Connect with us

ព័ត៌មានជាតិ

ប្រមុខ​រដ្ឋាភិបាល ស្នើមេដឹកនាំ​ហ្វីលីពីន​ជំរុញ​តភ្ជាប់​​ជើង​ហោះហើរ​មក​ខេត្ត​សៀមរាប

បានផុស

នៅ

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​រំលឹក​ពី​ជំនួបជាមួយ​មេដឹកនាំ​ហ្វីលីពីន​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាននៅ​ប្រទេស​ឥណ្ឌូណេស៊ី ដោយស្នើ​ឲ្យ​មានការ​តភ្ជាប់​ជើង​ហោះហើរ​​​​ពីទីក្រុង​ទេសចរណ៍​របស់​ប្រទេស​ហ្វីលីពីន​មក​ខេត្ត​សៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​នៅ​ស្រុក​សំរោងទង​ក្នុង​ខេត្ត​កំពង់ស្ពឺនៅព្រឹកនេះ សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានលើកឡើង​ថា នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន សម្តេច​បាន​ស្នើ​មេដឹកនាំ​ហ្វីលីពីន​ជំរុញ​ការ​តភ្ជាប់​​ជើង​ហោះហើរ​ត្រង់​ពី​ទីក្រុង​ទេសចរណ៍​របស់​ប្រទេស​ហ្វីលីពីន​មក​​ខេត្ត​សៀមរាប។

សម្តេច​នាយករដ្ឋមន្រ្តី​​បញ្ជាក់ថា ហ្វីលីពីន​មាន​ជើង​ហោះហើរ​ចំនួន ៥ ជើង​មក​ប្រទេស​កម្ពុជា តែ​ប្រមុខ​ដឹកនាំ​កម្ពុជាចង់​​​​ឲ្យ​មាន​​ជើង​ហោះត្រង់​ពី​ទីក្រុង​សេបូ​ដែល​ជា​​ទីក្រុង​ទេសចរណ៍ដ៏​ទាក់ទាញ​​របស់​ហ្វីលីពី​ន​មក​ខេត្ត​សៀមរាប​ដោយ​ផ្ទាល់ ដើម្បី​​ជំរុញ​កំណើន​ភ្ញៀវ​​ទេសចរ​បន្ថែម​ទៀត។

ជាមួយគ្នានេះ​ ថ្លែង​រំលឹកពីការ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅប្រទេស​ឥណ្ឌូណេស៊ី​ដែល​ទើប​តែ​​បញ្ចប់​កាលពី​ពេលថ្មីៗ​នេះ​ ​សម្តេចប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់ថា នៅក្នុង​កម្មវិធី​សម្តេច​មាន​ជំនួប​​​ជាមួយ​​ថ្នាក់ដឹកនាំ​​ប្រទេស​​ផ្សេងៗ​​យ៉ាងមមាញឹក ដោយ​មានការ​ចរចា​និង​ចុះកិច្ចព្រមព្រៀង​ផ្សេងៗ​។ សម្តេច​បាន​គូស​បញ្ជាក់​ថា ​ការ​ប្រឹងប្រែង​ទាំងអស់នេះ​សម្តេច​​គ្មាន​ចង់​បានអ្វី ក្រៅ​ពីខិតខំដើម្បី​នាំ​ប្រយោជន៍​សម្រាប់​ជាតិ​មាតុភូមិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៨ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤៤ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម