ព័ត៌មានជាតិ
សហគ្រិនខ្មែរ ចាប់ដៃជាមួយអង្គការ ELIX និង Reactor School ពង្រឹងសមត្ថភាពយុវជនកម្ពុជា ក្នុងភាពជាសហគ្រិន
សហគ្រិនខ្មែរ សហការជាមួយ អង្គការឯកទេស ភាពជាអ្នកដឹកនាំ នវានុវត្តន៍ បរិវត្តកម្ម Expert Leadership Innovation Exchange (ELIX) ដែលជាដៃគូអនុវត្តគម្រោងអភិវឌ្ឍកម្លាំងពលកម្មឌីជីថលរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាមេរិក (USAID) និងសាកលវិទ្យាល័យ Carlifornia Berkeley’s Hass Bussiness School Faculty Reactor School មានមូលដ្ឋាននៅប្រទេសសិង្ហបុរីឯកទេស ក្នុងការអប់រំសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជនអាយុក្រោម ៣០ឆ្នាំ បានប្រកាសប្រកាសបើក ដំណើរការកម្មវិធីសហគ្រិនភាពចំនួន ២ សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ ក្នុងគោលបំណងពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព និងនវានុវត្តន៍នៅកម្ពុជា។

បើតាមសហគ្រិនខ្មែរ គំនិតផ្តួចផ្តើមនេះនឹងសហការរួមគ្នាជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន 0៨ នៅទូទាំងប្រទេស រួមមាន សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ សាកលវិទ្យាល័យស្វាយរៀង វិទ្យាស្ថានពាណិជ្ជសាស្ដ្រអេស៊ីលីដា សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ។
កម្មវិធី Entrepreneurship Lean Launchpad (ELL) នឹងបណ្ដុះបណ្ដាលនិស្សិតតាមរយៈវិធីសាស្ដ្រ Lean Launchpad ដែលផ្តោតលើការកំណត់បញ្ហាតាមរយៈការសម្ភាសអ្នកពាក់ព័ន្ធជាច្រើន បន្ទាប់មកបង្កើត និងធ្វើពាណិជ្ជកម្មដំណោះស្រាយបច្ចេកវិទ្យាដែលដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងទីផ្សារកម្ពុជា។ កម្មវិធីនេះត្រូវបានសហការអនុវត្តដោយ អង្គការឯកទេស ភាពជាអ្នកដឹកនាំ នវានុវត្តន៍ បរិវត្តកម្ម (ELIX) ដោយរំពឹងថា នឹងបង្កើតស្ថាបនិកបច្ចេកវិទ្យាវ័យក្មេងចំនួន ៣០នាក់។

កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UNIPRENEUR Program) គឺជាកម្មវិធីសហគ្រិនភាពដែលគាំទ្រដល់និស្សិត សាកលវិទ្យាល័យ តាមរយៈការផ្ដល់ជាឧបករណ៍ ការប្រឹក្សា និងការណែនាំ ដើម្បីប្រែក្លាយគំនិតចាប់ផ្តើម អាជីវកម្មរបស់ពួកគេឲ្យក្លាយជាការពិត។ កម្មវិធីនេះត្រូវបានអនុវត្តដោយ Reactor School។ កម្មវិធីនេះមានគោលបំណងបណ្តុះបណ្តាលនិស្សិតសាកលវិទ្យាល័យប្រមាណ ១២០ នាក់ គាំទ្រក្នុងការបង្កើតគំនិតធុរកិច្ចថ្មី ដែលស្ថិតក្នុងដំណាក់កាលដំបូងចំនួន ៣០ និងបំពាក់បំប៉នគ្រូចំនួន ២០ នាក់លើជំនាញ និងចំណេះដឹងសំខាន់ៗ ទាក់ទងនឹងសហគ្រិនភាព។
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានលើកឡើងថា កម្មវិធី Entrepreneurship Lean Launchpad និងកម្មវិធីសហគ្រិនមហាវិទ្យាល័យ ត្រូវបានរៀបចំឡើងដើម្បី ជំរុញសហគ្រិនជំនាន់ថ្មីតាមរយៈការលើកកម្ពស់ ការស្រាវជ្រាវនិងនវានុវត្តន៍ដោយផ្អែកលើតម្រូវការនៃឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពសហគ្រិនចំពោះនិស្សិតសាកលវិទ្យាល័យ។ សហគ្រិនខ្មែរ គាំទ្រក្នុងកិច្ចសហការអនុវត្តកម្មវិធីទាំងពីរក្រោមភាពជាដៃគូជាមួយ ELIX និង Reactor School ដើម្បីនាំយកកម្មវិធីសហគ្រិនភាពកម្រិតសាកលវិទ្យាល័យ មកជួយសហគ្រិនវ័យក្មេងក្នុងការបំប្លែងគំនិតច្នៃប្រឌិតរបស់ពួកគេទៅជាដំណោះស្រាយសមស្រប ឆ្លើយតបតម្រូវការទីផ្សារ។

លោក ប៉ែន ចាន់ដា ប្រធានផ្នែកអភិវឌ្ឍន៍ពី USAID DWD បានលើកឡើងថា កម្មវិធី Entrepreneurship Lean Launchpad នឹងនាំយកអ្នកជំនាញការពីសាកលវិទ្យាល័យ Carlifornia Berkeley’s Hass Bussiness School Faculty ដែលមានបទពិសោធន៍ក្នុងការបង្រៀនកម្មវិធីនេះទូទាំងពិភពលោក។ Launchpad គឺជាវិធីសាស្រ្ដថ្មីមួយដែលខុសប្លែកពីរបៀបបង្កើតអាជីវកម្មថ្មី ផ្សេងៗទៀត។ លោកសង្ឃឹមថា វិធីសាស្រ្ដ Launchpad អាចទាក់ទាញនិស្សិតដែលមានការគិតបែបឯករាជ្យ និងបែបនវានុវត្តន៍ដែលនឹងអាចយកឈ្នះលើគំនិតសហគ្រិនភាពដែលមានភាពលម្អៀង។

លោក Rusydi Khairul សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Reactor Group បានសម្តែងក្តីរំភើបរីករាយដែលបានចាប់ដៃគូជាមួយសហគ្រិនខ្មែរដើម្បីណែនាំយកកម្មវិធីសហគ្រិនមហាវិទ្យាល័យ ឬ UNIPRENEUR មកប្រទេសកម្ពុជា។ កិច្ចសហការនេះ នឹងផ្តល់ឲ្យអ្នកដែលមានបំណងក្លាយជាសហគ្រិន នូវលទ្ធភាពទទួលបានធនធាន និងការបង្ហាត់បង្រៀនដែលមិនអាចកាត់ថ្លៃបាន និងជួយជំរុញពួកគេ ឲ្យមានគំនិតច្នៃប្រឌិតអាជីវកម្មជោគជ័យ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៦ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា