Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន ម៉ាណែត ៖ ការប្រឡងចូលមន្រ្តី​នឹងយកគំរូតាមក្រសួងអប់រំ«ចេះគឺជាប់»

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា គោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល​អាណត្តិថ្មី គឺផ្តោតដំបូងទៅលើកំណែទម្រង់មុខងារសាធារណៈ និងការប្រឡងជ្រើសរើសមន្រ្តីចូលក្របខណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចមានប្រសាសន៍ដូច្នេះថា« ដំបូងយើងត្រូវប្រឡងរៀបចំយន្តការថ្នាក់កណ្តាល ស្រដៀងឯកឧត្តម ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ធ្វើការប្រឡងបាក់ឌុបដែរ ខ្ញុំធ្វើការប្រឡងចូលទាហានក៏ដូចគ្នា ធ្វើយ៉ាងណា ដើម្បីធានាឱ្យបាន​នូវភាពត្រឹមត្រូវមានតម្លាភាព យុត្តិធម៌ ធានាថា «អ្នកចេះគឺជាប់» នេះហើយជាគោលការណ៍របស់យើង»។

សម្តេចបានគូសបញ្ជាក់ថា ចាប់ពីពេលនេះទៅ គឺមានយន្តការតែមួយ នៃការជ្រើសរើសគ្រប់ក្រសួងទាំងអស់ គឺត្រូវប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌយន្តការថ្នាក់ជាតិឱ្យបានយុត្តិធម៌។ ​ដោយឡែកមន្រ្តីកិច្ចសន្យាប្រគល់​សិទ្ធិជូនក្រសួងស្ថាបនសាមីបន្តធ្វើនិតិវិធី ប៉ុន្តែត្រូវធានានូវតម្លាភាព និងយុត្តិធម៌ផងដែរ។

បើតាមសម្តេច ហ៊ុន ម៉ាណែត ការរៀបចំថ្មីនេះ ត្រូវតែរក្សាកម្លាំងចាស់ និងថ្មី ដើម្បីធ្វើការជាមួយគ្នា។ សម្តេចសង្កត់ធ្ងន់ថា នឹងបន្តពិនិត្យមើលដើម្បីពង្រឹងការប្រើប្រាស់មន្រ្តីឱ្យមានប្រសិទ្ធភាព កុំឱ្យមានតែបរិមាណ តែគ្មានគុណភាព ពោលគឺប្រព័ន្ធលើកទឹកចិត្តធ្វើយ៉ាងណាឱ្យចំគោលដៅតែម្តង។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងបែបនេះ នៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម