ព័ត៌មានជាតិ
រដ្ឋាភិបាលសម្រេចឲ្យបើកការិយាល័យធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស
ថ្លែងនៅចំពោះមុខកម្មករកម្មការិនីរាប់ម៉ឺននាក់នៅស្រុកសំរោងទងខេត្តកំពង់ស្ពឺនៅព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចអនុញ្ញាតិឲ្យបើកការិយាល័យធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដោយចាប់ផ្តើមអនុវត្តមុនគេនៅសាធារណរដ្ឋកូរ៉េ (ប្រទេសកូរ៉េខាងត្បូង)។
សម្តេចធិបតីមានប្រសាសន៍ថា ការអនុញ្ញាតិឲ្យរៀបចំការិយាល័យធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដើម្បីសម្រួលការលំបាក និងកាត់បន្ថយការចំណាយរបស់ពលករខ្មែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/ហ៊ុន-ម៉ាណែត-1024x567.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/09/លិខិតឆ្លងដែន-1-1024x614.jpg)
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចុប្បន្ននេះមានពលករខ្មែរច្រើនណាស់កំពុងធ្វើការនៅបរទេស ចឹងទេការរៀបចំឲ្យមានការិយាល័យធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស នឹងនាំប្រយោជន៍ដល់ពលករខ្មែររាប់លាននាក់ដោយសម្រួលមធ្យោបាយ កាត់បន្ថយការចំណាយពេលវេលា និងថវិកាបានយ៉ាងច្រើន។
ក្រៅពីសម្រេចឲ្យបើកការិយាល័យធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស សម្តេចប្រមុខរដ្ឋាភិបាលក៏ណែនាំឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌រៀបចំយន្តការក្នុងការរៀបចំធ្វើលិខិតថ្កោលទោសតាមប្រព័ន្ធអនឡាញ ដោយសម្រួលនីតិវិធីឲ្យសមញ្ញនិងងាយស្រួល។
បើតាមរដ្ឋមន្រ្តីក្រសួងការងារ គិតត្រឹមថ្ងៃខែសីហាឆ្នាំ ២០២៣ មានពលករខ្មែរជាង ១ លាន ៣ សែនកំពុងធ្វើការនៅក្រៅប្រទេស។ ក្នុងនោះប្រទេសថៃមានប្រមាណជាង ១ លាននាក់ នៅកូរ៉េជាង ៥ ម៉ឺននាន់ ជប៉ុន និងម៉ាឡេស៊ីជាង ២ ម៉ឺននាក់៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត