគេ»។

អ្នកស្រី អ៊ឹម ណារី បានបន្តទៀតថា សព្វថ្ងៃអ្នកស្រីធ្វើការឲ្យសហគមន៍ផលិតក្រឡាន ដោយធ្វើតែលើផ្នែករលីង និងកោសដូង ប៉ុណ្ណោះ ក្នុងមួយថ្ងៃអ្នកស្រីអាចរកប្រាក់ចំណូលបានពី៤០០០០រៀល ទៅ៥០០០០រៀល ដោយមិនបាច់ចំណាយដើមទុន ហើយមានពេលច្រើនអាចធ្វើការងារផ្ទះ និងមើលថែទាំកូនចៅទៀតផង។


ក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារី គឺជាយន្តការសម្រាប់ជម្រុញ និងលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្ន ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី។ មន្ទីរបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញស្វែងរកការគាំទ្រមតិ ការទំនាក់ទំនង និងការសម្របសម្រួលដល់មន្ទីរពាក់ពន្ធ័និងដៃគូរអភិវឌ្ឍន៍ ដើម្បីបង្កើនការចូលរួមរបស់ស្រ្តីលើវិស័យសេដ្ឋកិច្ច។ ក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារី បានធ្វើការងារពង្រឹងផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី តាមរយៈការលើកកម្ពស់ការធ្វើអាជីវកម្មខ្នាតតូច ផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ស្រ្តី អប់រំផ្សព្វផ្សាយដល់ស្រ្តីឲ្យចេះធ្វើការសម្របខ្លួនទៅនិងការប្រែប្រួលអាកាសធាតុ ជំរុញនិងបង្កើនការដាំដុះ ដើម្បីកាត់បន្ថយការចំណាយ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ