Connect with us

ព័ត៌មានជាតិ

ត្រីភាគី បន្តបើកកិច្ចប្រជុំលើកទី ៤ កំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ ២០២៤ នៅព្រឹកនេះ

បានផុស

នៅ

ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា អាណត្តិ​ទី ៣ រួមមាន​ភាគី​រដ្ឋាភិបាល ភាគី​និយោជក និង​ភាគី​សហជីព នឹង​បន្ត​បើក​កិច្ចប្រជុំ​លើក​ទី ៤ ដើម្បី​កំណត់​ប្រាក់ឈ្នួល​កម្មករ​ឆ្នាំ ២០២៤ នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០២៣ នេះ នា​ទីស្ដីការ​ក្រសួង​ការងារ ក្រោម​អធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​លើក​ទី ៤ ហើយ ខណៈ​លើក​ទី ១ ត្រីភាគី បាន​រៀបចំ​ប្រជុំ​នៅ​ថ្ងៃ​ទី ១៦ សីហា លើក​ទី ២ នៅ​ថ្ងៃ​ទី ២៨ សីហា និង​លើក​ទី ៣ នៅ​ថ្ងៃ​ទី ០៤ ខែ​កញ្ញា ឆ្នាំ ២០២៣ ក្នុង​នោះ​ភាគី​នីមួយៗ បាន​ឈាន​ដល់​ការ​ដាក់​តួលេខ​រៀងៗ​ខ្លួន ដោយ​ភាគី​និយោជក​ដាក់​ចំនួន ១ ដុល្លារ​បន្ថែម​លើ​ប្រាក់ឈ្នួល​បច្ចុប្បន្ន ២០០ ដុល្លារ ក្នុង​មួយ​ខែ ខណៈ​ភាគី​សហជីព​ដាក់ ១៥ ដុល្លារ។ ចំណែក​ភាគី​រាជរដ្ឋាភិបាល មិន​ទាន់​ដាក់​តួលេខ​នៅឡើយ​ទេ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា «យោង​ស្ថានភាព នៃ​វិស័យ​របស់​យើង និង​ជាពិសេស​យោង​លក្ខណៈ​វិនិច្ឆ័យ​ទាំង ៧ ចំណុច ដែល​បាន​បង្ហាញ​ជូន​គ្រប់​ភាគី ការ​ពិត​យើង​មិន​មាន​លទ្ធភាព​ដំឡើង​ជូន​ទេ។ តែ​ដោយ​គោរព​តាម​ការ​ណែនាំ​របស់ សម្ដេច​ធិបតី ចង់​ឲ្យ​មាន​ការ​ដំឡើង​ខ្លះ យើង​ក៏​ពិចារណា​ដាក់​ជូន ១ ដុល្លារ»។

លោក​បាន​បន្ត​ថា ប៉ុន្តែ​ប្រសិន​បើ​ខាង​រាជរដ្ឋាភិបាល​ស្នើ​ឲ្យ​ដំឡើង​បន្ថែម យើង​ត្រូវការ​ការ​ជួយ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​មក​វិញ​ក្នុង​ការ​កាត់បន្ថយ​ថ្លៃ​ក្នុង​ការ​ធ្វើ​អាជីវកម្ម ជាពិសេស​ថ្លៃ​ភស្តុភារ។

ចំណែក លោក គឹម ចាន់សំណាង អនុប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​អាណត្តិ​ទី ៣ ភាគី​សហជីព បាន​មាន​ប្រសាសន៍​ថា «ការ​ដាក់​តួលេខ ២១៥ ដុល្លារ​នេះ គឺជា​ការ​ស្នើ​សុំ​លើក​ទី ១។

ដូចនេះ​យើង​អាច​ជជែក​គ្នា​បាន​ក្នុង​ករណី​ចាំបាច់ និង​ពិនិត្យ​លើ​ផល​ប្រយោជន៍​កម្មករ​និយោជិត ដោយ​ឈរ​លើ​ទឡ្ហីករណ៍​ណាមួយ​យើង​ក៏​អាច​សម្របសម្រួល​ទៅ​តាម​ស្ថានការណ៍​ជាក់ស្ដែង​ដែរ ព្រោះ​ថា​ការ​ដំឡើង​ប្រាក់ឈ្នួល​ណាមួយ​ត្រូវ​មាន​ការ​ឯកភាព​គ្នា យល់ព្រម​ទាំងអស់​គ្នា ដោយ​សប្បាយ​រីករាយ​បំផុត​»។

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ ពិត​ជា​មាន​ការ​សប្បាយចិត្ត​ដែល​ភាគី​ទាំងអស់ ទោះបីជា​យើង​មិន​បាន​បញ្ជាក់​តួលេខ​ណាមួយ​ពី​រាជរដ្ឋាភិបាល យើង​ឃើញ​ថា ភាគី​ទាំងអស់​ប្រើប្រាស់​លក្ខណៈ​វិនិច្ឆ័យ​ទាំង ៧ គ្រាន់តែ​ថា​ការ​យល់ឃើញ​ការ​ប្រែប្រួល​លក្ខណៈ​វិនិច្ឆ័យ​នីមួយៗ វា​ខុសគ្នា តែ​បាន​ឈរ​លើ​បន្ទាត់​មួយ​នេះ។ អីចឹង ខ្ញុំ គិត​ថា​វា​ជា​ការ​វិវត្តន៍​ដ៏​ល្អ​»។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា តួលេខ​ដែល​ភាគី​នីមួយៗ បាន​ដាក់​ទៅ ​ពួកគាត់​នឹង​យក​ទៅ​ប្រជុំ​ផ្ទៃ​ក្នុង​បន្ថែម​ទៀត ហើយ​យើង​នឹង​មាន​ឱកាស​ស្តាប់​ការវិវត្តន៍​ក្នុង​កិច្ចប្រជុំ​ប្រាក់ឈ្នួល​ជា​បន្តបន្ទាប់​ក្រោយៗ ទៀត ពី​ភាគី​នីមួយៗ។ ភាគី​ទាំងពីរ នឹង​ពិចារណា​កែសម្រួល​តួលេខ​ជា​បណ្តើរៗថែមទៀត ហើយ​ភាគី​ខាង​រដ្ឋាភិបាល នឹង​បន្ត​ខិតខំ​សម្របសម្រួល​ដើម្បី​ឲ្យ​ភាគី​ទាំងពីរ​កាន់តែ​យល់ និង​កែ​គោលជំហរ​របស់​ខ្លួន​កាន់តែ​កៀក​ប្រហាក់ប្រហែល​គ្នា​មុននឹង​យើង​ឯកភាព​គ្នា ឬ បោះឆ្នោត​សម្រេច​នា​មុន​ពិធីបុណ្យ​ភ្ជុំ​ខាងមុខនេះ​តាម​ការ​ណែនាំ​របស់ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត។

គួរ​បញ្ជាក់​ថា កិច្ច​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​អាណត្តិ​ទី ៣ បាន​សម្រេច​រៀបចំ​កិច្ចប្រជុំ​ចំនួន ៧ លើក គឺ នៅ​ថ្ងៃ​ទី ១៦ សីហា ថ្ងៃ​ទី ២៨ សីហា​, ថ្ងៃ​ទី ៤, ថ្ងៃ​ទី ១១,​ថ្ងៃ​ទី ១៨, ថ្ងៃ​ទី ២៥ ខែ​កញ្ញា និង​ថ្ងៃ​ទី ២ ខែ​តុលា ឆ្នាំ ២០២៣៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម