Connect with us

ព័ត៌មានជាតិ

ម្តាយចុះជួសសន្ទូងក្នុងស្រែ កូនជ្រកភ្លៀងក្នុងរោង ត្រូវរន្ទះបាញ់ស្លាប់

បានផុស

នៅ

ក្មេងប្រុសម្នាក់ដែលទើបមានអាយុ ៧ ឆ្នាំ ត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម ខណ:ដែ​លក្មេងប្រុសរូបនេះកំពុងអង្គុយចាំម្តាយនៅក្នុងរោងស្រែដើម្បីជ្រកភ្លៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីគ្រោះធម្មជាតិនេះបានកើតឡើង កាលពី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៣ រសៀល  នៅចំណុច​កណ្តាលវាលស្រែ ក្នុងភូមិចាមរអា ឃុំព្រៃស្វាយ  ស្រុក មោងឫស្សី   ខេត្ត បាត់ដំបង។

លោក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា នៅមុនពឹលកើតហេតុ គឺក្មេងប្រុសរងគ្រោះ ឈ្មោះ រិទ្ធី ភុន អាយុ៧ឆ្នាំ   រស់នៅភូមិឃុំកើតហេតុខាងលើ បានចុះទៅស្រែជាមួយម្តាយ និងជីដូន ខណ:ដែលមេឃ​កំពុងធ្លាក់​ភ្លៀងស្រិចៗ។

លោកអធិការបានបន្តថា នៅពេលទៅដល់វាលស្រែ ជីដូន និងម្តាយ ក៏បានចុះស្រែដើម្បីដើរ​ជួសស្រូវសន្ទូង​ដែលនៅ​ឆ្លោះៗ រីឯក្មេងប្រុសក៏បានចូលទៅអង្គុយជ្រកភ្លៀងនៅក្នុងរោងស្រែក្រោមដើមអំពិល ក៏ស្រាប់តែមានរន្ទះ​ដ៏កំណាច​មួយបានបាញ់ទៅលើក្មេងប្រុសបណ្តាលឱ្យស្លាប់នៅក្នុងរោងនោះតែម្តង។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចក៏បានចុះទៅពិនិត្យដល់កន្លែង និងបានបញ្ជាក់ថា គឺពិតជាកើតឡើងដោយគ្រោះ​ធម្មជាតិយ៉ាងពិតប្រាកដ៕

អត្ថបទ: សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម