Connect with us

ព័ត៌មានជាតិ

ប្រជានេសាទថា រដូវវស្សាអាចរកក្តាមសេះបានច្រើនជាងពេលណាៗ តែប្រឈមនឹងអាកាសធាតុ

បានផុស

នៅ

ប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ខ្លាំងរហូតមកដល់ថ្ងៃទី១០ ខែកញា ឆ្នាំ២០២៣ លោក សុខ ញ៉ាង បានប្រាប់ឱ្យដឹងថា នេះ ជាពេលដែលប្រជានេសាទនៅខេត្តកែប អាចរកភោគផលក្តាមសមុទ្រ បានច្រើនជាងពេលណាៗទាំងអស់។

លោក ថា ប្រជានេសាទ អាចរកបានក្តាមសេះ ក្នុងមួយថ្ងៃពីចន្លោះ៣០ ទៅ៥០គីឡូក្រាម សម្រាប់ទូកមធ្យម ខណៈតម្លៃលក់ទៅឱ្យឈ្មួញកណ្តាល បានតម្លៃពី២០,០០០រៀល ទៅ២៥,០០០រៀល សម្រាប់តម្លៃម៉ៅសរុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ញ៉ាង បន្តថា អ្នកនេសាទនៅភូមិអួរក្រសារ ឃុំអូរក្រសារ ក្រុងកែប ខេត្តកែប លើកឡើងថា ការនេសាទនៅក្នុងរដូវវស្សាទទួលបានផលច្រើនជាងរដូវប្រាំង នៅរដូវវស្សាអាចរកក្តាមបានក្នុងមួយថ្ងៃ ៣០គីឡូក្រាម ទៅ៥០គីឡូក្រាម ឬលើសពីនេះ សម្រាប់ក្តាមសេះ។ ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយការរកផលសមុទ្រនៅរដូវវស្សាមិនងាយស្រួលប៉ុន្មាននោះទេ។

ជាមួយគ្នានោះដែរ ឈ្មួញកណ្តាលមួយរូប បានសុំមិនបញ្ជេញឈ្មោះដែលកំពុងប្រមូលទិញក្តាមនៅកំពង់ទូកក្បែរផ្សារក្តាម បានបញ្ជាក់ឱ្យដឹងថា នៅពេលដែលប្រមូលទិញក្តាមពីប្រជានេសាទរួចហើយ គាក់យកក្តាមទាំងនោះ ទៅបែងចែកទៅតាមទំហំរបស់វា ក្នុងនោះសម្រាប់ក្តាមលេខ១ លក់បាន៦ម៉ឹនរៀលក្នុង១គឺឡូ រីឯក្តាមលេខ២ និងលេង៣ លក់បានចន្លោះពី ៣ម៉ឺនរៀល ទៅ៥ម៉ឹនរៀលក្នុង១គីឡូក្រាម៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខ សុធន
ជីវិតកម្សាន្ដ២ ម៉ោង មុន

អ្នកនិពន្ធនិងដឹកនាំរឿងលោក​ សុខ​ សុធន ត្រូវវះកាត់ពោះវៀនខ្នែង នៅមន្ទីពេទ្យព្រះកុសុមៈ

ផន ស្រីពី
ជីវិតកម្សាន្ដ២ ម៉ោង មុន

ផន ស្រីពី ត្រៀមដណ្តើមមកុដ Miss Cosmo Cambodia 2025 យ៉ាងមានជំនឿចិត្ត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ខឹងជំពាក់​លុយមិនព្រម​សង ស្ត្រី​​ជប៉ុនម្នាក់​ត្រូវ​ម្ចាស់​លុយ​​ចាក់​ជាង​៣០កាំបិត ពេល​កំពុង​Live

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ រៀបចំកែលម្អផ្លូវប្រវែងជាង ២ ពាន់ម៉ែត្រ ឡើងវិញ ត្រៀមរៀបចំសង្ក្រាន្តកំពង់ធំ

សុខា ច័ន្ទ
ជីវិតកម្សាន្ដ២ ម៉ោង មុន

ខាត់ ស្រីច័ន្ទ ៖ ដេីម្បីជួយជាតិ កុំថាឡេីយ ៥០ដុល្លារ ទោះមិនបានថវិកាក៏ខ្ញុំធ្វេីដែរ ព្រោះជាតួនាទីសិល្បៈ

Sokha Hotels

ព័ត៌មានពេញនិយម